ឈ្ងុយឆ្ញាញ់បាយដំណើបភូធឿង (Phu Thuong)

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ឈ្ងុយឆ្ញាញ់បាយដំណើបភូធឿង (Phu Thuong)

ភូមិ​ភូធឿង​  (Phu Thuong)  (ខណ្ឌតីហូ -Tay Ho ក្រុង​ហាណូយ​) ជាមួយនឹង​របរ​ដាំ​បាយ​ដំណើប​ប្រពៃណី​ល្បីល្បាញ​ទូទាំងក្រុង​ហាណូយ​។ ជាមួយនឹង​តម្លៃពិសេស​នោះ របរ​ដាំ​​បាយ​​ដំណើប​នៅទីនេះបាន​ទទួលស្គាល់​ជា​បេតិកភណ្ឌ​អរូបី​ថ្នាក់ជាតិ​។

ភូមិ​ភូធឿង​  (Phu Thuong) (ខណ្ឌតីហូ -Tay Ho ក្រុង​ហាណូយ​) ជាមួយនឹង​របរ​ដាំ​បាយ​ដំណើប​ប្រពៃណី​ល្បីល្បាញ​ទូទាំងក្រុង​ហាណូយ​។ ជាមួយនឹង​តម្លៃពិសេស​នោះ របរ​ដាំ​​បាយ​​ដំណើប​នៅទីនេះបាន​ទទួលស្គាល់​ជា​បេតិកភណ្ឌ​អរូបី​ថ្នាក់ជាតិ​។

ក្បួនដង្ហែ​នៅថ្ងៃបុណ្យ​ភូមិ​ភូធឿង​ (Phu Thuong)។​

បុរាណកាល​ក្រុង​ហាណូយ​ មាន​បទ​កំណាព្យ​ចម្រៀង​ថា៖ “ភូមិ​ហ្គា​ (Ga) មាន​ដើម​ពោធិ៍/មាន​ទន្លេងុតទឹក​ត្រជាក់​ មាន​របរ​ដាំ​​បាយដំណើប”។ ភូមិ​ហ្គា​ (Ga) អតីតកាល​ បច្ចុប្បន្នស្ថិតក្នុង​សង្កាត់​ភូធឿង​ (Phu Thuong) មាន​របរ​ដាំ​បាយ​ដំណើប​តាំងពី​អង្កាល​ គ្មាននរណាបាន​ដឹងច្បាស់​​ឡើយ។​ លំហូរ​គង្គា ​ញីហា (Nhi Ha) (ទន្លេ​ក្រហម​) ពាំនាំ​ល្បាតជីជាតិ​ ភូមិ​ហ្គា (Ga)​ អតីតកាល​ មាន​វាល​ស្រែ​ធំល្វឹង​ល្វើយ​។ ផ្តើម​ពី​វាល​ស្រែ​នេះ​ ប្រជាជន​ភូមិ​ហ្គា​ (Ga) ធ្វើបាន​ស្រូវ​ដំណើប​ពីរប្រភេទ​ គឺ​ដំណើប​ផ្កា​មាស​ និង ដំណើប​យ៉ូវ​កែវ​ (Dau keo)។ ដើម្បី​ដាំ​បាយ​ដំណើប​មួយ​ឆ្នាំង​ឈ្ងុយ​ឆ្ងាញ់​ អ្នកភូមិ​​នៅទីនេះត្រូវ​ចំណាយ​បញ្ចេញ​ថ្វីដៃ​​យ៉ាង​មុតមាំ​​។

គណៈ​កម្មការ​នៃ​ពិធី​ប្រឡង​វាយ​តម្លៃ​ស្នាដៃ​ដែល​ចូលរួម​ប្រឡង។​

របរ​ដាំ​បាយ​ដំណើរ​ភូធឿង​ (Phu Thuong) បាន​អត្ថិភាព​រាប់​​រយ​ឆ្នាំ​ ផ្សារភ្ជាប់នឹង​ជីវភាព​រស់នៅ​នៃអ្នកភូមិ​​។ ដោយ​រូបមន្ត​សម្ងាត់​​ និងវត្ថុធាតុដើម​គុណភាព បាយ​ដំណើប​ភូធឿង​ (Phu Thuong) តែង​ស្វិត​ឆ្ងាញ់​ ក្លាយ​ជាអាហារ​ជិត​ស្និទ្ធិ​នឹង​អ្នក​ក្រុង​ហាណូយ​ មានវត្តមាន​នៅតាម​ពិធី​សំខាន់​ៗដូចជា៖ ពិធី​ភ្ជាប់ពាក្យ រៀប​ការ​ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ជាដើម​។ បច្ចុប្បន្ន​ សិប្បករ​វ័យក្មេង​ ស្នង​បន្ត​ប្រពៃណី​ដូនតា​ រក្សា​វិធី​ដាំ​បាយ​ដំណើប​បែបបុរាណ​ផង កែច្នៃ​បន្ថែម​ឱ្យ​បាយ​ដំណើប​មាន​រសជាតិ​ថ្មី​ ជួយ​យីហោ​បាយ​ដំណើប​ភូធឿង​ (Phu Thuong) មួយថ្ងៃកាន់តែ​អះអាងបាន​ទីជំហរ​ នៅក្នុងតារាង​​ម្ហូប​អាហារ​ហាណូយ​។


នៅភូមិ​​ភូធឿង​ (Phu Thuong) ហាក់បីដូចជា​នរណា​ក៏​ចេះ​ដាំ​បាយ​ដំណើប​ ធ្វើ​នំ បាយដំបែរ​ទាំង​អស់​។ ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ​តៗគ្នា​ បង្កើត​ជា​ចរន្ត​លំហូ​រ​រឹង​មាំ​ រាប់រយ​ឆ្នាំនៅ​ភូមិ​បុរាណ​មួយ​នេះ​។ បច្ចុប្បន្ន​ ភូមិ​មាន​សិប្បករ​៣នាក់ និង​គ្រួសារ​ចំនួន​៦០០ កំពុង​ដាំបាយ​ដំណើប​ នាំទៅលក់នៅគ្រប់ច្រកល្ហក់ក្រុង​ហាណូយ​។ អង្រែក​បាយ​ដំណើប​របស់​អ្នកម្តាយ​ បងស្រី​ទាំងឡាយ​ មិនត្រឹមតែ​ជួយ​​ក្រុម​គ្រួសារ​នីមួយ​ៗនៅភូមិ​ហ្គា (Ga) អតីតកាល ឆ្លងកាត់​គ្រោះ​អត់ឃ្លានប៉ុណ្ណោះ​ បច្ចុប្បន្នបាយ​ដំណើប​ភូធឿង​ (Phu Thuong) ​នៅ​ទាំងជួយ​អ្នកភូមិ​ ធ្វើ​មាន​ ក្លាយ​ជា​ទំនិញ​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ នាំមក​ប្រភព​ចំ​ណូល​សម្រាប់​អ្នកភូមិ អ្នក​ស្រុក​ទៀតផង។

បាយ​ដំណើប​គាប់ចិត្ត​នៃ​នារី​ភូមិ​បាយ​ដំណើប​ភូធឿង (Phu Thuong)​។​

សិប្បកម្មដាំបាយដំណើបភូធឿង (Phu Thuong) មានអាយុកាលរាប់រយឆ្នាំមកហើយ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅ​របស់ប្រជាជន។ ដោយ​មាន​រូប​បន្ត​សម្ងាត់​ និង គ្រឿងផ្សំ​គុណភាព​ខ្ពស់ បាយដំណើបភូធឿង (Phu Thuong) តែងតែមានរសជាតិឈ្ងុយឆ្ងាញ់ ហើយបានក្លាយជាអាហារដ៏ពេញនិយមសម្រាប់​ប្រជាជនហាណូយ និងមានវត្តមានក្នុងឱកាសបុណ្យ​ទាន​សំខាន់ៗជាច្រើនដូចជា អាពាហ៍ពិពាហ៍ ពិធីបុណ្យចូលឆ្នាំថ្មី។ សព្វថ្ងៃនេះ សិប្បករវ័យក្មេងជាច្រើនបានបន្តប្រពៃណីរបស់ឪពុក ដោយរក្សាវិធីដាំ​បាយដំណើបបែបបុរាណ និងបង្កើតមុខម្ហូបបាយដំណើបរូបមន្តថ្មីៗជាច្រើនទៀត ដែលជួយឱ្យពាណិជ្ជសញ្ញា​បាយដំណើបភូធឿង (Phu Thuong) កាន់តែមានជំហររឹងមាំក្នុងវិស័យម្ហូបអាហារហាណូយ។

ពិធី​បុណ្យ​បាយ​ដំណើប​ភូធឿង​ (Phu Thuong) លើកទី​៨ បាន​រៀប​ចំ​នៅ​ថ្ងៃបុណ្យ​ភូមិ​។​

ពិធីបុណ្យបាយដំណើបភូធឿងឆ្នាំ២០២៥ មិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយភាពស្រស់ស្អាត នៃវប្បធម៌ហាណូយផងដែរ។ បរិយាកាសរស់រវើក ចានបាយដំណើបចម្រុះពណ៌ និងស្មារតីសាមគ្គីភាពក្នុងសហគមន៍ បានបង្កើតឱ្យមានពិធីបុណ្យ​មួយ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះ​ភ្ញៀវទេសចរ។

អត្ថបទ និង រូបថត៖ វៀតគឿង

អត្ថបទ និង រូបថត៖ វៀតគឿង

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

Top