• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការិយាល័យនយោបាយបើកកិច្ចប្រជុំស្តីពីគម្រោងគោលការណ៍វិនិយោគផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនយោបាយបានបើកកិច្ចប្រជុំដើម្បីផ្តល់យោបល់លើគម្រោងគោលការណ៍វិនិយោគផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង - ខាងត្បូង។

នេះជាគម្រោងដ៏មានសារៈសំខាន់និងចាំបាច់ ដើម្បីបំពេញតម្រូវការដឹកជញ្ជូន រួមចំណែករៀបចំឡើងវិញនូវចំណែកទីផ្សារដឹកជញ្ជូននៅច្រករបៀងខាងជើង-ខាងត្បូង ប្រកបដោយនិរន្តរភាព បង្កើតបុព្វបទ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារជាតិនិងសន្តិសុខ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង - ខាងត្បូងនឹងជួយពង្រឹងការតភ្ជាប់រវាងតំបន់និងប៉ូលកំណើន បង្កើតកម្លាំងចលករសម្រាប់ការរីកសាយភាយ បើកឱកាសថ្មីសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច រៀបចំរចនាសម្ព័ន្ធទីក្រុងឡើងវិញ និងបែងចែកចំនួនប្រជាជន ការផ្លាសើប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច; លើកកម្ពស់សមត្ថភាព ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។

ដោយឈរលើមូលដ្ឋាននោះ ការិយាល័យនយោបាយបានឯកភាព ពិភាក្សាជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីអនុម័តលើគោលការណ៍វិនិយោគផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង មុនពេលរដ្ឋាភិបាលដាក់ជូនរដ្ឋសភានៅសម័យប្រជុំរដ្ឋសភាលើកទី៨ និតិកាលទី ១៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។

Top