• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងរយៈពេល៩ខែ វៀតណាមមានអតិរេកពាណិជ្ជកម្មចំនួនជិត ២២ ពាន់លានដុល្លារអាមេរិក

យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឱ្យដឹងថា ក្នុងខែកញ្ញាឆ្នាំនេះ អតិរេកពាណិជ្ជកម្មរបស់ប្រទេសទាំងមូលត្រូវបានប៉ាន់ប្រមាណមានចំនួន ២,២៩ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកបង្កើនអតិរេកពាណិជ្ជកម្មរបស់វៀតណាមក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ឡើងដល់កម្រិត ២១,៦៨ ពាន់លានដុល្លាអាមេរិក។
ការកែច្នៃបង្គាសម្រាប់នាំចេញនៅក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ច Duyen Hai - COFIDEC។ រូបថត៖ Hong Dat/TTXVN

ជាក់ស្តែង ការនាំចេញទំនិញក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៥៩,៦៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងរចនាសម្ព័ន្ធនៃទំនិញនាំចេញក្នុងរយៈពេល ៩ ខែដើមនៃឆ្នាំនេះ ក្រុមទំនិញឧស្សាហកម្មកែច្នៃមានចំនួនប្រមាណ ២២៩,២២ ពាន់លានដុល្លារអាមេរិក ស្រូបយកជាង ៨៨% ។

ទាក់ទងនឹងការនាំចូលទំនិញ តម្លៃនាំចូលទំនិញក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណឈានដល់ ២៣៧,៩៩ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្មត្រូវបានប៉ាន់ប្រមាណឈានដល់ ២២៣,០៨ ពាន់លានដុល្លារអាមេរិកដែលស្មើនឹងជាង ៩៣% ។

ទាក់ទិននឹងទីផ្សារនាំចូលនិងនាំចេញទំនិញក្នុងរយៈពេល៩ខែដើមឆ្នាំនេះ អាមេរិកគឺជាទីផ្សារនាំចូលទំនិញវៀតណាមធំជាងគេដែលមានចំណូលប្រមាណជាង ៧០ពាន់លានដុល្លារ។ ចិនជាប្រទេសនាំចេញធំជាងគេចូលមកវៀតណាមដោយមានចំណូលប្រហែលជាង៧៩ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top