• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Lang Son៖ រថយន្តដឹកជញ្ជូនទំនិញនាំចេញ ជិត ១៥០ គ្រឿង ក្នុងថ្ងៃទី ៣ នៃបុណ្យចូលឆ្នាំប្រពៃណី

រថយន្តដឹកទំនិញជិត ១៥០ គ្រឿងត្រូវបានបំពេញបែបបទឆ្លងដែន តាមច្រកព្រំដែនក្នុងខេត្ត Lang Son នៅថ្ងៃទី៣ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ការនាំចូលនិងនាំចេញតាមច្រកព្រំដែន Lang Son ។ រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម

ពោលគឺ នៅច្រកទ្វារព្រំដែន Tan Thanh មានរថយន្តចំនួន ៨៥ គ្រឿង ដែល ភាគច្រើនជាកសិផល ដូច ជា ខ្នុរ ផ្លែស្រកានាគ ស្វាយ ឪឡឹក ជាដើម ដែលត្រូវបានបំពេញបែបបទឆ្លង ដែន។ នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi មានរថយន្តនាំចេញចំនួន ៥២ គ្រឿង។ លោក Phung Van Nghia នាយករងសាខាគយ Huu Nghi បានឲ្យដឹងថា នៅថ្ងៃដំបូង  បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យតេត កងកម្លាំងមុខងារបានប្រមូលផ្តុំធនធានមនុស្ស និងមធ្យោបាយ ដើម្បីធានាការបំពេញបែបបទឲ្យបានឆាប់រហ័ស និងងាយស្រួលបំផុតសម្រាប់អាជីវកម្ម និងអ្នកបើកបរ។

សូមគូសបញ្ជាក់ថា រថយន្តដឹកទំនិញជិត ១៥០ គ្រឿងត្រូវបានបំពេញបែបបទឆ្លងដែន  នៅច្រកព្រំដែនក្នុងខេត្ត Lang Son បន្ទាប់ពីសម្រាកបុណ្យចូលឆ្នាំថ្មី ឆ្នាំ ថោះបញ្ចស័ក ២០២៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top