• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ដាំចេកសម្រាប់ការនាំចេញ - ទិសដៅថ្មីដែលពោរពេញដោយសក្តានុពលរបស់ខេត្ត យ៉ាឡាយ (Gia Lai)

នៅក្នុងយុទ្ធសាស្រ្តនៃការរៀបចំរចនាសម្ព័ន្ធវិស័យកម្មកសិកម្មឡើង​វិញ​ តាម​ការឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្វែងរកដំណាំថ្មីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើពិពិធកម្មក្រុមផលិតផលកសិកម្មនាំចេញសំខាន់ៗ ខេត្ត យ៉ាឡាយ (Gia Lai) បានស្រាវជ្រាវ និងដាំពូជចេកអំបូង​លឿង...
ពូជចេកអំបូងលឿងដែលមានប្រភពមកពីអាមេរិកខាងត្បូងត្រូវបានគេវាយ​តម្លៃថាសមស្របនឹងអាកាសធាតុ និងជាតិដីនៅតំបន់ តីង្វៀន (Tay Nguyen)។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

នៅក្នុងយុទ្ធសាស្រ្តនៃការរៀបចំរចនាសម្ព័ន្ធវិស័យកម្មកសិកម្មឡើង​វិញ​ តាម​ការឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្វែងរកដំណាំថ្មីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដើម្បីធ្វើពិពិធកម្មក្រុមផលិតផលកសិកម្មនាំចេញសំខាន់ៗ ខេត្ត យ៉ាឡាយ (Gia Lai) បានស្រាវជ្រាវ និងដាំពូជចេកអំបូង​លឿងដែលមានប្រភពមកពីអាមេរិកខាងត្បូង ហើយទទួល​បានភាព​ជោគ​ជ័យយ៉ាងឆាប់រហ័ស​ ដោយ​បាន​នាំចេញ​ទៅកាន់ទីផ្សារដ៏មានសក្តានុពលជាច្រើន។

តំបន់​ដាំចេក​សម្រាប់​នាំ​ចេញ​របស់​ក្រុមហ៊ុន ហ៊ឹង​សើន (Hung Son) នៅខេត្ត យ៉ាឡាយ (Gia Lai)។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

យោងតាមព័ត៌មានពីមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្ត យ៉ាឡាយ (Gia Lai) បច្ចុប្បន្នក្នុងទូទាំងខេត្តមានទំហំដីកសិកម្មជាង ៨៤៥.០០០ ហិកតា ដែលសមស្របនឹងដំណាំជាច្រើនប្រភេទ មានតម្លៃសេដ្ឋកិច្ចខ្ពស់ ស្ថិត​ក្នុង​ក្រុមផលិតផលកសិកម្មដ៏សំខាន់របស់ប្រទេសវៀតណាម។ នេះ​ជា​ចំណុច​ខ្លាំង​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស។

ពូជចេកអំបូងលឿងដែលមានប្រភពដើមមកពីអាមេរិកខាងត្បូងដែលដាំដុះនៅខេត្ត​ យ៉ាឡាយ (Gia Lai) ឆ្លើយ​តបនឹងស្តង់ដារនាំចេញ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

 

ខេត្តយ៉ាឡាយ (Gia Lai) ទាំងមូលបានទាក់ទាញគម្រោងការដាំចំនួន ៥០គម្រោង ដែលមានទំហំដីជាង ៨៥០០ ហិកតា ជាមួយនឹងដើមទុនវិនិយោគសរុបជាង ១០.០០០ ពាន់លានដុង; ក្នុងនោះគម្រោងការចំនួន ២៩ បានមានសេចក្តីសម្រេចចិត្តអំពីការអនុម័តគោលនយោបាយវិនិយោគ គម្រោង​ការចំនួន ៥ ស្ថិត​កំពុងរង់ចាំការអនុម័តគោលនយោបាយវិនិយោគ គម្រោង​ចំនួន ៤ ស្ថិតក្នុងបញ្ជីអំពាវនាវវិនិយោគ ដែល​អ្នក​វិនិយោគចាប់អារម្មណ៍ និងគម្រោង​ការចំនួន ១២ ស្ថិតក្នុងបញ្ជីអំពាវនាវវិនិយោគ។

បច្ចុប្បន្ននេះ គម្រោងការមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ និងនាំមកនូវប្រសិទ្ធភាពខ្ពស់ដូចជា ក្រុមហ៊ុនភាគហ៊ុនកសិកម្មអន្តរជាតិ ហ័ង​អាញ​យ៉ាឡាយ  (Hoang Anh Gia Lai) គម្រោងការដាំរុក្ខជាតិឱសថ រួមជាមួយនឹងការដាំដើមផ្លែឈើ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅស្រុក ដាក់ដ័រ (Dak Doa) មជ្ឍមណ្ឌលពូជដំណាំដែលមានគុណភាពខ្ពស់ នៅស្រុក ជឺពឹ (Chu Puh) រោងចក្រកែច្នៃផ្លែឈើ Quicornac នៅទីក្រុង Pleiku ក្រុមហ៊ុនភាគហ៊ុន​អាហារ ដុង​យ៉ាវ (Dong Giao) (Doveco Gia Lai) នៅស្រុក មាំងយ៉ាង (Mang Yang) ...

ការប្រើប្រាស់យន្តហោះគ្មានអ្នកបើកក្នុងការគ្រប់គ្រង និងថែទាំដើមចេក។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
 

យោងតាមតម្រង់ទិស នៃខេត្ត យ៉ាឡាយ (Gia Lai) នឹងបន្តជំរុញការអភិវឌ្ឍកសិកម្មដែល​ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ដំណាំសំខាន់ៗ ដើម្បីការនាំចេញដូចជា កាហ្វេ ម្រេច ល្ហុង បន្លែ ផ្កា រុក្ខជាតិឱសថ... ក្នុង​នោះ​មានចេក ដែលជាដំណាំថ្មីដែលមានសក្តានុពល។

ការដាក់បញ្ចូលដើមចេកចូលក្នុងបញ្ជីពូជដំណាំនាំចេញសំខាន់ៗ ត្រូវបានចាត់ទុកថាជាការ​ស្រេចចិត្ត​ដ៏ក្លាហានរបស់​ខេត្ត យ៉ាឡាយ (Gia Lai) ហើយបានទទួលការចាប់អារម្មណ៍ពីសហគ្រាសជាច្រើន រួមទាំងក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ ហ៊ឹងសើន (Hung Son)  ផងដែរ។

លោក ង្វៀនក្វាងអាញ (Nguyen Quang Anh) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ៊ឹងសើន (Hung Son) បានមានប្រសាសន៍ថា ចេកគឺជាដំណាំដែលសមស្របនឹងអាកាសធាតុ និងជាតិដីរបស់ខេត្ត យ៉ាឡាយ (Gia Lai) ។ កាលពី ១០ ឆ្នាំមុន ក្រុមហ៊ុន ហ៊ឹងសើន (Hung Son) ក៏បានវិនិយោគលើវិស័យនេះនៅក្នុងប្រទេសកម្ពុដែរ។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនផលិតផលទៅកាន់កំពង់ផែសម្រាប់ការនាំចេញគឺឆ្ងាយពេក ហើយត្រូវចំណាយច្រើន។ ដូច្នេះហើយ ក្រុមហ៊ុនបានត្រួតពិនិត្យ និងបានរកឃើញថា ខេត្ត យ៉ាឡាយ (Gia Lai) គឺជាតំបន់ដ៏សមស្របបំផុតក្នុងការដាំដើមឈើប្រភេទនេះ។ 

ការ​ប្រមូលផ្លែចេក ​នៅ​ក្រុមហ៊ុន ហ៊ឹង​សើន (Hung Son)។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
 

«យើងមានផែនការតភ្ជាប់ជាមួយកសិករ ដើម្បីពង្រីកតំបន់វត្ថុធាតុដើម ដែលមានលក្ខខ័ណ្ឌគ្រាប់គ្រាន់ត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ និងកន្លែងវេចខ្ចប់សម្រាប់ការនាំចេញជាផ្លូវការ។ ខណៈ​ដែល​ដីភាគច្រើន​ជា​កម្មសិទ្ធិ​របស់​កសិករ​ ដូច្នេះការសហការ​គឺ​ជា​របៀបដែល​ភាគីទាំងពីរយក​ឈ្នះ​ឈ្នះ»។ លោក ង្វៀនក្វាងអាញ (Nguyen Quang Anh) រៀបរាប់។

គេបាន​ឲ្យដឹងថា ក្រុមហ៊ុន ហ៊ឹង​សើន (Hung Son) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ នៅស្រុក ដាក់​ដ័រ (Dak Doa) ខេត្ត យ៉ាឡាយ (Gia Lai) គឺជាសហគ្រាសវិនិយោគលើការដាំដុះចេកក្នុងទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ ទទួល​បានស្តង់ដារ GlobalGAP និង​ឆ្លើយតប​នឹងស្តង់ដារនាំចេញយ៉ាងពេញលេញ។ បច្ចុប្បន្ន សហគ្រាស​នេះ​បាន​អភិវឌ្ឍ​ដំណាំ​ចេក​នាំចេញក្នុង​ទំហំ​ដីចំនួន ៤០០ ហិកតា​ ​រួម​នឹង​ការ​ដាំ​រុក្ខជាតិឱសថផង។

ដោយបានឃើញផ្ទាល់ភ្នែកនូវតំបន់ដាំចេកនាំចេញរបស់ក្រុមហ៊ន  ហ៊ឹង​សើន (Hung Son) ក្នុងស្រុក ដាក់​ដ័រ (Dak Doa) យើងនឹង​ភ្ញាក់ផ្អើល នៅពេល​​ឃើញចម្ការដាំចេកដ៏ធំល្វឹងល្វើយដែលលាតសន្ធឹង នៅលើតំបន់​ដី bazan មានជីរជាតិ និងរាបស្មើ។ 

ដំណើរការកែច្នៃ​បឋម និង​សម្អាត​ចេក​នៅ​រោងជាង។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម 

លោក លេហ័ងលីញ (Le Hoang Linh) នាយកតំបន់វត្ថុធាតុដើមរបស់ក្រុមហ៊ុន ហ៊ឹង​សើន (Hung Son) បាននិយាយថា ជាមួយនឹងផ្ទៃដីដាំចេកនេះ ក្រុមហ៊ុនអាចប្រមូលផ្លែចេកបានប្រហែល ១២០០០ តោនក្នុងមួយឆ្នាំ ជាមួយនឹងប្រាក់ចំណូលប្រហែល ៣៥០ - ៤០០ពាន់លានដុង និងបង្កើត​ការងារសម្រាប់កម្មករក្នុងស្រុកជាង ៨០០នាក់ ភាគច្រើនជាជនជាតិភាគតិចនៅក្នុងតំបន់។

ដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់វត្ថុធាតុដើមចេកដ៏ធំនេះ តាំងពីដំបូងមក ហ៊ឹង​សើន (Hung Son) បានអនុវត្តដំណោះស្រាយកសិកម្មបច្ចេកវិទ្យាខ្ពស់ជាច្រើនដូចជា ការវិនិយោគលើប្រព័ន្ធធារាសាស្ត្រតំណក់ទឹកទំនើបដែលនាំចូលពីប្រទេសអ៊ីស្រាអែល ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត និងសង្កេត និងតាមដាន។ ស្ថានភាពសត្វល្អិត និងជំងឺលើដំណាំ ដំឡើងប្រព័ន្ធខ្សែរ៉កបន្តនៅទូទាំងតំបន់ដាំដុះ ដើម្បីបម្រើការប្រមូលផល និងដឹកជញ្ជូនចេកពីកសិដ្ឋានទៅរោងចក្រកែច្នៃ

ខ្សែសង្វាក់ដែលបិទជិតគ្នាពីការជ្រើសរសើ រហូតដល់ការបិទតែមស្វែងរក​ប្រភពដើម និងការវេចខ្ចប់ផលិតផល។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម 

ដោយសារការប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ក្នុងការផលិត គុណភាពនៃផ្លែចេករបស់ក្រុមហ៊ុនបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយផលិតផលឆ្លើយតបនឹងស្តង់ដារនាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន មជ្ឈិមបូព៌ា សិង្ហបុរី... នាពេលខាងមុខ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ខ្លួន ក្រុមហ៊ុន​ ហ៊ឹង​សើន (Hung Son) នឹងបន្តវិនិយោគយ៉ាងច្រើនក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម ហើយទន្ទឹមនឹងនោះ ក៏បន្តស្រាវជ្រាវពង្រីកផ្ទៃដី និងទំហំផលិតកម្មនៅក្នុងខេត្ត​ យ៉ាឡាយ (Gia Lai) ជាពិសេស និងខេត្តផ្សេងទៀតនៅតំបន់ តីង្វៀន (Tay Nguyen) ជាទូទៅ ។

អាចនិយាយបានថា ក្រៅពីដំណាំប្រពៃណីដែលមានភាពប្រៀបខ្លាំងយូរអង្វែងដូចជា កាហ្វេ ម្រេច កៅស៊ូ... ចេកត្រូវបានគេរំពឹងថា ជាផលិតផលកសិកម្មថ្មីដ៏មានសក្តានុពលសម្រាប់នាំចេញរបស់​ខេត្ត យ៉ាឡាយ (Gia Lai) ។/.

 

ការ​រក្សា​ទុក និង​ការ​ដឹក​ជញ្ជូន​ផ្លែ​ចេក​ទៅ​កាន់កន្លែង​លក់តែង​បានធានា។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

អត្ថបទ និងរូបថត៖ ថាញហ័រ កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង

អត្ថបទ និងរូបថត៖ ថាញហ័រ កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

ដើម្បី​បន្ត​ជំរុញ​ការ​ជួញ​ដូរ​រវាង​ក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​ ឆ្ពោះទៅ​ដល់​ការ​នាំចេញ​នូវកសិផល​ រុក្ខផល​ និង ​ជល​ផល​ ផលិតផល​នៃភូមិ​របរ ​រវាងក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​...

Top