• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ញាំស្លឹកកនតុម (Kon Tum)

ភ្ញៀវទេសចរ​នរណាដែលបាន​ទៅ​កាន់​ទីក្រុង​កន​តុម (Kon Tum) ក៏តែង​ស្វែង​រក​សាក​ម្ហូប​ញាំស្លឹក​ ល្បី​ឈ្មោះ​នៅ​តំបន់​តីង្វៀន​ ពោរពេញទៅដោយ​ខ្យល់​និង​កម្តៅ​ថ្ងៃ​។​

ញាំ​ស្លឹក​ជា​មុខ​ម្ហូប​ហូប​កម្សាន្ត​ មិនត្រឹមតែ​ធ្វើ​គាប់​ចិត្ត​ថ្វីមាត់​នៃ​អ្នក​ពិបាកហូប​ ដោយ​មាន​​រសជាតិ​ត្រជាក់​ បែបលក្ខណៈ​ព្រៃឈើ​ធម្មជាតិ​ របស់វា​ ថែមទាំង​ចាត់ទុក​ជា​ថ្នាំ​ឱសថ​ធម្មជាតិ​ស្លូត​ ជួយ​កម្ចាត់​ជាតិ​ពុល​ តុល្យ​ភាព​ជាតិខ្លាញ់​ដែល​សេសសល់​ ដោយ​សារ​ហូប​ហួស​ប្រមាណ​ មកពី​ជីវភាព​សម្បូរ​ហូរហៀដូចសព្វថ្ងៃ​។​

ត្រូវនឹង​ឈ្មោះ​ម្ហូប​ ញាំ​ស្លឹក​ទាក់ទាញ​កែវភ្នែក​ដំបូង​ដោយ​ពណ៌​បៃតង​ស្រស់​ ពេញប្រៀប​នៅលើ​ស្ពក ប្រកបដោយ​ពណ៌​ខៀវ​ ក្រហម​ ស្វាយ​ និង​លឿង​។ ក្រៅ​ពី​បន្លែ​ចម្ការ​ដែល​ធ្លាប់​ឃើញ​ដូចជា​៖ ស្ពៃ ខ្ទឹមស្លឹក​ ជីរណា ជីនាងវង ។ល។ នៅមាន​​ស្លឹកឈើ​ព្រៃ​រាប់សិប​ប្រភេទ​ មានតែអ្នកស្រុក​ទើប​ស្គាល់​អស់​ឈ្មោះ​និង​គុណប្រយោជន៍​​​របស់​វា​។ ម្ហូប​​សម្រាប់​ហូបជាមួយ​​​ញាំ​ស្លឹក​ ក៏​មាន​សភាព​​សាមញ្ញ​ណាស់​​រួមមាន​ សាច់បីជាន់​​ស្ងោរ​ បង្គារស្ងោរ ស្បែក​ជ្រូក​លាយនឹង​​​ប្រអួល​។ ព្រលឹង​នៃ​មុខម្ហូបនេះ​​ គឺ​ទឹក​ជ្រលក់​រាវ​ទ្រលាន់​ ក្រអូប​ក្លិន​ស្រា​ បាន​​ច្នៃ​តាម​រូបមន្ត​ដោយ​ឡែក​​របស់​អ្នក​ស្រុកកន​តុម (Kon Tum)​​។​


ញាំ​ស្លឹក​បាន​វេច​ដូចជា​​ផ្កាព្រៃ​។ រូបថត៖ ថាញ​ហ្វ័រ

ស្ពក​ញាំ​ស្លឹក​បាន​រៀប​បង្ហាញ​បែបសាមញ្ញ​ ប៉ុន្តែ​ស្អាត​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយ​ពណ៌​ស្រស់​​នៃ​​ស្លឹក​ឈើ​ព្រៃ​រាប់​សិន​ប្រភេទ​ និង​រួម​ជាមួយ​តុង​ពណ៌​ក្រហម​ស្រស់​ ពណ៌​សស្គុះ​ និង​ពណ៌​លឿង​ នៃ​មុខម្ហូប​ហូប​ផ្សំតាម​។ រូបថត៖ ថាញ​ហ្វ័រ​


ម្ចាស់ហាង​ជា​អ្នក​ស្រុក​ សម្រស់ស្រស់​ស្អាត​ ណែនាំ​ភ្ញៀវ​ទេសចរ​វេច​ញាំ​ស្លឹក​​ត្រូវ​តាម​ក្បូន​។​ រូបថត៖ ថាញ​ហ្វ័រ​

ហូប​ញាំស្លឹក​មានរសជាតិ​ប្លែក​ បើប្រៀបនឹង​ប្រភេទ​ញាំដែល​ធ្លាប់​ហូប​ អ្នក​ហូប​ត្រូវ​ចេះ​ជ្រើស​ប្រភេទ​ស្លឹក​ដែលមាន​រសជាតិ​ហិល ក្រអូប ជូរ និង​ចត់។ល។ ដើម្បីគួប​ផ្សំ​ជាមួយគ្នា​បង្កើត​បាន​រសជាតិ​សម្រាប់​ខ្លួន​ បន្ទាប់មក​ ដាក់បន្ថែម​ម្ហូប​ផ្សំ​​ដូចជា ​បង្គារ សាច់​ ស្បែក​លាយ​នឹង​ប្រអួល​ ​ទឹក​ជ្រលក់​ រួច​វេច​ជាដុំ​ល្មមហូប​ មាន​រាង​ស្អាត​ដូចជា​ផ្កាព្រៃ បន្ទាប់មកទៀត​​ពិសាដោយ​ស្រួល​។​

ញាំ​ស្លឹក​ពិត​ៗ ពេល​ពិសា​ត្រូវ​មាន​គ្រប់​រសជាតិ​ ត្រជាក់ ក្រអូប​ក្លិននៃ​​ស្លឹក​​ឈើ ទ្រលាន់​នៃ​សាច់​បង្គារ​ សាច់​ស្រស់ ព្រមទាំង​មាន​រសជាតិ​ជួរ ឈ្ងុយ​ ហិល ចត់។ល។ សម្រប់​លាយ​បញ្ចូល​ បង្កើត​រសជាតិ​មួយ​ពិបាកនឹងបំភ្លេច​ អំពី​ម្ហូប​ពិត​ដែល​ពេញដោយ​​លក្ខណៈ​បែប​ព្រៃភ្នំ​។​

នៅ​ខេត្ត​កន​តុម (Kon Tum) ញាំ​ស្លឹក​​មិនពិបាក​រក​ ប្រហែល​​ជា​ឆ្ងាញ់​និង​ល្បី​ឈ្មោះ​បំផុត​ គឺនៅ​ផ្លូវ​ ត្រឹន​ កាវ​វឹន (Tran Cao Van) ផ្លូវ​តូចតែ​​ស្ងប់ស្ងាត់​មាន​ប្រសិទ្ធនាម​ជា​ “វិថី​ញាំស្លឹក​” នៅ​ទឹក​ដី​តីង្វៀន​។ ញាំស្លឹក​កន​តុម (Kon Tum) ត្រជាក់ ទាក់ទាញ ថ្លៃធូរត្រឹមតែ​៣០០ - ​៤០០​ពាន់ដុង​ សម្រាប់​​តុហូប​ ៦ - ​៨ នាក់ ប៉ុន្តែ​​វា​ពិតជា​ម្ហូបពិសេស​ពិបាក​បំភ្លេចមែន​​ ចំពោះ​ភ្ញៀវទេសចរ​​ពេញ​អញ្ជើញ​មកដល់​​ទីប្រជុំជន​តូច​ ស្ងប់ស្ងាត់​ សុខសាន​មួយ​នេះ​៕​

អត្ថបទ រូបថត៖ ថាញហ្វ័រ - ប្រែសម្រួល៖ រីកើង


Top