• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ច្នៃប្រតិដ្ឋតាមចិត្ត តាមរយៈគំនូរ Mosaic

Toòng Teng Ceramic  ជា​កម្មន្តសាល​មួយ​ស្ថិ​តនៅ​ ផ្លូវ​លី វ៉ាន់ឌឹក (Ly Van Duc) ខណ្ឌ១ ទីក្រុង​ហូជីមិញ​។ នៅ​ថ្ងៃចុង​សប្តាហ៍​ ទីនេះ​ជា​អាសយដ្ឋាន​ជិត​ស្និទ្ធ​ ចំពោះ​យុវវ័យ​សាយហ្គន​ ធ្វើ​ដំណើរ​អញ្ជើញ​មក​សាង​គំនូរ Mosaic ដើម្បីហ្វឹក​ហាត់​ភាព​​អត់ធ្មត់​និង​ភាព​​ផ្ចិត​ផ្ចង់របស់​​ខ្លួន​។​

ដើម្បី​សាង​បាន​ស្នាដៃគំនូរ​សិល្បៈ Mosaic មួយ​ផ្ទាំង​ ត្រូវ​ទាមទារ​ភាពអត់ធ្មត់​ ក៏ដូចជា​ការ​ស្រមើស្រមៃ​ តភ្ជាប់​បំណែកៗ​ជាមួយគ្នា ឱ្យ​ក្លាយ​ទៅ​ជា​ផ្ទាំង​គំនូរ​ពោរពេញ​ទៅ​ដោយ​ពណ៌សម្បុរ​ ធ្វើឱ្យ​អ្នក​ផង​គាប់​ចិត្ត​ជា​ខ្លាំង​។​

ចំពោះ​យុវវ័យ​ គំនូរ​សិល្បៈ​ Mosaic សន្សឹមៗ​​បាន​ក្លាយ​ជា​រូប​ភាព​មួយ​ក្នុង​ចំណោម​រូបភាព​លេង​កម្សាន្ត​ ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃ​ប្រតិដ្ឋ និង​មាន​អត្ថន័យ​ខ្លឹមសារ​ តែង​បាន​មនុស្សគ្រប់គ្នា​ជ្រើស​ ពិសោធន៍ ​នៅ​ពេល​កន្លង​មក​​។ បង​ ហា​ តុក​ដាវ​ (Ha Tuc Dao) ស្ថាបនិក​ Toòng Teng Ceramic រៀប​រាប់​ថា៖ “ចំណូល​ចិត្តលើ​ប្រភេទ​គំនូរ​ Mosaic នេះ ​ជា​យូរ​ណាស់​មក​ហើយ​ ហើយ​មាន​បំណង​ចង់​បង្កើត​ទីលាន​មួយ​សម្រាប់​យុវវ័យ​ ដើម្បី​អ្នកទាំង​អស់​​គ្នា អាច​សិក្សា​ បំណិន​ ភាព​អត់ធ្មត់ ភាព​ផ្ចិត​ផ្ចង់​ ជួន​កាល​អាច​រក​ឃើញ​ទេពកោសល្យ​ដែល​បង្កប់លាក់ទុក​ក្នុង​ខ្លួន​យើង”។​

បង​ ហា ​តុក​ដាវ​ (Ha Tuc Dao) ក៏រៀប​រាប់​បន្ថែម​ថា ពេល​អ្នក​ថ្មី​ទើប​ចូល​រៀន​គូរគំនូរ​ Mosaic គួរ​តែ​ចាប់​ផ្តើមដោយ​​​គំនិត​​សាមញ្ញ​ មាន​ស្នាម​គំនូស​មិនច្រើន​ ផ្តោត​លើ​ស្លាក​ស្នាមណា​​សំខាន់​ ដើម្បី​ថ្ងៃក្រោយ​យើងងាយ​នឹង​ដាំ​បំណែក​ជា​មួយ​​គ្នា​។ បន្ទាប់​ពី​ជ្រើស​បាន​ស៊ុម​សមស្រប​ ពង្រាយ​គំនិត​នៅលើក្រដាស​ អ្នកគប្បី​រិះគិត​​ស្រមៃ ​រក​រូប​ភាពងា​យ ​​ដើម្បី​គូរ​វៀស​វាតាម​ចិត្ត​។​ វត្ថុធាតុ​សម្រាប់​សាង​គំនូរ​ Mosaic មាន​ច្រើនប្រភេទ​ដូចជា សេរាមិច ថ្ម​សម្បក​ខ្យង កញ្ចក់។ល។ រូប​គំនូរ​នីមួយ​ៗ ​ធ្វើ​បាន​សម្រេច​ត្រូវ​​ចំណាយ​ពេល​ប្រហែល​៣ម៉ោង​ ចំណុច​ចំណាប់អារម្មណ៍​ គឺ​បំណែក​ពណ៌​ភ្លឺ​ផ្លេក​ ថ្លាឈ្វេង​ ដែល​ជា​លក្ខណៈ​ឯកត្តជន​។

នា​ចុង​សប្តាហ៍​ មិត្ត​យុវវ័យ​មួយ​ចំនួន ជ្រើស​សកម្មភាព​ពិសោធន៍​ផ្សង​ព្រេង​ ដោយ​សាង​គំនូរ​ Mosaicដើម្បី​ហ្វឹក​ហាត់​ចរិត​អត់ធ្មត់ និង​ភាព​ផ្ចិត​ផ្ចង់​របស់ខ្លួន​។​

បង​ហា តុក​ដាវ (Ha Tuc Duc) ស្ថាបនិក​ Toòng Teng Ceramic ណែនាំ​កូន​សិស្ស​គំនូរ ​Mosaic។​

វត្ថុធាតុ​ សម្រាប់​បង្កើត​បាន​រូប​គំនូរ​ Mosaicមាន​សម្បូរ​បែប​ណាស់​ រួមមាន​​ សេរាមិច ថ្មសម្បក​ខ្យង កញ្ចក់។ល។​

អ្នក​ទើបចូល​ថ្មី អាច​គូរពង្រាយ​រូបភាព​ដែល​ខ្លួន​ចូល​ចិត្ត​ ដែលមាន​នៅលើ​បណ្តាញ​អ៊ីនធើ​ណែត​។​

គូរ​ពង្រាង​រូប​ដែល​ខ្លួន​ចូល​ចិត្ត​នៅលើក្រដាស​ស៊ុម​។

បន្ទាប់បី​រក​បាន​វត្ថុធាតុ​សមស្រប​ សម្រាប់​ដាំបំណែក​ សាង​ជា​គំនូរ​ Mosaic

ដាំបំណែក​កញ្ចក់​ពណ៌លើ​ស៊ុម ទាមទារ​ភាពផ្ចិត​ផ្ចង់​និង​ភាព​អត់ធ្មត់​។​

យុវវ័យ​ចូល​ចិត្ត​ បង្កើត​ដោយ​ខ្លួន​ឯង​ នូវ​គំនូ ​Mosaicដែល​ខ្លួន​ពេញ​ចិត្ត​។​

ផឿង​ថាវ​ (Phuong Thao) ខេត្ត​ប៊ិញ​ថាញ​ (Binh Thanh) រៀប​រាប់​ថា៖ “តាំង​ពី​បាន​ស្គាល់​ប្រភេទ​គំនូរ​ Mosaic នេះ ខ្ញុំមាន​អារម្មណ៍​ថា​ ចរិត​វា​សុភាព​ជាង មាន​ការ​អត់ធ្មត់​ជាង បង្កើត​ឱ្យ​ខ្លួន​មាន​អារម្មណ៍​ប្រុង​ប្រយត្ន​ ក្នុង​ការ​ងារ​ច្រើន​ជាង​ ក៏ដូច​ជា​ជីវភាព​រស់នៅ​អញ្ចឹង​ដែរ​។ នៅពេល​ជួបទុក្ខ​​លំបាក ឧបសគ្គ ​ក្នុង​ការ​ងារ​ក៏ដូច​ជា​ក្នុង​ជីវិត​ ខ្ញុំ​តែង​ធ្វើដំណើរ​អញ្ជើញ​មកទី​នេះ គំនូរ​ Mosaic៕​

ស្នាដៃ​ពិសេស​នៃ​ប្រភេង​គំនូរ​ Mosaic បានតាំង​បង្ហាញ​នៅ ​studio Toòng Teng Ceramic

ស្នាដៃ​ពិសេស​នៃ​ប្រភេង​គំនូរ​ Mosaic បានតាំង​បង្ហាញ​នៅ ​studio Toòng Teng Ceramic

អត្ថបទនិងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top