ការស្វែងយល់

ជ្រោះបានហ្គក (Ban Gioc) ជារម្មណីយដ្ឋានស្អាតលើពិភពលោក

ទេសចរណ៍នៅ​​កាវបាំង​ (Cao Bang) ​មិនអាចរំលង​ដោយ​មិនធ្វើ​ដំណើរ​ចូល​​ទៅ​ទស្សនា​ជ្រោះ​បាន​ហ្គក (Ban Gioc)​​។ ទី​នេះ​មានប្រសិទ្ធនាម​ ជា​ជ្រោះ​ទឹក​ស្អាត​បំផុត​​វៀតណាម​ ដោយ​មានកាំ​​ជ្រោះ​​​ជាន់ៗ ហូរ​​ធ្លាក់​​តៗ​គ្នា​ លាតសន្ធឹង​​រាប់រយ​ម៉ែត្រ​​។​


ជ្រោះ​បាន​ហ្គក​ (Ban Gioc) នៅ​ឃុំ​​ដាម​ធ្វី (Dam Thuy) ស្រុក​ត្រុង​ខាញ​ (Trung Khanh) ខេត្ត​កាវ​បាំង​ (Cao Bang) ស្ថិតនៅ​លើ​ដងស្ទឹង​​​​ក្វី​សើន​ (Quay Son) ​ខាង​ស្តាំជា​​ចំណុះ​អធិបតេយ្យ​ភាព​របស់​ចិន​ ស្ថិត​នៅ​ភូមិ​ Detian  ស្រុក Daxin Xian ទីក្រុង​ Chongzuo​។ ដង​ស្ទឹងក្វីសើន (Quay Son) ​​មាន​ប្រភព​​ចេញ​​​ពី​ចិន​ ទឹក​ហូរ​ចូល​​​ប្រទេស​​វៀតណាម​​ ត្រង់​ចំណុច​​បង្គោល​ព្រំដែន​​លេខ​៧៨៤ ​នៅ​តំបន់​ផរផែវ (Po Peo)​ ឃុំ​​ង៉ុក​ខេ (Ngoc Khue) ស្រុក​ទ្រុង​ខាញ់ (Trung Khanh)។ បន្ទាប់ពីទឹក​​លំហូរ​​ចុះ​ដង​ស្ទឹង​ ទឹក​បែរជា​វិល​ត្រឡប​​ទៅកាន់​​ភូមិសាស្រ្ត​​ប្រទេស​​ចិន​ម្តង​វិញ​។

នេះ​​ជា​ជ្រោះមួយ​​ក្នុង​ចំណោម​ជ្រោះ​ស្អាតបំផុតនៅ​​វៀតណាម​ ​​វា​បាន​វាយ​តម្លៃ​ជា​ជ្រោះ​មួយ​​ក្នុង​ចំណោម​ជ្រោះទាំង​៧ ​ដែល​មាន​សម្រស់​ស្រស់​​​ស្អាត​បំផុត​ពិភពលោក។ រៀង​​រាល់ឆ្នាំ ជ្រោះ​​តែង​ទទួល​ភ្ញៀវ​ទេសចរ​​ក្នុងស្រុក​និង​អន្តរជាតិ​​អញ្ជើញ​​មក​ទស្សនា​​​កុះករ​ ថតរក្សា​ទុក​នូវ​ទេសភាព​​ទឹក​ជ្រោះហូរ​​ស្រស់​បំព្រង​នេះ។​

​អ្នក​ថតរូប​ជំនាញ​ជាច្រើន​​ បាន​អញ្ជើញ​មក​ទី​​នេះ ស្វែងរក​រូប​ភាព​ស្រស់​ស្អាត​ដែល​គ្មានពីរ​​។ អ្នកទាំងអស់​​​​តែង​ជ្រើស​យកទីតាំង​​​ពិ​សេស​ ដើម្បី​ថតយក​រូបភាពដ៏​ស្អាត​បំផុតនេះ ​សម្រាប់​ខ្លួន។​

ជ្រោះ​បាន​ហ្គក​ (Ban Gioc) ​ជា​ជ្រោះ​​មួយ​ក្នុង​ចំណោម​ជ្រោះ​ទឹក​ល្បី​​ឈ្មោះ​ មិនត្រឹម​​តែ​​ល្បី​ក្នុងស្រុក ​នៅថែម​ទាំង​​បាន​មិត្ត​ភក្តិ​​អន្តរជាតិ​ដឹង​ឮ​ទៀត​ផង​​។ ហើយ​ជាជ្រោះមួយ​​ក្នុង​​ចំណោម​ជ្រោះ​ទាំង​បួន ដែល​ហូរឆ្លង​កាត់​​​ប្រទេស​​ធំបំផុត​នៅលើ​​ពិភពលោក​ ទីនេះ​​ពីមួយថ្ងៃទៅមួយ​ថ្ងៃ​ ​ភ្ញៀវទេសចរ​អញ្ជើញមកខេត្ត​កាវ​បាំង​ (Cao Bang) កាន់តែច្រើន ដើម្បី​ទស្សនា​គយ់គន់ដង​​ជ្រោះនេះ​។​

ជ្រោះ​​បាន​ហ្គន​ (Ban Gioc) ស្ថិត​នៅ​ឃុំ​ដាម​ធ្វី​ (Dam Thuy) ស្រុក​ទ្រុង​ខាញ់​ (Trung Khanh) ខេត្ត​កាវ​បាំង​ (Cao Bang) នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ស្រុក​ប្រហែល​២០គីឡូម៉ែត្រ​​។ រូបថត៖ កុង​ដាត 

ជ្រោះ​បាន​ហ្គក​ (Ban Gioc) ជា​អាសយដ្ឋាន​ទេសចរណ៍​​គំរូ​ ជា​និមិត្ត​រូប​​នៃ​ខេត្ត​កាវ​បាំង (Cao Bang) ។​ រូបថត៖ កុង​ដាត

ជា​ទី​​​កេរដំណែល​មួយ​ ​ស្ថិតនៅ​តំបន់​ឧទ្យាន​ភូគព្ភសាស្រ្ត​​​សកលលោក​ UNESCO​ ទឹក​ដី​​ខេត្ត​កាវ​បាំង​ (Cao Bang) ជ្រោះ​បាន​ហ្គក (Ban Gioc)​ជាទីកន្លែង​ទាក់ទាញ​ នាំមក​ការ​ពិសោធន៍​​ដ៏កម្រ​មួយ ​ជូន​ភ្ញៀវទេសចរ​ក្នុង​ស្រុក​និង​អន្តរជាតិ​។ 

ទស្សនាវដ្តី​​ទេសចរណ៍​ល្បី​ពិភពលោក​ បាន​ជ្រើស​យក​ជ្រោះ​បាន​ហ្គក​ (Ban Gioc)ជា​ជ្រោះមួយ​ក្នុង​ចំណោម​ជ្រោះ​អស្ចារ្យ​ពិភពលោក​។ រូបថត៖ កុង​ដាត​

 វត្ត​ត្រុក​លឹម​បាន​ហ្គក​ (Truc Lam Ban Gioc) ​​ស្ថិតនៅ​ឃុំ​ដាម​ធ្វី​ (Dam Thuy) ស្រុក​ទ្រុង​ខាញ់ (Trung Khanh) ខេត្ត​កាវ​បាំង​ (Cao Bang)។ នេះ​ជា​វត្ត​ដំបូង​បង្អស់​បាន​សាងសង់​នៅលើ​ដែនដី​ព្រំប្រទល់​ នៅ​​ភាគខាង​ជើង​មាតុភូមិ។​ រូបថត៖​ កុងដាត

នៅ​រដូវ​ប្រាំង​ ទីនេះ​ក៏​ជា​ទីកន្លែង​​ស្អាត​ល្អមួយ​​ ដោយ​​​មាន​អា​​កាសធាតុ​​ស្រល់ថ្លា​ ទឹក​ថ្លា​ឈ្វេង​ ត្រជាក់​​បំបាត់​​ភាព​នឿយ​ហត់​​ប្រចាំថ្ងៃ។​ រូបថត៖ កុង​ដាត​

ជ្រោះ​រួមមាន​ពីរ​ជាន់៖ ជ្រោះ​ជាន់​ខ្ពស់​ ជា​ជ្រោះ​រណប​ដោយ​មានទឹក​​ចំនួន​​តិច ជ្រោះ​ជាន់​ទាប ​ជា​ជ្រោះ​កណ្តាល​​ ​ស្ថិតនៅ​លើ​​បង្គោល​ព្រំដែន​​វៀតណាម - ​​ចិន​។ តាម​​អនុសញ្ញា​​ឆ្នាំ​១៩៩៩​ ជ្រោះ​រណប​ទាំង​ស្រុង​ នៅ​​ចំណុះ​ប្រទេស​​វៀតណាម​ ចំពោះ​​ជ្រោះ​​កណ្តាល​ចែកជា​​ម្នាក់​​ពាក់កណ្តាល​។​

ជ្រោះ​បាន​ហ្គក​ (Ban Gioc) ស្ថិត​នៅ​ឆ្ងាយ​ពីទីក្រុង​កាវ​បាំង​ (Cao Bang) ​ប្រហែល​៩០គីឡូម៉ែត្រ​ និង​នៅ​ចម្ងាយពី​ទីក្រុង​ហាណូយចំនួន​​៤០០​​គីឡូម៉ែត្រ​ ចំណុះ​ភូមិសាស្រ្ត​​ឃុំ​ដាម​ធ្វី​ (Dam Thuy) ស្រុក​ទ្រុង​ខាញ់ (Trung Khanh)។ ធ្វើ​ដំណើរចេញ​​ពី​​ទីក្រុង​កាវ​បាំង​ (Cao Bang) អ្នក​អាច​ធ្វើដំណើរ​តាមផ្លូវ​ទៅ​ស្រុក​​ត្រាលិញ - តុង​កក (Tra Linh – Tong Cot) ​នឹង​ទៅដល់​ជ្រោះ​បាន​ហ្គក (Ban Gioc)​​។ ចំពោះ​អ្នក​ចូល​ចិត្ត​ផ្សងព្រេង​អាច​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​​ម៉ា​ភុក (Ma Phuc) ដោយ​សារ​ទេសភាព​ព្រៃភ្នំ​នៅតាម​ដង​ផ្លូវ​​នេះ​ស្រស់​ស្អាតណាស់​​ ធ្វើឱ្យ​​អ្នក​លង់​អារម្មណ៍ជា​​មិនខាន។​

សំឡឹង​ពីចម្ងាយ​ ជ្រោះទឹក​ហូរ​បាច់​សាច់​បែក​ផ្សែង​ មានអារម្មណ៍​ដូច​ស្ថិត​នៅ​ឋាន​សួគ៌​អច្ឆរិយៈ​មួយ​កន្លែង​។ នៅ​កណ្តាល​ដង​ជ្រោះ​ មាន​ផែនថ្ម​អណ្តែត​ ដណ្តប់​​ទៅ​ដោយ​មែក​ឈើ​ស្ងួត​ ញែក​ខ្សែទឹក​ទៅជា​​បី​ខ្សែ​​ដូចជា​​ស្បៃសំពត់​​ស​ រាយ​​​កាត់​ដង​​ព្រៃព្រឹក្សា​។ នៅ​ថ្ងៃ​មាន​អាកាសធាតុល្អ​ មេឃថ្លា​ រស្មី​ចែងចាំង​ឆ្លុះ​​ដង​ជ្រោះ​ ជាមួយ​​ផ្សែងទឹក​​ស្រអាប់​ បង្កើត​បាន​ជា​ពណ៌ឥន្ទធនូ ភ្លឺផ្លេកគាប់​ចិត្ត​​។

ក្រោម​ជើង​ជ្រោះ​ តទៅដោយ​ដងស្ទឹង​​វែង​អន្លាយ​ ផ្ទៃទឹក​​​ថ្លាឈ្វេង​​ដូចកញ្ចក់។ មាត់​​ស្ទឹង​ទាំង​សងខាង​​​ពោរពេញទៅ​ដោយ​​ព្រំស្មៅ​ ស្លឹក​បៃតង​ខៀវ​ស្ងាត់​ដក់​ទឹក​​សន្សើម​ថ្លា​។​ រម្មណី​យដ្ឋានេះ​​ពិត​ដូចជា​ស្ថាន​ទេវលោក​ មានពិតនៅលើ​លោកីយ៍នេះ​​។ សំឡឹង​ពីទីទាប​ ដងស្ទឹង​​ដូចជា​សំពត់​​បត់បែន​​ ឱបក្រសោប​​ដួង​ចិត្ត​​ភ្ញៀវទេសចរ​។ នៅ​ខែកញ្ញា​ ខែ​តុលា​ ជា​​វេលា​ល្អ​​​ សម្រាប់​​ការ​ស្វែងយល់អំពី​ជ្រោះ​​បាន​ហ្គក​ (Ban Gioc)​ ដោយសារ​នៅ​ពេលនេះ​​សម្បូរ​ទឹក​​ថ្លា​ ទឹក​ជ្រោះ​ហូរធ្លាប់​ប៉ះ​​​​ទង្គីក​​ថ្មដា​ បែក​ផ្សែង​ពេល​ព្រៃព្រឹក្សា។​

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ងាយ​ស្រួល​ជុំវិញ​ជ្រោះ​ គយគន់​មើលទេសភាព​ ថតរូបភាព​​​ដែល​​ពោរពេញ​ដោយ​សិល្បៈបែប​​​ព្រៃភ្នំធម្មជាតិ​។ ទន្ទឹមនោះ ក្រោមជើង​​​ជ្រោះ​​បាន​ហ្គក​ (Ban Gioc) រណប​ នៅមាន​​ទំនប់​តូច​មួយ​។ ខ្សែទឹក​ថ្លាឈ្វេង​​ គ្មានមន្ទិល​​ធូលី​ ធ្លាក់​ចេញពី​ជ្រោះលំហូរ​សម្រប់ខ្លួន​នឹងដងស្ទឹង​​។ ក្រៅពីនេះ អ្នក​អាច​អង្គុយ​អណ្តែត​លើ​ផ្ទៃទឹក​ដោយ​ក្បូន​ឬស្សី​ ផ្សង​ព្រេងរសាត់​គយគន់​ដងស្ទឹង​ក្វី​សើន (Quay Son)​៕​


top