ដើម្បីរួមចំណែកលើកតម្កើង ផ្សព្វផ្សាយតម្លៃនៃរតនវត្ថុ ដែលមានវត្តមាននៅក្នុងសារមន្ទីរប្រវត្តិសាស្រ្តជាតិ បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ពិសេស៖ “រតនវត្ថុជាតិវៀតណាម”។ ១៨រតនវត្ថុបានតាំងតម្កល់ក្នុងបរិយាកាសតាំងបង្ហាញដ៏ត្រចះត្រចង់បំផុតនៃសារមន្ទីរ នៅត្រង់ទីធ្លាកណ្តាល។ ជាមួយបច្ចេកវិទ្យាពន្លឺ 3D ទំនើប បានអនុវត្តប្រើជាលើកដំបូង បរិយាកាសតាំងបង្ហាញព្រឹត្តិការណ៍ បាននាំមកនូវអារម្មណ៍ថ្មីសម្រាប់ភ្ញៀវមកទស្សនា។
![]() សារមន្ទីរប្រវត្តិសាស្រ្តជាតិ តាំងបង្ហាញជាលើកដំបូង នៅ១៨រតនវត្ថុជាតិដែលកំពុងរក្សាទុក។ រតនវត្ថុផ្សារភ្ជាប់ជាមួយ បទដ្ឋានកកើតជាតិ ជនជាតិ ចាប់ពីសម័យវប្បធម៌ដុងសើន (Dong Son) មុននេះរាប់ពាន់ឆ្នាំ រហូតដល់សម័យ រាជធិបតេយ្យ រាជការសក្តិភូមិ ដែលមានវត្ថុផ្សារភ្ជាប់ជាមួយការតស៊ូរំដោះជនជាតិ។ រូបថត៖ វៀតកឿង ![]() អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ឡេខាញហាយ (Le Khanh Hai) និងគណៈប្រតិភូតំណាង ទស្សនាបរិយាកាសតាំងបង្ហាញ រតនវត្ថុជាតិ។ រូបថត៖ វៀតកឿង ភ្ញៀវទស្សនាមើលត្រាអធិរាជ មោនហាសាញអឹន (Mon ha sanh an)។ រូបថត៖ កុងដាត ភ្ញៀវបរទេសចូលចិត្តថតរូបជាមួយត្រាអធិរាជពណ៌មាស "សាក់មើនជីបាវ - Sac menh chi bao” ។ រូបថត៖ កុងដាត |
មកជាមួយការតាំងបង្ហាញ ភ្ញៀវទេសចរណ៍បានស្តាប់ពាក្យឧទ្ទេសនាមទួទៅនិយាយអំពីវត្ថុបូរាណមិនអាចកាត់ថ្លៃបាន ពីសម័យវប្បធម៌ដុងសើន (Dong Son) មុននេះជាង២០០០ឆ្នាំ រាល់សម័យអរិយធម៌ដាយវៀត (Dai Viet) និងរាជការសក្តិភូមិ រហូតដល់បង្កើតប្រទេសវៀតណាមសាធារណរដ្ឋ ប្រជាធិបតេយ្យ ។
ជាមួយរឿងរ៉ាវប្រវត្តិសាស្រ្ត វប្បធម៌ចំណាប់អារម្មណ៍ បានឧទ្ទេសនាមតាមបែបបញ្ជីតារាងព័ត៌មាន ភាពយន្តខ្លីបញ្ចាំងនៅនឹងបរិយាកាសតាំងបង្ហាញ បានជួយអ្នកទស្សនាយល់បន្ថែមពីរតនវត្ថុ ដែលមិនអាចកាត់ថ្លៃបាននេះ។
តាមព័ត៌មានពីគណៈកម្មការរៀចំ ការតាំងបង្ហាញពិសេសនេះ នឹងអូសបន្លាយរហូតដល់ខែឧសភា ឆ្នាំ២០១៧៕
ស្គរស្ពាន់ (មហោរធឹក)ហ្វាងហា (Hoang Ha) ជាស្គរមួយក្នុងចំណោមស្គរស្អាតបំផុតនៃខឿនវប្បធម៌ដុងសើន (Dong Son)។ ឆ្នាំ១៩៣៧ ស្គរបានរកឃើញក្នុងពេលជីកប្រឡាយនៅភូមិហ្វាងហា (Hoang Ha) ស្រុកភូស្វៀន (Phu Xuyen) (ហាណូយ)។ ផ្ទៃ មុខស្គររចនារូបព្រះអាទិត្យមាន១៦កាំរស្មី ចន្លោះកណ្តាលកាំរស្មីមានតុបតែងរោមកន្ទុយសត្វក្ងោក តថភាពរស់នៅ អុំទូក សត្វតោ អ្នកទោស...។ល។ ជាមួយក្រុមស្គរង៉ុកឡូ (Ngoc Lu) ទន្លេដា (Da) រាជវាំងកូឡរ (Co Loa) ស្គរហ្វាហា (Hoang Ha) ឆ្លុះបញ្ចាំងជីវភាពរស់នៅ សម្ភារៈ ស្មារតីសម្បូរបែប របស់ប្រជាជនដុងសើន (Dong Son) បង្ហាញពីកំពូលសិល្បៈសិតស្ពាន់ សម័យបង្កើតទឹកដីដំបូងរបស់ជនជាតិ។ រូបថត៖ កុងដាត ពាងដាវធិញ (Dao Thinh) (ស្ពាន់) មានពីសម័យវប្បធម៌ដុងសើន (Dong Son) គម្លាតពីបច្ចុប្បន្ននេះ ប្រហែល២០០០- ២៥០០ឆ្នាំ បានរដ្ឋទទួលស្គាល់ជារតនវត្ថុជាតិនៅឆ្នាំ២០១២។ ក្នុងវប្បធម៌ដុងសើន (Dong Son) ពាងស្ពាន់ជាកេរមរតកគំរូ ខាងក្រោយស្គរស្ពាន់បង្ហាញតែនៅក្នុងបរិវេណនៃខឿនវប្បធម៌នេះ។ ក្នុងរាប់រយពាងបានរកឃើញ ពាងដាវធិញ (Dao Thinh) ជាពាងមានទំហំធំបំផុត រចនាសម្បូរបែប រឹងមាំ ប្រណិត និងពិសេសបំផុត។ រូបថត៖ កុងដាត ពិសេស លើគម្របពាងមានប្រឌិត៤រូបសំណាកប្រុសស្រី កំពុងរួមភេទប្រភេទរូបសំណាកមានតែមួយគត់ ទើបតែជួប នៅក្នុងសិល្បៈដុងសើន (Dong Son)។ លិង្គរបស់បរុស បានសង្កត់ធ្ងន់ដោយអង្គជាតិធំជាង បើប្រៀបនឹងរាងកាយ ឆ្លុះ បញ្ចាំងជំនឿលើលិង្គយោនិ ដោយបំណងសព្វសត្វសាពើលូតលាស់រីកចម្រើន របស់ប្រជាជនប្រកបមុខរបរកសិកម្មធ្វើស្រូវ។ ការដែលបុរសដាក់កូនកំបិតនៅជាប់នឹងខ្លួនពេលរួមរាក់គ្នា សឲ្យឃើញថាអាវុធតែងនៅប្រចាំក្បែរខ្លួនជានិច្ច ឆ្លុះបញ្ចាំង ក្នុងវប្បធម៌ដុងសើន (Dong Son) បានបង្កើតជម្លោះសង្គម នាំឲ្យកើតសង្គ្រាម ជាបុព្វហេតុកកើតអ្នកដឹកនាំយោធា បង្កើតជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានសម្ភារៈ បង្កើតបុព្វរដ្ឋ វ៉ាន់ឡាន-អ៊ូវកើ (Van Lang – Au Lac)។ រូបថត៖ កុងដាត ក្បាច់រចនាប្រឡាក់ពណ៌វេលា នៅលើពាងស្ពាន់ដាវធិញ (Dao Thinh)។ រូបថត៖ កុងដាត ត្រាអធិរាជពណ៌មាស សាក់មើនជីបាវ (Sac menh chi bao) ទម្ងន់៨,៣គីឡូក្រាម សិតនៅឆ្នាំ១៨២៧ ក្រោមសម័យស្តេច មិញម៉ើន (Minh Menh)។ ត្រាមានដងកាន់រូបនាគព័ន្ធ ផ្ទៃមុខត្រាសិតលយអក្សរចិន៤តួ (អក្សរសម្រាប់ឆ្លាក់ត្រា) សាក់មើនជីបាវ (Sac menh chi bao) ។ ត្រាសម្រាប់ប្រថាប់ត្រាតាំងឋានន្តរស័ក្កមន្រ្តី តម្លើងតំណែង ជាអាទិទេពនិងមនុស្ស។ នេះជាវត្ថុតែមួយគត់ តំណាងឲ្យអំណាចរាជការង្វៀន (Nguyen) មានតម្លៃពិសេសក្នុងកម្រងរតនវត្ថុនៃរាជការង្វៀន (Nguyen) ។ រូបថត៖ កុងដាត ទៀនរូបមនុស្សបត់ជង្គង់ធ្វើអំពីស្ពាន់ ចំណុះខឿនវប្បធម៌ដុងសើន (Dong Son) គម្លាតបច្ចុប្បន្ននេះប្រហែល២០០០ - ២៥០០ឆ្នាំ។ ទៀនបង្ហាញពីរូបសំណាកមនុស្សប្រុស អាក្រាតកាយ ពាក់តែសំពាត់បិទពីមុខអង្គជាតិ ក្នុងឥរិយាបទបត់ ជង្គង់ លើកដៃទ្រភាជន៍ទៀន។ រូបសំណាកមានមុខផ្លែស្វាយ ភ្នែកបើកធំៗ មាត់ញញឹម ជុំបបូរមាត់មានពូកចង្ការ។ ក្បាល ពាក់មកុដ សក់បួងឡើងលើ។ ស្មាទាំងសងខាង នៅខាងក្រោយរូបសំណាកមានប្រឌិតមែករូបអក្សរ S មែករូបអក្សរ S នីមួយៗ ទ្រភាជន៍ទៀនតូច ហើយផ្សារភ្ជាប់លើរូបមនុស្សកំពុងបត់ជង្គង់ម្នាក់។ លើភ្លៅ នៅខាងក្រោយរូបបុរសមាន តន្រ្តីករ៤នាក់ ក៏នៅក្នុងឥរិយាបថបត់ជង្គង់ តន្រ្តីករពីរនាក់កំពុងផ្លុំខ្លុយ។ ដៃ កដៃ ពាក់អាលង្ការ ត្រច្រៀកសៀតផ្កា។ ទៀនជាវត្ថុពិសេសតែមួយគត់ តំណាងឲ្យសិល្បៈបូរាណគំរូនៅសម័យចុងវប្បធម៌ដុងសើន (Dong Son) មានការរួមប្រាស្រ័យ ជាមួយវប្បធម៌ហាន។ រូបថត៖ កុងដាត ![]() ផ្នូរទូកលុងវៀតខេ (Viet Khe) មានទំហំធំបំផុត នៅរក្សាបានស្ថានភាពដូចដើម រក្សាទុកច្រើនគ្រឿងបូជាខ្មោចកម្រមាន របស់ខឿនវប្បធម៌ដុងសើន (Dong Son) អាយុកាលពី២០០០ដល់២៥០០ឆ្នាំ នេះជាប្រភេទក្តារមឈូសលុងពីដើមឈើធំ ហៅថាផ្នូរទូកលុង បានរកឃើញនៅវៀតណាម។ ផ្នូរមាន១០៩គ្រឿងបូជាខ្មោច រួមមាន ប្រភេទអាវុធ តន្ត្រីករ សម្ភារៈ ពលកម្ម និងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ដែលធ្វើអំពីស្ពាន់។ ផ្នូរទូកលុងបានទទួលស្គាល់ ជារតនវត្ថុជាតិឆ្នាំ២០១៣។ រូបថត៖ ឯកសារ ![]() ផ្លាកព្រលឹងវ៉កាញ (Vo Canh) - ជាផ្លាកបូរាណបំផុតនៅអាស៊ីអាគ្នេយ៍ ជាប្លុកថ្មមានរូបស៊ីឡាំងឈរ លើផ្ទៃមុខមានចារអក្សរ សំសក្រ្កឹតបីតួ។ នេះជាផ្លាកព្រលឹងបូរាណបំផុត ដែលនៅមករបស់អាណាចក្រចម្បា។ ផ្លាកព្រលឹងឆ្លាក់តួអក្សរបាលីបូរាណ សឲ្យដឹងព័ត៌មានដ៏មានតម្លៃជាច្រើន ពីប្រវត្តិសាស្រ្តរាជការ មុនអាណាចក្រចម្បាខាងត្បូង។ រូបថត៖ វៀតកឿង ជួងវត្តវឹនបាន (Van Ban) ជាជួងបូរាណបំផុត ធំបំផុត អស្ចារ្យបំផុតរបស់ខឿនអរិយធម៌ដាយវៀត (Dai Viet) មាន អាយុកាលពីសតវត្សទី១៣ ដល់១៤ ក្រោយសម័យរាជការត្រឹន (Tran)។ នៅលើជួងមានឆ្លាក់អក្សរហាន និយាយពី មនុស្សមានសគុណកាប់ឆ្ការព្រៃឈើ បើកទូលាយដីធ្លី បង្កើតវត្តវឹនបាន (Van Ban)។ ជួងជាប្រភពឯកសារកម្រមាន សម្រាប់សិក្សាស្រាជ្រាវប្រវត្តិសាស្រ្ត វប្បធម៌ពុទ្ធសាសនាវៀតណាមនិយាយរួម សម័យរាជការត្រឹន (Tran)និយាយដោយឡែក។ រូបថត៖ កុងដារ ត្រាអធិរាជ មោនហាសាញអឹន (Mon ha sanh an) - ជាត្រាស្ពាន់មានខ្លឹមសារជាក់ច្បាស់បំផុត មានអាយុកាលជាក់លាក់ បំផុត ដែលពាក់ព័ន្ធដល់ប្រវត្តិសាស្រ្តរដ្ឋបាលមជ្ឈិមនៃសម័យរាជការត្រឹន (Tran)។ ត្រាបានសិតក្រោយសម័យរាជការត្រឹន (Tran) នាមស្តេចសោយរាជ្យ ឡុងខាញ (Long Khanh) ទី៥ (១៣៧៧) បានរកឃើញនៅឆ្នាំ១៩៦២ នៅឃុំហឿងយ៉ាង (Huong Giang) ស្រុកហឿងឃេ (Huong Khe) ខេត្តហាទិញ (Ha Tinh)។ សាញម៉ោនហា (sanh mon ha) ជាត្រាមួយក្នុងចំណោមត្រានៃ ស្ថាបនរដ្ឋបាលមជ្ឈិមខ្ពស់បំផុត របស់សម័យរាជការត្រឹង (Tran) ដោយស្តេចត្រឹនមិញតុង (Tran Minh Tong) ដាក់ចេញ។ ស្ថាបននេះផ្សារភ្ជាប់ជាមួយស្តេច មានភារកិច្ចរក្សាត្រា ផ្សាយបញ្ជារបស់ស្តេចទៅដល់មន្រ្តី ទទួលសារក្រមថ្វាយស្តេច និង កិច្ចពិធីនៅក្នុងរាជវាំង។ តំណែងមន្រ្តី នៅការិយាល័យនេះសុទ្ធតែជាមន្រ្តីធំទទួលបន្ទុក។ “ត្រាម៉ោនហាសាញ(Mon ha sanh an)” បានប្រើប្រាស់សម្រាប់បោះត្រាលើឯកសាររដ្ឋបាលសំខាន់ របស់រាជការ ពីសម័យស្តេចត្រឹនភេដេ (Tran Phe De) (សោយរាជ ពី១៣៧៧ - ១៣៨៨) មកក្រោយនេះ។ រូបថត៖ កុងដាត ត្រាមាសដាយវៀត (Dai Viet) ង្វៀនចួរវិញ (Nguyen Chua Vinh) ដោយស្តេចក្រាញ់ង្វៀនភុកជូ (Nguyen Phuc Chu) (១៦៩១-១៧២៥) ឲ្យសិតជារតនវត្ថុជាតិឆ្នាំ១៧០៩។ សម័យស្តេចយ៉ាឡុង (Gia Long) ឡើងសោយរាជ្យ ត្រាអធិរាជ បានជ្រើសធ្វើជារតនវត្ថុស្នងរាជ្យបន្ត របស់រាជការង្វៀន (Nguyen) ។ រូបថត៖ កុងដាត ថូគួររូបគំនូរមានពីសម័យឡេសើ (Le So) (សតវត្សទី១៥) មានទំហំធំបំផុត រក្សាបានដូចសភាពដើម ក្នុងកម្រវត្ថុតែមួយ គត់ ដែលរកឃើញពីនាវាលិចនៅកោះកូឡាវចាម (Cu Lao Cham) ទីក្រុងហូយអាន (Hoi An) (ខេត្តក្វាងណាម - Quang Nam)។ ថូមានរាងខ្ពស់ ស្មារីកធំ រាងរហូនតូច។ ក្បូរក្បាច់រចនាតុបតែងចែកចេញជា៧ខណ្ឌ គ្របដណ្តបពីមាត់រហូតដល់ បាត់ថូ។ កម្រងផ្កាសំខាន់ដណ្តប់លើបរិយាកាសធំទូលាយបំផុត នៅចំកណ្តាលរាងថូ គូរទេសភាពមានសត្វ៤ក្បាល សត្វ ហង្ស តាមព្រេងកថា ភី(Phi) មិញ (Minh) តុក (Tuc) ធឹក (Thuc)៖ សត្វមួយក្បាលកំពុងលាស្លាបហើរ សត្វមួយក្បាលកំពុង អើតករកញ្ជ្រៀវ សត្វមួយក្បាលកំពុងលាក់ក្បាលក្នុងស្លាបដេក និងសត្វមួយក្បាលទៀតកំពុងរកចំណី។ នេះជារបៀបលេង អក្សរ និងខ្ចីរូបភាពសម្តែងអត្ថន័យរបស់បុព្វបុរស ដើម្បីផ្ញើគោលបំណងកើនលាភស្ការៈ មានបាន សុខដុមរមនា។ សម័យ ឡេសើន (Le So) ជាដំណាក់កាលរីកចម្រើនត្រចះត្រចង់ នៃសិល្បៈសេរ៉ាមិចបូរាណវៀតណាម។ រូបថត៖ កុងដាត ស្គរស្ពាន់កាញធិញ (Canh Thinh) បានសិតនៅឆ្នាំ១៨០០ ក្រោមសម័យតីសើន (Tay Son)។ នេះជាវត្ថុតែងមួយគត់ នៅក្នុង ប្រព័ន្ធស្គរវៀតណាម។ ក្បាច់រចនាតុបតែងសិតអណ្តែរឡើង ក្រោមប្រធានបទសត្វទេព៤ក្បាល មានអត្ថន័យតំណាងទឹកដី សន្តិភាពរុងរឿង សង្គមសុខសាន្ត។ តម្លៃពិសេសផ្សេងរបស់ស្គរកាញធិញ (Canh Thinh) គឺនៅលើចំណែកជាឯកសារ។ អត្ថបទវែង២២២អក្សរ បកស្រាយពីហេតុផល ទិសដៅសិតស្គរ និយាយពីមនុស្សនៅក្នុងឃុំ គឺជាលោកយាយង្វៀនធិឡុក (Nguyen Thi Loc) ប្រពន្ធរបស់លោកតាគ្រប់គ្រងអាមត្យ យ៉ាវវិញកុង (Giao Quan cong) នៅឆ្នាំវិញហូវ (Vinh Huu) ទី២ សម័យរាជវង្សស្តេចឡេអ៊ីតុង (Le Y Tong) (១៧៣៦) មានសទ្ធារួមចំណែកកសាងវត្តឡិញអ៊ឹង (Linh Ưng)។ រូបថត៖ កុងដាត ទិដ្ឋភាពផ្ទាល់នៃក្បាច់រចនាបូរាណ ដែលបានឆ្លាក់នៅលើរាងស្គរស្ពាន់កាញធិញ (Canh Thinh) ។ រូបថត៖ កុងដាត ជាមួយឯកសារដើម កម្រងកំណាព្យ “ទិនានុលេខក្នុងគុក” នៅបានបង្ហាញក្រោយរូបភាពថតទំព័រនិងឯកសារបកប្រែ ប្រហាក់ប្រហែលទាំងអស់។ រូបថត៖ កុងដាត មាគ៌ាបដិវត្តន៍ប្រមូលផ្តុំអត្ថបទបកស្រាយរបស់លោក ង្វៀនអាយក្វឹក (Nguyen Ai Quoc) ក្នុងអំឡុងវេលាសកម្មភាព បដិវត្តន៍នៅ ខេត្ត Guangzhou (ចិន) នៅឆ្នាំ១៩២៥-១៩២៧ ដោយក្រសួងឃោសនា របស់សមាគមសហព័ន្ធនៃជនជាតិ ត្រូវរងការជិះជាន់ នៅអាស៊ីអាគ្នេយ៍ បោះពុម្ពសម្ងាត់និងបញ្ជូនត្រឡប់មកប្រទេស។ នេះបានចាត់ទុកជាឯកសារទ្រឹស្តី នយោបាយដំបូងរបស់បក្ស ដាក់មូលដ្ឋានសតិអារម្មណ៍សម្រាប់មាគ៌ា របស់បដិវត្តន៍វៀតណាម។ រូបថត៖កុងដាត |