ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់ស្រ្តីវៀតណាម ក្នុងនោះស្ត្រីវ័យចំណាស់ តាមបណ្តាសម័យកាល។ លោកបានអះអាងថា ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី កសាង អភិវឌ្ឍន៍ប្រទេសជាតិនិងការពារមាតុភូមិ ជោគជ័យរបស់នារីលើគ្រប់វិស័យបានបន្តលើកតម្កើងគេរ្តិ៍ឈ្មោះប្រទេសជាតិ វៀតណាម។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលលើកកម្ពស់ការថែទាំមនុស្សចាស់ រួមទាំងស្ត្រីវ័យចំណាស់ផងដែរ ដោយចាត់ទុក នេះជាធនធានដ៏សំខាន់ក្នុងការធានាសន្តិសុខសង្គមនិងការអភិវឌ្ឍប្រទេសជាតិ។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋស្នើឱ្យសមាគមមនុស្សចាស់និងសម្ព័ន្ធនារីវៀតណាម រួមជាមួយស្ថាប័ននានា បន្តយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រកបដោយប្រសិទ្ធភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីវ័យចំណាស់ ជាពិសេសការថែទាំសុខភាព ការប្រឹក្សាយោបល់ និងការគាំទ្រខាងស្មារតី។ ជាមួយគ្នានោះ មានដំណោះស្រាយសុខុមាលភាពសង្គម ដើម្បីលើកកម្ពស់ជីវភាពរបស់ស្ត្រី ជាពិសេសស្ត្រីវ័យចំណាស់នៅតំបន់ដាច់ស្រយាល ស្ត្រីក្នុងស្ថានភាពលំបាកគ្មានទីពឹង៕