តបតាមការអញ្ជើញរបស់លោក លី ឈាំង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃ សាធារណៈរដ្ឋប្រជាមានិតចិន លោក Borge Brende ប្រធាននិងជាអគ្គនាយកប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នឹងចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយជាប្រចាំលើកទី ១៦ របស់ WEF (កិច្ចប្រជុំ Davos រដូវក្ដៅ) ដែលប្រព្រឹត្តទៅនៅទីក្រុង Tianjin ហើយធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤-២៧ ខែមិថុនា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Thanh Binh។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Thanh Binh ដោយការអញ្ជើញចូលរួមកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នោះ វៀតណាមបានអះអាងនូវឋានៈ តួនាទី និងការទទួលខុសត្រូវចំពោះ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក; ម្ចាស់ការរួម ចំណែកក្នុងការផ្លាស់ប្តូរ និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហា សេដ្ឋកិច្ច និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក; ចាប់យកបញ្ហា និងនិន្នាការថ្មីៗនៃ សេដ្ឋកិច្ចពិភពលោក។ល។ តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំ អ្នកតាក់តែងគោល នយោបាយ និងសហគមន៍ធុរកិច្ចសកលនោះ វៀតណាមនឹងបង្ហាញសារអំពីគោល ជំហរ និងគោលនយោបាយរបស់បក្ស និងរដ្ឋ; បង្កើតនិងលើកកម្ពស់ឱកាសសហប្រតិ បត្តិការជាមួយរដ្ឋាភិបាល និងសហគ្រាសនានា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ ប្រទេសជាតិដែលដំបូងបង្អស់គឺឆ្លើយតបទៅនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃពាណិជ្ជកម្មសកល។
គណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងមានសកម្មភាពសំខាន់ៗជាច្រើននៅក្នុងកិច្ច ប្រជុំ និងកម្មវិធីធ្វើការនៅប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹង អញ្ជើញចូលរួមក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាគោលនយោបាយជាមួយប្រធាន WEF នៅ Tianjin ថ្លែងសុន្ទរកថាសំខាន់នៅសម័យពិភាក្សាក្រោមប្រធានបទ "តើ សតវត្សន៍របស់អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាដែរឬទេ?" ហើយចូលរួមសម័យបើក កិច្ចប្រជុំ។ លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាមនឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំ បណ្ដាប្រទេស មេដឹកនាំ WEF និងសហគ្រាសធំៗផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម