• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខែមនុស្សធម៌ជាតិ៖ កាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ខិតខំជួយឧបត្ថម្ភអាស័យដ្ឋានមនុស្សធម៌ចំនួន ១០០.០០០កន្លែង

ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានកាកបាទក្រហមវៀតណាមអនុវត្តន៍ក្នុងខែឧសភា ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់”។

ក្នុងកំឡុងខែមនុស្សធម៌ជាតិ កាកបាទក្រហមវៀតណាមគ្រប់លំដាប់ថ្នាក់ ខិតខំប្រមូលធនធានរហូតដល់ ៤០០ ពាន់លានដុង (១៦ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់អាស័យដ្ឋានមនុស្សធម៌ចំនួន ១០០.០០០ កន្លែងនៅទូទាំងប្រទេស។ ក្នុងនោះ សមាគមរបស់ខេត្ត-ក្រុងនីមួយៗ ប្រមូលផ្តុំនិងតភ្ជាប់ការសាងសង់និងជួសជុលផ្ទះបាយនៅសាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សា ដែលមានស្ថានភាពលំបាក ដោយមានតម្លៃយ៉ាងតិច ១៥០លានដុង/កន្លែង ; សាងសង់ និងជួសជុលផ្ទះកាកបាទក្រហមចំនួន ២ ខ្នង ជូនប្រជាជនក្រីក្រ និងជនមានស្ថានភាពលំបាកខ្លាំង ដោយផ្តល់អាទិភាពដល់គ្រួសារអ្នកនេសាទក្រីក្រនិងជួបការលំបាក ដែលមានតម្លៃយ៉ាងតិច ៥០លានដុង/ខ្នង់ (២០០០ដុល្លារ)។ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ យើងសង្ឃឹមថា ការធ្វើដំណើរនេះនឹងរីករាលដាលយ៉ាងទូលំទូលាយដល់គ្រប់ស្រទាប់វណ្ណៈនៃសង្គមទាំងក្នុងនិងក្រៅប្រទេស ដូច្នេះហើយយើងពិតជាបានធ្វើឱ្យខែមនុស្សធម៌ក្លាយជាខែកំពូលសម្រាប់ប្រជាជនទាំងមូលធ្វើការងារមនុស្សធម៌។ គោលដៅរបស់យើងគឺប្រមូលថវិកាចំនួន ៤០០ ពាន់លានដុង ដើម្បីគាំទ្រដល់ ១០០.០០០០ អាសយដ្ឋានមនុស្សធម៌នៅក្នុងសហគមន៍។ យើងក៏ផ្តោតលើការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោម សាងសង់ផ្ទះបាយអឌ្ឍអន្តេវាសិកសម្រាប់សាលារៀននៅតំបន់ដាច់ស្រយាល និងជួយអ្នកនេសាទក្នុងស្ថានភាពលំបាក

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិព័រណ៍ការងារ​សម្រាប់​និស្សិតនៅទីក្រុង Da Nang

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិព័រណ៍ការងារ​សម្រាប់​និស្សិតនៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី ១០ ខែឧសភា នៅទីក្រុង Da Nang មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានរៀបចំ “ពិព័រណ៍ការងារសម្រាប់និស្សិតឆ្នាំ ២០២៤”។

Top