GC Food “ឆ្លងកាត់ព្យុះ” បម្រែបម្រួលពិភពលោក ដើម្បីនាំចេញ
ក្នុងបរិបទបម្រែបម្រួលពិភពលោក GC Foodនៅតែរក្សាបានទីតាំងជាសហគ្រាសនាំចេញប្រទាលកន្ទុយក្រពើធំបំផុតនៅវៀតណាម ជំនាញផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និង អន្តរជាតិ។
ជាមួយនឹងទិសស្លោកធ្វើកសិកម្មស្អាត GC Food បាន និងកំពុងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដើម្បីក្លាយជាអង្គភាពនាំមុខ ក្នុងទីផ្សារប្រទាលកន្ទុយក្រពើ ក៏ដូចជាប្រភេទកសិផលស្នូលផ្សេងៗ។
ឆ្នាំ២០១៥ GC Food សម្រេចចិត្តសាងសង់រោងចក្រផលិតប្រទាលកន្ទុយក្រពើ នៅខេត្តនិញធ្វឹន (Ninh Thuan) ជារាជធានីតំបន់វត្ថុធាតុដើមប្រទាលកន្ទុយក្រពើ នៃទូទាំងប្រទេស។ ជាមួយផ្ទៃដីជាង២ហិកតា ស្ថិតនៅតំបន់ឧស្សាហកម្មថាញហាយ (Thanh Hai) (ខេត្តនិញធ្វឹន - Ninh Thuan) GC Food បានវិនិយោគខ្សែសង្វាក់ និង បច្ចេកវិទ្យាផលិតកម្មទំនើប ស្តង់ដារអន្តរជាតិ។ បច្ចេកវិទ្យា IQF ដាក់បញ្ចូលបទដ្ឋានផលិតកម្ម ជួយឱ្យ GC Food នាំមុខខាងវិស័យនេះ នៅទីផ្សារវៀតណាម និង អាស៊ីអាគ្នេយ៍ ក្នុងការលើកកម្ពស់តម្លៃប្រទាលកន្ទុយក្រពើ។
បច្ចុប្បន្ន GC Food មានក្រុមហ៊ុនសមាជិកចំនួន៤ មានការិយាល័យដាក់នៅខណ្ឌប៊ិញថាញ (Binh Thanh) (ទីក្រុងហូជីមិញ) និងមានរោងចក្រនៅតាមខេត្តនិញធ្វឹន (Ninh Thuan) ដុងណាយ (Dong Nai)។ ក្នុងនោះរោងចក្រកែច្នៃប្រទាលកន្ទុយក្រពើ នៅខេត្តនិញធ្វឹន (Ninh Thuan) ជារោងចក្រទំនើបធំបំផុតនៅវៀតណាម រៀងរាល់ឆ្នាំបានប្រើប្រាស់វត្ថុធាតុដើមប្រហែល ៣៥.០០០តោន ផលិតជាផលិតផលប្រហែល១៥.០០០តោន។
ផលិតផលរបស់ GC Food មានវត្តមាននៅទីផ្សារជាង២០ លើពិភពលោក ដូចជា ជប៉ុន កូរ៉េខាងត្បូង ប្រទេសមួយចំនួននៅអ៊ឺរ៉ុប អ៊ឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍។ល។ នៅក្នុងស្រុក ផលិតផលប្រទាលកន្ទុយក្រពើ របស់ GC Food ក៏មានអតិថិជនធំៗជាច្រើន ជំនាញផលិតកម្មទឹកដោះជូរ ភេសជ្ជៈ និង ប្រព័ន្ធភោជនីយដ្ឋាន ហាងកាហ្វេ ជម្រើសប្រើប្រាស់។
GC Food បានវិនិយោគបន្ថែមរោងចក្រផលិតចាហួយដូង ដោយមានផ្ទៃដី១១.០០០ម៉ែត្រការ៉េ នៅតំបន់ឧស្សាហកម្មហូណាយ (Ho Nai) (ស្រុកត្រាងបំ - Trang Bom ខេត្តដុងណាយ - Dong Nai)។ នេះជារោងចក្រផលិតចាហួយដូង កែច្នៃធំបំផុតនៅវៀតណាមនាបច្ចុប្បន្ន ដោយមានកម្លាំងផលិតចាហួយដូងបានជាង២០.០០០តោនក្នុងមួយឆ្នាំ។
ក្នុងបរិបទស្ថានភាពពិភពលោកបម្រែបម្រួលមិនអាចស្មានបាន GC Food កំពុងខិតខំស្វែងរកទិសដៅនៅពេលខាងមុខ។ លោក ង្វៀន វ៉ាន់ធឺ (Nguyen Van Thu) ប្រធានក្រុមប្រឹក្សាភិបាល GC Food រៀបរាប់៖ “GC Food នឹងបន្តធ្វើអាជីវកម្ម និង បើកទូលាយទីផ្សារ ចម្បងគឺនៅអាស៊ីអាគ្នេយ៍ និង ប្រទេសចិន។ GC Food បានចូលរួមតាំងពិព័រណ៍ SIAL Shanghai 2024 នៅសៀងហៃ ដើម្បីស្វែងរកអតិថិជនថ្មីបន្ថែមនៅទីផ្សារចិនជំហានដំបូងទទួលបានការឆ្លើយតបវិជ្ជមាន។ ទន្ទឹមនោះ ក្រុមហ៊ុនក៏បានជំរុញស្វែងរកបន្ថែមទីផ្សារថ្មីនៅតំបន់ផ្សេងៗទៀតដែរ”។
គោលដៅរបស់ GC Food គឺរកបានប្រាក់ចំណូល៥៧៣ពាន់លានដូងក្នុងឆ្នាំ២០២៤ ល្បឿនកំណើនភ្លោះរៀងរាល់ឆ្នាំ សម្រេចលើស៣០%ក្នុងអំឡុងពេល៥ឆ្នាំខាងមុខ៕
ប្រែសម្រួល៖ រីកើង