ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង

ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង


SUP ជា​វិញ្ញាសារកីឡា​ថ្មី​ហូរ​ចូល​មក​ប្រទេសវៀតណាម​ដោយ​​ឆាប់រហ័ស​ ហើយបាន​​យុវវ័យ​ទទួល​យកយ៉ាងងាយ​ ពីព្រោះ​កីឡាថ្មីនេះងាយ​លេង ជាមួយ​នឹង​កម្លាំងទាក់ទាញ​របស់វា។ ឱ្យ​តែមាន​ SUP មួយ​គ្រឿង និងបំណិន​មូលដ្ឋាន​មួយ ដែលបាន​ណែនាំ​រហ័ស​នៅនឹង​កន្លែង​ គឺអ្នកលេង​អាចរំអិល​​លើទឹក​​រលក​ដោយ​សេរី​ សម្រប់ខ្លួន​ជាមួយ​នឹង​រលក​សមុទ្រ​ ព្រមទាំង​ក្រេប​យក​ជំនោរ​អារម្មណ៍ដោយ​​បាន​រសាត់​អណ្តែត​ និង​ទទួល​ពន្លឺរស្មី​នៃអរុណរះ​នៅលើមហា​សមុទ្រ​ដ៏ធំធេង​។​

ឆ្នេរ​សមុទ្រ​មឹន​ថៃ (Man Thai) កុះករ​ជាមួយទិដ្ឋភាព​លេង​ SUP នៅ​ពេលព្រឹកព្រលឹម​ នារដូវ​ប្រាំង​ខ្យល់ត្រជាក់។​ រូបថត៖ ថាញ​ហ្វ័រ​ និង​ ឡេ ហាយ​សឺន

នៅ​ទីក្រុង​ដាណាំង​ តំបន់ឆ្នេរសមុទ្រ​មឹនថៃ (Man Thai) ស្ថិតនៅ​ត្រង់​ក្រោម​ជើង​ភ្នំ​សឺនត្រា (Son Tra) ដោយ​បាន​កំពូលភ្នំ​បន្ទោង​ប្រាណ​ចេញទៅ​សមុទ្រ​ ធ្វើ​ជារនាំងបាំង ដូច្នេះ មាន​រលក​ស្ងប់​ ទឹក​ថ្លា​ ជាពិសេស​នៅរយៈពេល​ពី​ខែមីនា ដល់​ខែសីហា ធាតុអាកាសអំណោយ​ផល​ គ្មាន​ខ្យល់​ព្យុះ​ ដូចនេះ​សមស្រប់​នឹង​វិញ្ញាសារកីឡា​ចែវ​ SUP។ រយៈពេល​ដ៏ប្រពៃសម្រាប់​ការ​ចែវ​ SUP ​​លើទឹក​រលក​ គឺ​នៅប្រហែល​ម៉ោង​៥ ដល់​ម៉ោង​៧​ព្រឹក​ នេះ​ជាពេល​រលក​ស្ងប់ ខ្យល់ស្រាល ទឹក​ថ្លា​ ត្រជាក់ ហើយ​ក៏ជា​ពេល​អរុណរះ​ផាត​ពណ៌​ក្រហមពេញ​ផ្ទៃទឹក​សមុទ្រ​ មើលទៅ​គួរឱ្យ​កួច​ចិត្ត​។​

ភាពទាក់ទាញ​នៃ SUP ចំពោះ​​យុវវ័យ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​

ប៉ុន្មានឆ្នាំថ្មីៗនេះ  ឱ្យតែដល់រដូវ​ប្រាំង​ អ្នកស្រុក​ និងភ្ញៀវទេសចរ​ជាច្រើន​ ធ្វើ​ដំណើរ​មកកាន់សមុទ្រ​មឹនថៃ (Man Thai) ដើម្បី​ផ្សងព្រេង​ជាមួយ​ល្បែង​ចែវ​ SUP។ អ្នកលេង​ភាគច្រើន​ជា​យុវវ័យ​ និងភ្ញៀវទេស​ចរ​បរទេស​។ ចំពោះ​ភ្ញៀវទេសចរ​ ចែ​វ SUP គឺជា​ល្បែងលេងថ្មី​ប្លែកមួយ​ ដែល​ពោរពេញដោយ​ភាពទាក់ទាញ​ និងមានសុវត្ថិភាព​បង្គួរ​ផងដែរ​។ ចំណាយប្រាក់​​ប្រហែល​ ២០០ ដល់ ២៥០ពាន់ដុង​ ភ្ញៀវទេសចរ​អាច​ជួល​ SUP មួយគ្រឿង​ ពោរពេញ​ដោយ​ពណ៌សម្បុរ​ និង​អាវ​កាក់​មួយ អាចលេង​ដោយ​សប្បាយ​ និងស្វែងយល់​ល្បែងរំអិល​លើ​ទឹក​រលកសមុទ្រ​។​

លេង​សប្បាយ​ក្រោម​ជំនោររលក​ដោយ​ SUP។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​

យុវវ័យ​ជាច្រើន​ឱ្យ​ដឹងថា​ ល្បែង​លេង​ចែវ​ SUP នៅ​ឆ្នេរសមុទ្រ​មឹន​ថៃ (Man Thai) មានចំណាប់អារម្មណ៍ពិសេស​ ពីព្រោះពួកគាត់​បាន​សម្រប់ខ្លួន​នឹង​ធម្មជាតិ​ បាន​រំអិល​​លើ​ទឹក​រលក​សមុទ្រ​ស្ងប់​។ SUP អាច​នាំ​អ្នកលេង​ទៅ​ឆ្ងាយពីច្រាំង​ អ្នកខ្លះ​ហែល​ទៅ​ឆ្ងាយ​ពីច្រាំង​ឡើងដល់​១គីឡូម៉ែត្រ​ ឬ​២គីឡូម៉ែត្រ​ ទីនោះ​គេអាច​ទៅ​ជិត​ទូក​នេសាទ​ ដែលកំពុង​ចុះចត់នៅលើសមុទ្រ​ ដើម្បី​ស្វែងយល់​អំពី​ជីវភាពរស់នៅ​នៃ​អ្នក​សាទ ដែល​ទើបវិល​​ត្រឡប់មកពី​​នេសាទ​ដាច់យប់​ ឬគយគន់​ទីក្រុង​ពីលំហសមុទ្រ​ ពោរពេញ​ដោយ​អារម្មណ៍ពិសេស  ហើយ​ជាពិសេស​គឺបាន​ទទួលថ្ងៃ​​អរុណរះ​​ ផាត​​ក្រហម​ពេញផ្ទៃទឹក​មហាធំធេង​។

ការ​រីកចម្រើន​នៃ​វិញ្ញាសារកីឡា​ SUP ដែល​បង្កើតឱ្យ​មាន​​សេវាជាច្រើន​អម​តាម​ ដូចជា​ជួល​ SUP ណែនាំ​ចែវ​ SUP រួមនឹងសេវាកម្ម​ស្រស់ស្រូប​អាហារពេលព្រឹក​ ដ៏ទាក់ទាញ តែង​ត្រៀម​បម្រើភ្ញៀវទេសចរ​ ដោយ​មាន​តម្លៃសមរម្យ​ និងធានាគុណភាព​។​

SUP កំពុង​នាំមក​ចំណុច​ចំណាប់អារម្មណ៍​ថ្មី​ពេញ​ដោយ​ភាពប្លែក​ សម្រាប់​អាណត្តិទេសចរណ៍​សមុទ្រនៅ​ទីក្រុង​ដាណាំង​។ រូបថត៖ ថាញហ្វ័រ​/ កាសែតរូបភាពវៀតណាម​

តំណាង​គណៈ​កម្មការ​គ្រប់គ្រង​ឧបទ្វីប​សឺន​ត្រា​ (Son Tra) និង ឆ្នេរសមុទ្រ​ទេសចរណ៍​ដាណាំង​រៀបរាប់ថា​​ បច្ចុប្បន្ន​សកម្មភាព​ចែវ​ SUP នៅ​ឆ្នេរសមុទ្រ​មឹនថៃ (Man Thai) រីកចម្រើនដោយ​រហ័ស​ និង​ខ្លាំងពូកែ​ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬថ្ងៃបុណ្យ​ទាន រាល់ពេលព្រឹក​តែង​មាន​មនុស្ស​រាប់​ពាន់នាក់ រួមនឹង​ SUP មានប្រហែល​ពី​៥០០ ដល់ ​៦០០ SUP សកម្មភាព​ បង្កើត​បាន​ជាទិដ្ឋភាព​ទាក់ទាញ​ និងកុះករ​។ ដើម្បី​ធានាសុវត្ថិភាពសម្រាប់​ភ្ញៀវទេសចរ​ ដែល​ចូល​រួម​លេងសប្បាយ​ គណៈកម្មការ​គ្រប់គ្រង​ តែង​រៀប​ចំ​កម្លាំង​ មធ្យោបាយ​យាមល្បាត់ តាម​ដាន​ ក្រើន​រំលឹក​អ្នកលេង​ ក៏ដូចជា​ធានា​អាជីវកម្ម​ សេវាកម្ម ជួល​ SUP និង សេវាកម្មផ្សេងៗ ឱ្យ​បាន​ត្រឹមត្រូវ​បំផុត។​

ជាមួយនឹង​រូបភាព​កីឡា​សមុទ្រ​ថ្មីនេះ ទីក្រុង​ដាណាំង​កំពុង​នាំ​យក​ជូនភ្ញៀវទេសចរ​នូវ​ការ​ផ្សងព្រេង​ និងក្រេប​យក​ភាពថ្មី ដែលពោរពេញ​ដោយ​កា​រទាក់ទាញ​ និងចំណាប់អារម្មណ៍​សម្រាប់​វេលា​​វ៉ាកងជាទីនឹងរលឹក​នៅទីក្រុង​ដាណាំង​ល្បី​ឈ្មោះ​បំផុតនៃ​​ភូមិភាគកណ្តាល​៕​

  • អត្ថបទ រូបថត៖ ថាញហ្វ័រ និង ឡេ ហាយ​សឺន​
  • ប្រែសម្រួល៖ រីកើង​

Top