• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពប្រជាជនវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចការពារយ៉ាងរឹងមាំអធិបតេយ្យភាពនិងដែនដី

ក្នុងឆ្នាំ២០២២ កងទ័ពប្រជាជនវៀតណាមបាន សម្រេចយ៉ាងពេញលេញនូវគោលដៅ និងភារកិច្ចរបស់ខ្លួន; ការពារយ៉ាងរឹងមាំនូវ អធិបតេយ្យភាពនិងដែនដី។
លោកឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនាពេលថ្មីៗនេះ  លោកឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ២០២២ កងទ័ពប្រជាជនវៀតណាមបាន សម្រេចយ៉ាងពេញលេញនូវគោលដៅ និងភារកិច្ចរបស់ខ្លួន; ការពារយ៉ាងរឹងមាំនូវ អធិបតេយ្យភាពនិងដែនដី។ កងទ័ពបានអនុវត្តន៍យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធ ភាពនូវសកម្មភាពកិច្ចការបរទេសការពារជាតិ ក្នុងនោះមានការចូលរួម និងស្នើគំនិត ផ្តួចផ្តើមនៅវេទិកាសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគីក្នុងតំបន់ និងអន្តរ ជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); រៀបចំ ប្រកបដោយជោគជ័យនូវសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិ ពិព័រណ៍ការពារ ជាតិអន្តរជាតិវៀតណាម; ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសការពារ ជាតិទ្វេភាគី ពហុភាគី និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានឲ្យដឹងថា៖ ឆ្នាំ២០២៣ កងទ័ពបន្ត ពង្រីកតួនាទីសំខាន់ក្នុងការកសាងយ៉ាងរឹងមាំនូវខឿនការពារជាតិដោយប្រជាជនទាំងមូល ត្រៀមខ្លួនជាស្រេចប្រយុទ្ធនិងការពារមាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top