• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចំណាប់អារម្មណ៍របស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយបានទទួលការវាយតំលៃខ្ពស់ និងការកោតសរសើរជាច្រើនពីមិត្តអន្តរជាតិ។

កាសែតរូបថតវៀតណាម សូមឧទ្ទេសនាមដល់មិត្តអ្នកអាននូវមតិទាំងនេះ៖

ក្នុងរយៈពេលពីរឆ្នាំ  ២០២០ - ២០២១ ក្រុមប្រឹក្សាសន្តិសុខបានដោះស្រាយចំនួនការងារដ៏ធំ និងចម្រុះដោយ​រួមមានកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតប្រហែល ៨៤០ ការពិគ្រោះយោបល់រាប់ពាន់នៅគ្រប់កម្រិត និងបានអនុម័តឯកសារជាង ២៥៤ លើប្រធានបទ ៦០ ផ្សេងទៀតនៃរបៀបវារៈ។

ក្នុងរយៈពេលពីរឆ្នាំ  ២០២០ - ២០២១ ក្រុមប្រឹក្សាសន្តិសុខបានដោះស្រាយចំនួនការងារដ៏ធំ និងចម្រុះដោយ​រួមមានកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតប្រហែល ៨៤០ ការពិគ្រោះយោបល់រាប់ពាន់នៅគ្រប់កម្រិត និងបានអនុម័តឯកសារជាង ២៥៤ លើប្រធានបទ ៦០ ផ្សេងទៀតនៃរបៀបវារៈ។

រដ្ឋមន្ត្រីការបរទេសម៉ូសំប៊ិក លោក Verónica Nataniel បានចាត់ទុកថា វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ប្រកបដោយសមហេតុ​សមផល ក្នុងការដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិសំខាន់ៗ និងស្មុគស្មាញជាច្រើន ដែលជាមូលដ្ឋានសម្រាប់ធានានូវការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ . លោកឯកអគ្គរដ្ឋទូត Philippe Kridelka ប្រធានស្ថានបេសកកម្ម​​អចិន្ត្រៃយ៍របស់បែលហ្ស៊ិក បានមានប្រសាសន៍ថា វៀតណាមមានសំឡេងខ្លាំង និងទទួលបានការជឿទុកចិត្តពីពិភពលោក ជាពិសេសនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក

វៀតណាមទទួល​តួនាទីទាំងពីរ​ក្នុង​រយៈពេលតែមួយគឺ​ប្រធាន​អាស៊ាន​ ឆ្នាំ២០២០ និងសមាជិក​​មិន​អចិន្ត្រៃយ៍​នៃអង្គការសហប្រជាជាតិ អាណត្តិនេះ រួមទាំងការរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ។






អគ្គលេខាធិកាបក្ស ប្រធានរដ្ឋវៀតណាម លោក ង្វៀន​ ភូ​ត្រុង (Nguyen Phu Trong) បានផ្ញើសារទៅកាន់​កិច្ច​ពិភាក្សាទូទៅជាន់ខ្ពស់នៃនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានផ្ញើសារទៅកាន់អង្គសន្និបាត ដើម្បីបញ្ជាក់ពីតួនាទីជាសមាជិកមានទំនួលខុសត្រូវចូលរួមយ៉ាងសកម្ម រួមចំណែកយ៉ាងសកម្ម និងសំខាន់ក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិរបស់វៀតណាម ហើយទន្ទឹមនឹងនោះបង្ហាញចំណាប់អារម្មណ៍របស់វៀតណាមក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)



នាយប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ (Ha Noi) ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាខែមេសា ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាបើកទូលាយជាន់​ខ្ពស់លើប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ក្នុងការជំរុញការកសាងទំនុកចិត្ត និងការសន្ទនាសម្រាប់ការបង្ការ និងដោះស្រាយជម្លោះ" តាមទម្រង់អនឡាញ។ រូបថត៖ ថុង ញ៉ឹត - (VNA)



នៅខាងក្រៅ​កិច្ចពិភាក្សាជាន់ខ្ពស់​​នៃ​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន​ ស្វឹន​ភុក ( Nguyen Xuan Phuc) បានមានប្រសាសន៍ក្នុងកិច្ច​ពិភាក្សា​ជាន់​ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការប្រែប្រួល​អាកាសធាតុ។  រូបថត៖ ថុងញ៉ឹត-VNA



នៅខាងក្រៅ កិច្ច​ពិភាក្សា​ទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានរដ្ឋ លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ជួបសន្ទនាជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ ថុងញ៉ឹត-VNA

ប្រធានរដ្ឋវៀតណាម លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ថ្លែងសន្ទរកថាក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦។ រូបថត៖ ថុងញ៉ឹត-VNA



នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ (Ha Noi) នាយករដ្ឋមន្ត្រី លោក ផាម​មិញ ជីញ (Pham Minh Chinh) បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងកិច្ច​ពិភាក្សាបើកចំហរជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ លើកកំពស់សន្តិសុខដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យមួយចំនួនទៀត តាម​រយៈអ៊ីនធើណិត។ រូបថត៖ យឿង​យ៉ាង -VNA



ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅទីក្រុងប៉ារីស នាយករដ្ឋមន្រ្តី លោក ផាម​មិញ​ជីញ (Pham Minh Chinh) បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្តាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) និងជួបសន្ទនាជាមួយលោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ។ រូបថត៖ យឿង​យ៉ាង-VNA



នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក វឿង​ ឌីញហ្វេ (Vuong Dinh Hue) បានទទួលជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra រូបថត៖ យាន់​តឹន- VNA



ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម​ប៊ិញ​មីញ (Pham Binh Minh) បានអញ្ជើញធ្វើជាអធិបតីក្នុង​កិច្ចពិភាក្សាបើកចំហរនៅថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ អបអរសាទរខួបលើកទី ៧៥ នៃទិវា​បង្កើតអង្គការសហប្រជាជាតិ៖ ការគោរពតាមធម្មនុញ្ញ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះគឺជាគំនិតផ្តួចផ្តើមដែលបានវាយតម្លៃខ្ពស់ដោយមតិសាធារណថា "ត្រឹមត្រូវ ជោគជ័យ និងទាន់ពេលវេលា" នៅក្នុងខែដំបូងនៃឆ្នាំ ២០២០។ រូបថត៖ ខាក​ហៀវ -VNA



ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម​ប៊ិញមីញ (Pham Binh Minh) ថ្លែងសន្ទរកថា តាមរយៈប្រព័ន្ធអ៊ីនធើណិត និង​បានផ្ញើសារសំខាន់ៗ ទៅកាន់កិច្ចប្រជុំពេញអង្គជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុង​ឱកាសប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (ថ្ងៃទី ២៦ ខែកញ្ញា) ។ រូបថត៖ ហ៊ឹវ​ថាញ - VNA



អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បាន​ប្រគល់និមិត្តសញ្ញានូវ​ចំនួនវ៉ាក់សាំង COVID-19 ដល់ប្រទេសវៀតណាម។ រូបថត៖ មីញគ្វៀត - VNA



អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បាន​ប្រគល់និមិត្តសញ្ញានូវ​ចំនួនវ៉ាក់សាំង COVID-19 ដល់ប្រទេសវៀតណាម។ រូបថត៖ មីញគ្វៀត - VNA



នាថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជុំនិងពិភក្សាស្តីពីស្ថានភាពនៅប្រទេសសូម៉ាលី។ឯកអគ្គរដ្ឋទូត លោក ដាំង​ឌីញគ្វី (Dang Dinh Quy) ប្រធាន​ស្ថាន​បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។ រូបថត៖ ហ៊ឹវ​ថាញ -  VNA ប្រចាំ​នៅទីក្រុងញូវយ៉ក



នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និង EU ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ រូបថត៖ ហ៊ឹវ​ថាញ -  VNA ប្រចាំ​នៅទីក្រុងញូវយ៉ក



នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសលីប៊ី។ ឯកអគ្គរដ្ឋទូត  លោក​ ដាំង​ឌីញគ្វី (Dang Dinh Quy) - ប្រធានស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញចូលរួម និងថ្លែងមតិនៅកិច្ចពិភាក្សា។ រូបថត៖ ហ៊ឹវ​ថាញ -  VNA ប្រចាំ​នៅទីក្រុងញូវយ៉ក



នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំ ដើម្បីពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១១៨  (ឆ្នាំ ២០១៣) ទាក់ទងនឹងបញ្ហាអាវុធគីមី នៅប្រទេសស៊ីរី។ នៅទីនេះ វៀតណាមបានសង្កត់ធ្ងន់ថា ប្រទេសនានាចាំបាច់គោរព និងអនុវត្តឱ្យបានពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី។ រូបថត៖ VNA



ឯកអគ្គរដ្ឋទូត លោក ដាំង​ឌីញគ្វី (Dang Dinh Quy) - ប្រធានស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសរើសប្រធានមហាសន្និបាតលើកទី ៧៥ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC)។ រូបថត៖ ហ៊ឹវ​ថាញ -  VNA ប្រចាំ​នៅទីក្រុងញូវយ៉ក



ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តី​សម្រេចចិត្តអំពីការពន្យាពេល​នៃការ​បំពេញ​ភារកិច្ច​របស់​បេសកកម្ម​របស់អង្គការសហប្រជាជាតិនៅសាហារ៉ាខាងលិច (MINURSO) បន្ថែម​រយៈពេល ១២ ខែទៀតរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។ ឯកអគ្គរដ្ឋទូត លោក ដាំង​ឌីញគ្វី (Dang Dinh Quy) បានរំលឹកឡើងវិញនូវគោលជំហរជាគោលការណ៍របស់វៀតណាម ដែលគាំទ្រការដោះស្រាយបញ្ហាសាហារ៉ាខាងលិច តាមរយៈការចរចាដោយសន្តិវិធី រវាងភាគីពាក់ព័ន្ធដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ រូបថត៖ THX/VNA



ឯកអគ្គរដ្ឋទូត លោក ដាំង​ឌីញគ្វី (Dang Dinh Quy) ប្រធានស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍វៀតណាម​ប្រចាំ​នៅ​អង្គការសហប្រជាជាតិបានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំបូក​សរុប​បណ្តាសកម្មភាពក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបថត៖ ហ៊ឹវ​ថាញ់ -VNA



នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើក ទី៤១ របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស (ប្រទេសបារាំង) វៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សម្រាប់អាណត្តិឆ្នាំ ២០២១ - ២០២៥ ដោយ​ទទួល​បាន​សម្លេង​គាំទ្រជាច្រើន។ នេះ​ជា​លើក​ទី ​៥ ​ហើយ ដែល​វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​អង្គការ​យូណេស្កូ។ រូបថត៖ ធូហា -  VNA នៅទីក្រុងប៉ារីស



នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងហូជីមិញ (Ho Chi Minh) ក្រសួងការពារជាតិបានប្រារព្ធពិធីជូន​ដំណើរកងពេទ្យ នៃមន្ទីរពេទ្យនៃ​កងពេទ្យកម្រិត ២ (លេខ៣) ដើម្បីជំនួសមន្ទីរពេទ្យនៃកងពេទ្យកម្រិត (លេខ) ដែលបានបញ្ចប់បេសកកម្មនៅបេសកកម្មរក្សា​សន្តិភាពនៃអង្គការសហប្រជាជាតិ នៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង។ មន្ទីពេទ្យនៃកងពេទ្យកម្រិត  ២ (លេខបី) បានរៀបចំ​ការជូន​ដំណឹង​ពីរ​លើក ​និង​ធ្វើ​ដំណើរ​ដោយយន្តហោះដឹកជញ្ជូនយោធា C១៧ របស់ក្រសួងការពារជាតិអូស្ត្រាលី៖ លើកទីមួយ នៅថ្ងៃទី២៤ ខែមីនា លើកទី ២ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ រូបថត៖ ថាញ់​វូ -VNA



មន្ត្រី និងទាហាននៃមន្ទីរពេទ្យនៃកងពេទ្យម្រិតពីរ (លេខ​ពីរ) លាដៃសាច់ញាតិ និងសមមិត្តរបស់ពួកគេ មុនពេល​ធ្វើដំណើររបស់ពួកគេទៅកាន់បេសកកម្មស៊ូដង់ខាងត្បូង។ រូបថត៖ យឿង​យ៉ាង - VNA



ចំណាប់អារម្មណ៍​​គួរ​ឲ្យ​ចាប់​ចិត្ត​របស់​វៀតណាមទាំង១០ របស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៖

១/ លើកកម្ពស់វិធីសាស្រ្តពហុភាគី ដោយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

២/ ជំរុញការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុង​ជ្រោយចំពោះជម្លោះ។

៣/ពង្រឹង​សកម្មភាព​មនុស្សធម៌ ការពារ​ជន​ស៊ីវិល​ក្នុង​ជម្លោះ​ តាម​មធ្យោបាយ​ដ៏​ជាក់​ស្តែង​បំផុត។

៤/ គូសបញ្ជាក់បន្ថែម និងផ្តោតការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិ ចំពោះផលវិបាកនៃជម្លោះ និងសង្គ្រាមមកលើអាយុជីវិតប្រជាជន និងសន្តិសុខ និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុង​រយៈវែង​ឆ្ងាយ ដែល​ក្នុង​នោះ​មានបញ្ហាមីនដែលបន្សល់ទុកពីប្រទេស បន្ទាប់​ពីជម្លោះ។

៥/ ដើរតួជាស្ពាន និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ និងអង្គការក្នុងតំបន់ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

៦/ ជំរុញការយកចិត្តទុកដាក់ និងដំណោះស្រាយគោលនយោបាយចំពោះក្រុមងាយរងគ្រោះក្នុងជម្លោះ ជាពិសេសស្ត្រី និងកុមារ

៧/ ជំរុញសកម្មភាពរួមគ្នាលើបញ្ហាសន្តិសុខមិនប្រពៃណីជាបន្ទាន់ដល់សហគមន៍អន្តរជាតិ។

៨/ បង្ហាញសមតុល្យ តម្លាភាព ទំនួលខុសត្រូវក្នុងប្រតិបត្តិការ ដោះស្រាយភារកិច្ចរួម រួមចំណែកកាត់បន្ថយភាពខុសគ្នា លើកកម្ពស់ ការសន្ទនាកិច្ចសហប្រតិបត្តិការ។

៩/ រួមចំណែកលើកកំពស់សំឡេងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។

១០/ ចូលរួមចំណែកជាក់ស្តែងក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ។

(រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ​ថាញ់​សើន ( Bui Thanh Son))
 

 


Bài: Phong Thu- Ảnh: TTXVN

បណ្ដា អាសយដ្ឋានក្រហម ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

បណ្ដា “អាសយដ្ឋានក្រហម” ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

ក្នុងអំឡុងពេលកន្លងទៅ ខេត្ត​មួយ​ចំនួន​ដូចជា ហៀន​បាយ (Yen Bai) ឡាវ​កាយ (Lao Cai) ឡាយ​ចូវ (Lai Chau) ​ ក្វាង​នីញ

Top