• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារតាក់តែងច្បាប់ត្រូវធានាគុណភាព

បន្តសម័យប្រជុំ នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិចារណានិងសម្រេច បំពេញបន្ថែមសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តមួយចំនួន ទៅក្នុងកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិឆ្នាំ២០២៥។

នៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ ចាប់តាំងពីសម័យប្រជុំលើកទី៨មក រដ្ឋសភាបាននិងប្រកាន់ខ្ជាប់ និងអនុវត្តន៍ជាក់ស្តែងនូវទស្សនៈផ្លាស់ប្តូរគំនិត និងដំណើរការតាក់តែងច្បាប់។ ប្រធានរដ្ឋសភាស្នើថា ការងារតាក់តែងច្បាប់ត្រូវធានាគុណភាព និងប្រាកដប្រជា៖ “ឈានចូលយុគសម័យថ្មី យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ បញ្ហាថ្មីៗជាច្រើនបានកើតឡើង ទាមទារប្រតិបត្តិការយ៉ាងឆាប់រហ័ស សង្ខេប និងមានគុណភាព ដើម្បីបំពេញតម្រូវការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងដោះស្រាយបញ្ហាលំបាកនាពេលបច្ចុប្បន្ន ដើម្បីប្រទេសជាតិអភិវឌ្ឍន៍”។

រូបថត៖ Doãn Tấn - TTXVN

នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបូកសរុបសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់ជាបឋមលើការរៀបចំសម័យប្រជុំលើកទី៩ និងអនុម័តលើកម្មវិធីការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top