ទេសចរណ៍នៅកាវបាំង (Cao Bang) មិនអាចរំលងដោយមិនធ្វើដំណើរចូលទៅទស្សនាជ្រោះបានហ្គក (Ban Gioc)។ ទីនេះមានប្រសិទ្ធនាម ជាជ្រោះទឹកស្អាតបំផុតវៀតណាម ដោយមានកាំជ្រោះជាន់ៗ ហូរធ្លាក់តៗគ្នា លាតសន្ធឹងរាប់រយម៉ែត្រ។
ជ្រោះបានហ្គក (Ban Gioc) នៅឃុំដាមធ្វី (Dam Thuy) ស្រុកត្រុងខាញ (Trung Khanh) ខេត្តកាវបាំង (Cao Bang) ស្ថិតនៅលើដងស្ទឹងក្វីសើន (Quay Son) ខាងស្តាំជាចំណុះអធិបតេយ្យភាពរបស់ចិន ស្ថិតនៅភូមិ Detian ស្រុក Daxin Xian ទីក្រុង Chongzuo។ ដងស្ទឹងក្វីសើន (Quay Son) មានប្រភពចេញពីចិន ទឹកហូរចូលប្រទេសវៀតណាម ត្រង់ចំណុចបង្គោលព្រំដែនលេខ៧៨៤ នៅតំបន់ផរផែវ (Po Peo) ឃុំង៉ុកខេ (Ngoc Khue) ស្រុកទ្រុងខាញ់ (Trung Khanh)។ បន្ទាប់ពីទឹកលំហូរចុះដងស្ទឹង ទឹកបែរជាវិលត្រឡបទៅកាន់ភូមិសាស្រ្តប្រទេសចិនម្តងវិញ។
នេះជាជ្រោះមួយក្នុងចំណោមជ្រោះស្អាតបំផុតនៅវៀតណាម វាបានវាយតម្លៃជាជ្រោះមួយក្នុងចំណោមជ្រោះទាំង៧ ដែលមានសម្រស់ស្រស់ស្អាតបំផុតពិភពលោក។ រៀងរាល់ឆ្នាំ ជ្រោះតែងទទួលភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិអញ្ជើញមកទស្សនាកុះករ ថតរក្សាទុកនូវទេសភាពទឹកជ្រោះហូរស្រស់បំព្រងនេះ។
អ្នកថតរូបជំនាញជាច្រើន បានអញ្ជើញមកទីនេះ ស្វែងរករូបភាពស្រស់ស្អាតដែលគ្មានពីរ។ អ្នកទាំងអស់តែងជ្រើសយកទីតាំងពិសេស ដើម្បីថតយករូបភាពដ៏ស្អាតបំផុតនេះ សម្រាប់ខ្លួន។
ជ្រោះបានហ្គក (Ban Gioc) ជាជ្រោះមួយក្នុងចំណោមជ្រោះទឹកល្បីឈ្មោះ មិនត្រឹមតែល្បីក្នុងស្រុក នៅថែមទាំងបានមិត្តភក្តិអន្តរជាតិដឹងឮទៀតផង។ ហើយជាជ្រោះមួយក្នុងចំណោមជ្រោះទាំងបួន ដែលហូរឆ្លងកាត់ប្រទេសធំបំផុតនៅលើពិភពលោក ទីនេះពីមួយថ្ងៃទៅមួយថ្ងៃ ភ្ញៀវទេសចរអញ្ជើញមកខេត្តកាវបាំង (Cao Bang) កាន់តែច្រើន ដើម្បីទស្សនាគយ់គន់ដងជ្រោះនេះ។
ជ្រោះបានហ្គន (Ban Gioc) ស្ថិតនៅឃុំដាមធ្វី (Dam Thuy) ស្រុកទ្រុងខាញ់ (Trung Khanh) ខេត្តកាវបាំង (Cao Bang) នៅឆ្ងាយពីមជ្ឈមណ្ឌលស្រុកប្រហែល២០គីឡូម៉ែត្រ។ រូបថត៖ កុងដាត
ជ្រោះបានហ្គក (Ban Gioc) ជាអាសយដ្ឋានទេសចរណ៍គំរូ ជានិមិត្តរូបនៃខេត្តកាវបាំង (Cao Bang) ។ រូបថត៖ កុងដាត
ជាទីកេរដំណែលមួយ ស្ថិតនៅតំបន់ឧទ្យានភូគព្ភសាស្រ្តសកលលោក UNESCO ទឹកដីខេត្តកាវបាំង (Cao Bang) ជ្រោះបានហ្គក (Ban Gioc)ជាទីកន្លែងទាក់ទាញ នាំមកការពិសោធន៍ដ៏កម្រមួយ ជូនភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។
ទស្សនាវដ្តីទេសចរណ៍ល្បីពិភពលោក បានជ្រើសយកជ្រោះបានហ្គក (Ban Gioc)ជាជ្រោះមួយក្នុងចំណោមជ្រោះអស្ចារ្យពិភពលោក។ រូបថត៖ កុងដាត
វត្តត្រុកលឹមបានហ្គក (Truc Lam Ban Gioc) ស្ថិតនៅឃុំដាមធ្វី (Dam Thuy) ស្រុកទ្រុងខាញ់ (Trung Khanh) ខេត្តកាវបាំង (Cao Bang)។ នេះជាវត្តដំបូងបង្អស់បានសាងសង់នៅលើដែនដីព្រំប្រទល់ នៅភាគខាងជើងមាតុភូមិ។ រូបថត៖ កុងដាត
នៅរដូវប្រាំង ទីនេះក៏ជាទីកន្លែងស្អាតល្អមួយ ដោយមានអាកាសធាតុស្រល់ថ្លា ទឹកថ្លាឈ្វេង ត្រជាក់បំបាត់ភាពនឿយហត់ប្រចាំថ្ងៃ។ រូបថត៖ កុងដាត
ជ្រោះរួមមានពីរជាន់៖ ជ្រោះជាន់ខ្ពស់ ជាជ្រោះរណបដោយមានទឹកចំនួនតិច ជ្រោះជាន់ទាប ជាជ្រោះកណ្តាល ស្ថិតនៅលើបង្គោលព្រំដែនវៀតណាម - ចិន។ តាមអនុសញ្ញាឆ្នាំ១៩៩៩ ជ្រោះរណបទាំងស្រុង នៅចំណុះប្រទេសវៀតណាម ចំពោះជ្រោះកណ្តាលចែកជាម្នាក់ពាក់កណ្តាល។
ជ្រោះបានហ្គក (Ban Gioc) ស្ថិតនៅឆ្ងាយពីទីក្រុងកាវបាំង (Cao Bang) ប្រហែល៩០គីឡូម៉ែត្រ និងនៅចម្ងាយពីទីក្រុងហាណូយចំនួន៤០០គីឡូម៉ែត្រ ចំណុះភូមិសាស្រ្តឃុំដាមធ្វី (Dam Thuy) ស្រុកទ្រុងខាញ់ (Trung Khanh)។ ធ្វើដំណើរចេញពីទីក្រុងកាវបាំង (Cao Bang) អ្នកអាចធ្វើដំណើរតាមផ្លូវទៅស្រុកត្រាលិញ - តុងកក (Tra Linh – Tong Cot) នឹងទៅដល់ជ្រោះបានហ្គក (Ban Gioc)។ ចំពោះអ្នកចូលចិត្តផ្សងព្រេងអាចធ្វើដំណើរតាមដងផ្លូវម៉ាភុក (Ma Phuc) ដោយសារទេសភាពព្រៃភ្នំនៅតាមដងផ្លូវនេះស្រស់ស្អាតណាស់ ធ្វើឱ្យអ្នកលង់អារម្មណ៍ជាមិនខាន។
សំឡឹងពីចម្ងាយ ជ្រោះទឹកហូរបាច់សាច់បែកផ្សែង មានអារម្មណ៍ដូចស្ថិតនៅឋានសួគ៌អច្ឆរិយៈមួយកន្លែង។ នៅកណ្តាលដងជ្រោះ មានផែនថ្មអណ្តែត ដណ្តប់ទៅដោយមែកឈើស្ងួត ញែកខ្សែទឹកទៅជាបីខ្សែដូចជាស្បៃសំពត់ស រាយកាត់ដងព្រៃព្រឹក្សា។ នៅថ្ងៃមានអាកាសធាតុល្អ មេឃថ្លា រស្មីចែងចាំងឆ្លុះដងជ្រោះ ជាមួយផ្សែងទឹកស្រអាប់ បង្កើតបានជាពណ៌ឥន្ទធនូ ភ្លឺផ្លេកគាប់ចិត្ត។
ក្រោមជើងជ្រោះ តទៅដោយដងស្ទឹងវែងអន្លាយ ផ្ទៃទឹកថ្លាឈ្វេងដូចកញ្ចក់។ មាត់ស្ទឹងទាំងសងខាងពោរពេញទៅដោយព្រំស្មៅ ស្លឹកបៃតងខៀវស្ងាត់ដក់ទឹកសន្សើមថ្លា។ រម្មណីយដ្ឋានេះពិតដូចជាស្ថានទេវលោក មានពិតនៅលើលោកីយ៍នេះ។ សំឡឹងពីទីទាប ដងស្ទឹងដូចជាសំពត់បត់បែន ឱបក្រសោបដួងចិត្តភ្ញៀវទេសចរ។ នៅខែកញ្ញា ខែតុលា ជាវេលាល្អ សម្រាប់ការស្វែងយល់អំពីជ្រោះបានហ្គក (Ban Gioc) ដោយសារនៅពេលនេះសម្បូរទឹកថ្លា ទឹកជ្រោះហូរធ្លាប់ប៉ះទង្គីកថ្មដា បែកផ្សែងពេលព្រៃព្រឹក្សា។
ភ្ញៀវទេសចរអាចធ្វើដំណើរងាយស្រួលជុំវិញជ្រោះ គយគន់មើលទេសភាព ថតរូបភាពដែលពោរពេញដោយសិល្បៈបែបព្រៃភ្នំធម្មជាតិ។ ទន្ទឹមនោះ ក្រោមជើងជ្រោះបានហ្គក (Ban Gioc) រណប នៅមានទំនប់តូចមួយ។ ខ្សែទឹកថ្លាឈ្វេង គ្មានមន្ទិលធូលី ធ្លាក់ចេញពីជ្រោះលំហូរសម្រប់ខ្លួននឹងដងស្ទឹង។ ក្រៅពីនេះ អ្នកអាចអង្គុយអណ្តែតលើផ្ទៃទឹកដោយក្បូនឬស្សី ផ្សងព្រេងរសាត់គយគន់ដងស្ទឹងក្វីសើន (Quay Son)៕
អនុវត្ត៖ ទ្រីញប៊ូ កុងដាត/កាសែតរូបភាពវៀតណាម