• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមខែកម្មករឆ្នាំ ២០២៤ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សហភាពពលកម្មទីក្រុងហូជីមិញ បានបំផុសខែកម្មករលើកទី ១៦។
ពិធីបំផុសខែពលករ នៅទីក្រុង Hai Phong។ រូបថត៖ Minh Thu/TTXVN

ចំណុចលេចធ្លោក្នុងខែកម្មករឆ្នាំនេះនៅទីក្រុងហូជីមិញ គឺសហភាពពលកម្មនឹងរៀបចំសន្និសីទសំណេះសំណាល  និងវេទិកាខែឧសភា ដើម្បីឲ្យពលករ និយោជិត និងកម្មករមានឱកាសបញ្ចេញមតិយោបល់លើបញ្ហានានា ដែលនឹងប្រព្រឹត្តទៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ នាពេលខាងមុខ (ថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា)។ លើសពីនេះទៅទៀត សហភាពពលកម្ម ក៏បន្តអនុវត្តកម្មវិធី សុខុមាលភាពសម្រាប់សមាជិកសហជីពនិងកម្មករ ដើម្បីថែរទាំជីវភាពរស់នៅ និងលើកដម្កើងកម្មករផងដែរ។

នាព្រឹកថ្ងៃដដែល នៅទីក្រុង Hai Phong សហភាពពលកម្មទីក្រុង Hai Phong បានរៀបចំពិធីបំផុសខែកម្មករ ខែសកម្មភាពដើម្បីសុវត្ថិភាពនិងអនាម័យការងារ។ នៅទីក្រុង Song Cong (ខេត្ត Thai Nguyen) សហភាពពលកម្មខេត្ត Thai Nguyen បានរៀបចំពិធីបំផុសខែកម្មករ ដោយលើកតម្កើងកម្មករ និយោជិតឆ្នើមៗ ក្នុងឆ្នាំនេះ និងបើកសម្ពោធផ្ទះវប្បធម៌ពលកម្មខេត្ត Thai Nguyen

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិព័រណ៍ការងារ​សម្រាប់​និស្សិតនៅទីក្រុង Da Nang

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិព័រណ៍ការងារ​សម្រាប់​និស្សិតនៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី ១០ ខែឧសភា នៅទីក្រុង Da Nang មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានរៀបចំ “ពិព័រណ៍ការងារសម្រាប់និស្សិតឆ្នាំ ២០២៤”។

Top