• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ចំណាប់អារម្មណ៍ឆ្នេរថ្ម កោះហនជុង (Hon Chong) - កោះប្តី

កោះ​ហន​ជុង​ (Hon Chong)- កោះប្តី​ ជា​រម្មណីយដ្ឋាន​ធម្មជាតិ ​ស្ថិតនៅ​ឆ្នេរ​សមុទ្រ​ខាង​ជើង​ទីក្រុង​ញ៉ា​ត្រាង​​។ នៅទីនេះ​ ភ្ញៀវ​ទេសចរ​​ធ្វើ​ដំណើរពីរបី​ជំហាន​​នឹង​​ប៉ះ​ទឹក​រលក​​សមុទ្រ​ ឬ​ជើង​ភ្នំ​។ មនុស្ស​ជាច្រើន​​និយាយ​ថា កោះ​ហន​ជុង​ (Hon Chong)- កោះប្តី​ ជា​ទី​ប្រសប់​​រវាង​សមុទ្រ​​និង​ភ្នំ​។ល។ ​​ឆ្នេរ​ថ្ម​​កោះ​ហនជុង​ (Hon Chong)- កោះប្តី​ មាន​ផែន​ថ្ម​ធំៗ​​ ដេកតម្រៀប​​​តម្រួត​​​គ្នា​តាំងពីកាលណាក៏មិនដឹង​​។ តាំងពីយូរ​ឆ្នេរ​សមុទ្រ​នេះ បាន​ក្លាយ​ជា​ទីកន្លែង

ចំណាប់អារម្មណ៍​ឆ្នេរ​ថ្ម​កោះ​ហន​ជុង ​(Hon Chong)​ - កោះប្តី

អញ្ជើញ​មកដល់ទីនេះ ភ្ញៀវ​ទេសចរនឹង​​​បាន​​​ឃើញ​​ឆ្នេរ​ថ្ម ​កោះ​ហន​ជុ​ង (Hon Chong)​ - កោះប្តី ​ដូចជា​ទី​ប្រសប់​​រវាង​​​សមុទ្រនិងភ្នំ​​។ ពិ​ព្រោះភ្ញៀវ​ទេសចរ​​ធ្វើ​ដំណើរតែ​​ពី​រ​បី​​ជំហាន ​នឹងទៅ​ដល់​​​ផ្ទៃសមុទ្រ​ ឬ​ជើង​ភ្នំ​។ មកដល់ទីនេះ ភ្ញៀវ​ទេសចរ​​​នៅ​អាច​បាន​​ស្តាប់​​​​រឿង​​រ៉ាវពិសេស​ ពណ៌នាអំពី​​ឆ្នេរ​ថ្ម​នេះ នៅ​កណ្តាល​ទេសភាព​ធម្មជាតិ​ដ៏មនោរម្យ​។​

កោះហន​ជុង (Hon Chong)​ - កោះប្តី ​ទីតាំង​ស្ថិត​នៅ​ទិស​ឦសាន​ទីក្រុង​ញ៉ាត្រា​ ចំណុះ​​សង្កាត់​វិញ​ផឿក​ (Vinh Phuoc) ចម្ងាយ​​ពីផ្លូវ ​ត្រឹន​ ភូ​ (Tran Phu) ប្រហែល​៣ គីឡូម៉ែត្រ​។ ជុំវិញ​កោះ​​ហនជូង (Hon Chong)​ - កោះប្តី​​ ​នៅមាន​​កោះ​ហន​ដរ (Hon Do) កោះ​ហន​រ៉ួ (Hon Rua) ឆ្ញាយៗ​គឺកោះ​​ហនត្រែ (Hon Tre) នៅ​ខាងមុខ​គឺ ​ភ្នំ​កូ​តៀន (Co Tien)​។​


នៅ​ទីនេះ ​ទេសភាព​មនោរម្យ​ ព្រៃភ្នំ​ សមុទ្រ​ និង​ឆ្នេរ​ដេក​ក្បែរកៀក​កើយ​​គ្នា​។ ផ្សេង​​នឹង​ឆ្នេរ​សមុទ្រនៅ​​បណ្តោយ​តាម​ផ្លូវ​ត្រឹន ​ភូ​ (Tran Phu) ​នា​​​មជ្ឈមណ្ឌល​ ឆ្នេរសមុទ្រ​​​នៅ​កោះហន​ជុង​ (Hon Chong)​ - កោះប្តី មានភាព​ស្ងប់​ស្ងាត់​។ ទីនេះ ភ្ញៀវ​ទេស​ចរ​អាច​អង្គុយ​លើ​​ញក​ភ្នំ​​ ស្ទូច​ត្រី ឬ​ធ្វើដំណើរ​ទៅកាន់​ឆ្នេរ​​សមុទ្រ​​​ងូត​ទឹក​ ដែល​​ពោរពេញ​​ទៅ​ដោយ​​ខ្សាច់​ហ្មត់ខៃ​ ស្រស់​ថ្លា​។ ទឹក​សមុទ្រ​​ខៀវ​​ស្រទន់​​។ លំហសមុទ្រ​ មាន​កោះតូច​ធំ​ព័ទ្ធ​ជុំ​វិញ​ រាំង​បន្ថយ​​​ល្បឿន​​ខ្យល់​ ឥទ្ធិពល​​ដោយ​ព្យុះភ្លៀង​។ ដូច្នេះ ផ្ទៃទឹក​​នៅ​​ឈូង​សមុទ្រ​ញ៉ាត្រាង ​និង​​រម្មណីយដ្ឋាន​កោះ​ហន​ជុង​ (Hon Chong)​ - កោះប្តី បានចាត់ទុក​ជា​ឈូង​សមុទ្រមួយ​ក្នុង​ចំណោម​ឈូង​សមុទ្រ​​ស្អាត​ ​និង​សុវត្ថិភាព​បំផុត​។​



តំបន់​ទេសចរណ៍​កោះ​ហន​ជុង​ (Hon Chong)- កោះប្តី ចំណុះ​សង្កាត់​វិញ​ផឿក (Vinh Phuoc) ​ទីក្រុង​ញ៉ាត្រា

ខេត្ត​ខាញ់​ហ្វ័រ (Khanh Hoa)​​។ កោះ​ហន​ជុង (Hon Chong)- កោះប្តី ​ជា​ទីប្រជុំ​ផែន​ថ្មធំៗ​ជាច្រើន​

ដែល​មាន​រូបរាង​​គ្រប់ប្រភេទ​ តម្រៀបត្រួត​​គ្នា​បន្លាយ​​ចុះទៅ​សមុទ្រ​។ រូបថត៖ ថាញ​យ៉ាង​


ប្រសិនបើ​ទៅ​ទាំង​ព្រលឹម​ ភ្ញៀវទេសចរ​​អាច​គយ​គន់​មើល​ទេសភាពថ្ងៃរះ​​ស្រស់​ស្អាត​នៅទីនេះ​។ រូបថត៖ ថាញ​យ៉ាង
 

ផែនថ្ម​ធំ​តម្រៀបត្រួត​​​គ្នា ​នៅ​ឆ្នេរ​សមុទ្រ​កោះ​ហន​ជុង (Hon Chong)​ - កោះប្តី​​។ រូបថត​៖ ថាញ​យ៉ាង​

ប្រសិន​បើ​ សំឡឹង​មើល​ទៅ​​​ទីក្រុង​ ​ប្រជុំ​​កោះ​ហន​ជុង​ (Hon Chong)- កោះប្តី និង​ភ្នំ​ឡា​សាន​ ជា​ទីកន្លែង​​មួយ​​ក្នុង​ចំណោមទីកន្លែង​ល្អ សម្រាប់គយគន់​​មើល​ទេសភាព​​ទីក្រុង​​សមុទ្រ​​​ស្អាត​បំផុត​ ជាមួយនឹង​​ដង​ផ្លូវត្រឹន ​ភូ ​(Tran Phu) ​បត់​បែន​តាម​​ឆ្នេរ​​សមុទ្រ​ រំលេច​ភាព​ស្រស់ស្អាត​ដោយ​មាន​ជួរ​ដូង​ខ្ពស់ត្រដែត​ បន្ទោល​ប្រាណ​ទទួល​រលកសមុទ្រ​បក់បោក​។​

មាន​រឿង​រ៉ាវ​ប្រជាប្រិយ​ចំណាប់​អារម្មណ៍​ ពណ៌នាអំពី​រឿងព្រេង​កោះ​ហន​ជុង​ (Hon Chong)- កោះប្តី ប្លែក​បំផុត​គឺផែន​ថ្ម​ធំៗ​​ដេក​ស្ងំ ​នៅលើ​ញក​ភ្នំខ្ពស់​​នៃ​កោះ​ហន​ជុ​ង (Hon Chong)- កោះប្តី ដែល​មានដិតដាំ​​ស្នាម​បាទ​ដៃយក្ស​​​​លើ​ផែន​​ថ្ម​ ហាក់​ដូច​ទើបតែប្រដិត​​​បាទដៃ​ ដោយ​​ក្រញាំ​ជាប់​ផែន​​ថ្ម បន្សល់​ទុក​ស្លាកស្នាម​ដូច​សព្វថ្ងៃ​។​

ពាក់ព័ន្ធ​ដល់​ញកភ្នំ​នេះ ប្រជាជន​នៅ​តំបន់សមុទ្រ មាន​រឿង​​តំណាលថា ​មនុស្ស​មាឌធំ​ ធ្វើដំណើរ​​មកដល់ទីនេះ ពូន​ភ្នំ​​បង្កើត​ឈូង​សមុទ្រ​ញ៉ាត្រា ​ដូច​សព្វថ្ងៃ​។ សម័យ​ថ្ងៃមួយ​ មនុស្សមាឌធំ​កំពុង​អង្គុយ​​ស្ទូច​ត្រី​ ​ជាប់ត្រីធំ​​ ត្រី​ទាញ​សន្ទូច​ គាត់អូស​​សន្ទូច​ដោយ​ដៃម្ខាង ដៃម្ខាងទៀត​​តោងកាន់​​​ផែន​ថ្ម​ជាទីពឹង​ ការតោង​កាន់​ផែនថ្ម​ ​ធ្វើ​ឱ្យ​មាន​​​ស្នាម​បាទដៃជាប់បន្សល់​មក​​ ដូចដែល​បាន​ឃើញ​។​ តាម​រឿង​តំណាល​ផ្សេង​ នា​សម័យ​កាល​ដើម​ មាន​បុរសម្នាក់​ ធ្វើ​ដំណើរ​មកដល់ទីនេះ​លេង​កម្សាន្ត​ ជួបទេពអប្សរ​​កំពុង​ងូត​ទឹក​ បុរស​ឃើញ​ឈរ​សំឡឹងដោយ​ភ្លឹក​​លង់អារម្មណ៍​ ជ្រិល​ជើង​ធ្លាក់​ចុះ​ភ្នំ​ បុរស​រហ័សដៃ​តោងបាន​​ភ្នំ ​ធ្វើ​​ឱ្យ​ភ្នំបាក់​ស្រុត​ចុះ​ ថ្ម​បែក​ធ្លាក់​ដេរដាស់​ ស្នាម​បាទដៃ​ក៏​បន្សល់​នៅ​លើ​ផែន​ថ្ម​។ ប្រជា​ជន​នៅទីនេះ​ បាន​និទាន​ប្រាប់ នៅលើ​ឆ្នេរ​ថ្ម​ មានថ្ម​​រូបរាង​ដូច​មនុស្ស​កំពុង​អង្គុយ​សំឡឹង​មើល​​ទៅ​ភ្នំ​កូ​តៀន​ (Co Tien) - ភ្នំទេពអប្សរ​។ តំណាលថា​ ​ទេពអប្សរជា​កូន​​​ពៅ នៅ​ជាប់​កាម​ជាមួយនឹង​ទេសភាព​​ឋាន​កណ្តាល​ មិនទាន់​​ចង់​យានទៅ​កាន់​​ទេវលោក​ ក៏ប្រែ​ខ្លួន​ក្លាយ​ជា​ភ្នំ​ថ្ម​។ ដង​​ភ្នំនេះ សព្វថ្ងៃ​​បាន​អភិវឌ្ឍន៍​​ទៅ​ជា​តំបន់ទេសចរណ៍​ដោយ​មាន​ឈ្មោះ​​ថា​ ឆ្នេរបាយ​​តៀន (Bai Tien) - ឆ្នេរ​ទេពអប្សរ​​។​


ភ្ញៀវ​ទេសចរធ្វើ​​ដំណើរ​ស្វែង​យល់​អំពីវប្បធម៌​ សិល្បៈ ​ក្នុង​តំបន់​ទេសចរ​ណ៍​ហន​ជុង (Hon Chong)​ - កោះប្តី​។ រូបថត៖ ថាញ​យ៉ាង​

 

នៅ​ពេល​មិនទាន់មាន​ជំងឺ​កូវិដ - ​​១៩ រៀង​រាល់ថ្ងៃ​តំបន់​ទេសចរណ៍​ហន​ជុង​ (Hon Chong)​ - កោះប្តី

ទទួល​ភ្ញៀវ​ទេសចរ​រយ​នាក់ ​អញ្ជើញ​មកទស្សនា​។ រូបថត៖ ថាញ​យ៉ាង​

 

ផែនថ្ម​ធំៗ​​​ មាន​រូបរាងនិង​​ទីតាំង​ពិសេស ​ដូចជា​បាទ​ដៃ​មនុស្ស​​រៀប​ចំ​។ រូបថត៖ ថាញ​យ៉ាង​​

 

ផែន​ថ្ម​ធំ​ នៅ​លើ​ញក​ភ្នំ​ខ្ពស់​នៃ​កោះ​ហន​ជុង​ ដែល​មានដិតដាំ​​ស្នាម​បាទ​ដៃយក្ស​​​​លើ​ផែន​​ថ្ម​ ហាក់​ដូច​ទើបតែប្រដិត​​​បាទដៃ​

ដោយ​​ក្រញាំ​ជាប់​ផែន​​ថ្ម។ រូបថត៖ ថាញយ៉ាង​

 

នៅ​មាន​​រឿង​តំណាល​មួយ​​ទៀត​ និទាន​អំពី​កោះ​ហន​ជុង (Hon Chong)- កោះប្តី​​​៖ កាល​​ពី​​អតីត​ ទីនេះ​​​ធ្លាប់​ជា​ជញ្ជាំង​ថ្ម​ខ្ពស់​ ឈរ​របាំង​វាយោ។ សម័យ​ថ្ងៃមួយ​ មាន​នាវា​​មួយ​​គ្រឿង ​ជា​របស់ប្តី​ប្រព័ន​វ័យ​ក្មេង​ ត្រូវ​​រលក​ធំ​បក់​បោក​ រសាត់​ចូល​ឈូង​សមុទ្រ​។ រលកបោក​ច្រាន​ចូល​ជញ្ជាំងថ្ម​​បែកខ្ទេច​។ រលកធំ​កួច​ទាញ​យក​ប្រព័ន្ធ​ទៅ​ឆ្ងាយ​។​ ប្តី​តោង​​ស្រវា​ប្រព័ន្ធ​ទាញ​ចូល​ច្រាំង ប៉ុន្តែ​​ដោយ​រលកកាន់តែធំ​​ឡើង។ ប្តី​បាន​​យក​ដៃម្ខាង​​ទាញ​​ប្រព័ន្ធ​ ដៃម្ខាង​តោង​យ​ក​ផែន​ថ្ម។ ដែល​​ជិតនឹង​រលំ​ បូក​ជាមួយ​​នឹង​​កម្លាំង​ទាញ​របស់ប្តី​ ផែន​​ថ្ម​​ក៏បានបាក់​​​រលំ​ចុះសមុទ្រ​ សង្កត់លើ​​ប្តី​ប្រព័ន្ធ​ពីរនាក់ ​ស្លាប់បាត់បង់ជីវិ​ត​ទៅ​។ ពួកគាត់ស្លាប់ទៅ​ តែ​បាទដៃ​ប្តី​​នៅ​ជាប់​ដិតដាមលើ​ផែនថ្ម​ បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ​។ បង្កើត​ជា​កោះ​ហន​ជុង (Hon Chong)- កោះប្តី និង​កោះហន​​វ៉ឺ (Hon Vo) - កោះប្រព័ន្ធ ដូចសព្វថ្ងៃ​៕

អនុវត្ត៖ ថាញយ៉ាង - កុងដាត/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top