Toòng Teng Ceramic ជាកម្មន្តសាលមួយស្ថិតនៅ ផ្លូវលី វ៉ាន់ឌឹក (Ly Van Duc) ខណ្ឌ១ ទីក្រុងហូជីមិញ។ នៅថ្ងៃចុងសប្តាហ៍ ទីនេះជាអាសយដ្ឋានជិតស្និទ្ធ ចំពោះយុវវ័យសាយហ្គន ធ្វើដំណើរអញ្ជើញមកសាងគំនូរ Mosaic ដើម្បីហ្វឹកហាត់ភាពអត់ធ្មត់និងភាពផ្ចិតផ្ចង់របស់ខ្លួន។
ដើម្បីសាងបានស្នាដៃគំនូរសិល្បៈ Mosaic មួយផ្ទាំង ត្រូវទាមទារភាពអត់ធ្មត់ ក៏ដូចជាការស្រមើស្រមៃ តភ្ជាប់បំណែកៗជាមួយគ្នា ឱ្យក្លាយទៅជាផ្ទាំងគំនូរពោរពេញទៅដោយពណ៌សម្បុរ ធ្វើឱ្យអ្នកផងគាប់ចិត្តជាខ្លាំង។
ចំពោះយុវវ័យ គំនូរសិល្បៈ Mosaic សន្សឹមៗបានក្លាយជារូបភាពមួយក្នុងចំណោមរូបភាពលេងកម្សាន្ត ដែលពោរពេញទៅដោយភាពច្នៃប្រតិដ្ឋ និងមានអត្ថន័យខ្លឹមសារ តែងបានមនុស្សគ្រប់គ្នាជ្រើស ពិសោធន៍ នៅពេលកន្លងមក។ បង ហា តុកដាវ (Ha Tuc Dao) ស្ថាបនិក Toòng Teng Ceramic រៀបរាប់ថា៖ “ចំណូលចិត្តលើប្រភេទគំនូរ Mosaic នេះ ជាយូរណាស់មកហើយ ហើយមានបំណងចង់បង្កើតទីលានមួយសម្រាប់យុវវ័យ ដើម្បីអ្នកទាំងអស់គ្នា អាចសិក្សា បំណិន ភាពអត់ធ្មត់ ភាពផ្ចិតផ្ចង់ ជួនកាលអាចរកឃើញទេពកោសល្យដែលបង្កប់លាក់ទុកក្នុងខ្លួនយើង”។
បង ហា តុកដាវ (Ha Tuc Dao) ក៏រៀបរាប់បន្ថែមថា ពេលអ្នកថ្មីទើបចូលរៀនគូរគំនូរ Mosaic គួរតែចាប់ផ្តើមដោយគំនិតសាមញ្ញ មានស្នាមគំនូសមិនច្រើន ផ្តោតលើស្លាកស្នាមណាសំខាន់ ដើម្បីថ្ងៃក្រោយយើងងាយនឹងដាំបំណែកជាមួយគ្នា។ បន្ទាប់ពីជ្រើសបានស៊ុមសមស្រប ពង្រាយគំនិតនៅលើក្រដាស អ្នកគប្បីរិះគិតស្រមៃ រករូបភាពងាយ ដើម្បីគូរវៀសវាតាមចិត្ត។ វត្ថុធាតុសម្រាប់សាងគំនូរ Mosaic មានច្រើនប្រភេទដូចជា សេរាមិច ថ្មសម្បកខ្យង កញ្ចក់។ល។ រូបគំនូរនីមួយៗ ធ្វើបានសម្រេចត្រូវចំណាយពេលប្រហែល៣ម៉ោង ចំណុចចំណាប់អារម្មណ៍ គឺបំណែកពណ៌ភ្លឺផ្លេក ថ្លាឈ្វេង ដែលជាលក្ខណៈឯកត្តជន។
នាចុងសប្តាហ៍ មិត្តយុវវ័យមួយចំនួន ជ្រើសសកម្មភាពពិសោធន៍ផ្សងព្រេង ដោយសាងគំនូរ Mosaicដើម្បីហ្វឹកហាត់ចរិតអត់ធ្មត់ និងភាពផ្ចិតផ្ចង់របស់ខ្លួន។
បងហា តុកដាវ (Ha Tuc Duc) ស្ថាបនិក Toòng Teng Ceramic ណែនាំកូនសិស្សគំនូរ Mosaic។
វត្ថុធាតុ សម្រាប់បង្កើតបានរូបគំនូរ Mosaicមានសម្បូរបែបណាស់ រួមមាន សេរាមិច ថ្មសម្បកខ្យង កញ្ចក់។ល។
អ្នកទើបចូលថ្មី អាចគូរពង្រាយរូបភាពដែលខ្លួនចូលចិត្ត ដែលមាននៅលើបណ្តាញអ៊ីនធើណែត។
គូរពង្រាងរូបដែលខ្លួនចូលចិត្តនៅលើក្រដាសស៊ុម។
បន្ទាប់បីរកបានវត្ថុធាតុសមស្រប សម្រាប់ដាំបំណែក សាងជាគំនូរ Mosaic។
ដាំបំណែកកញ្ចក់ពណ៌លើស៊ុម ទាមទារភាពផ្ចិតផ្ចង់និងភាពអត់ធ្មត់។
យុវវ័យចូលចិត្ត បង្កើតដោយខ្លួនឯង នូវគំនូ Mosaicដែលខ្លួនពេញចិត្ត។
ផឿងថាវ (Phuong Thao) ខេត្តប៊ិញថាញ (Binh Thanh) រៀបរាប់ថា៖ “តាំងពីបានស្គាល់ប្រភេទគំនូរ Mosaic នេះ ខ្ញុំមានអារម្មណ៍ថា ចរិតវាសុភាពជាង មានការអត់ធ្មត់ជាង បង្កើតឱ្យខ្លួនមានអារម្មណ៍ប្រុងប្រយត្ន ក្នុងការងារច្រើនជាង ក៏ដូចជាជីវភាពរស់នៅអញ្ចឹងដែរ។ នៅពេលជួបទុក្ខលំបាក ឧបសគ្គ ក្នុងការងារក៏ដូចជាក្នុងជីវិត ខ្ញុំតែងធ្វើដំណើរអញ្ជើញមកទីនេះ គំនូរ Mosaic៕
ស្នាដៃពិសេសនៃប្រភេងគំនូរ Mosaic បានតាំងបង្ហាញនៅ studio Toòng Teng Ceramic។
ស្នាដៃពិសេសនៃប្រភេងគំនូរ Mosaic បានតាំងបង្ហាញនៅ studio Toòng Teng Ceramic។