• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WB បន្តឧបត្ថម្ភធនធានសម្រាប់វៀតណាមអនុវត្តគម្រោងមានសក្តានុពលសំខាន់ៗ

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម បានទទួលជួបជាមួយប្រធានធនាគារពិភពលោក (WB) លោក Ajay Banga ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ទទួលជួបជាមួយប្រធានធនាគារពិភពលោក លោក Ajay Banga ។ រូបថត៖ TTXVN

ក្នុងជំនួបនេះ លោក Ajay Banga បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ WB; ស្នើឱ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវដែក ជាពិសេសនៅក្នុងតំបន់មេគង្គ; ពន្លឿនការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព ពង្រីកនិងផ្សព្វផ្សាយជោគជ័យរបស់វៀតណាមក្នុងការដាំដំណាំស្រូវដែលមានការបំភាយឧស្ម័នទាប។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពលើការពង្រឹងនិងបង្កើនទំនាក់ទំនងជាមួយ WB ដោយស្នើឲ្យភាគីទាំងពីរពន្លឿនការឯកភាពលើក្របខ័ណ្ឌភាពជាដៃគូជាតិ (CPF) រវាងវៀតណាមនិង WB ដើម្បីបង្កើតបុព្វបទសម្រាប់តម្រង់ទិសសហប្រតិបត្តិការរវាងភាគីទាំងពីរ នាពេលខាងមុខ។ លោកអគ្គលេខាបក្សបានស្នើឲ្យ WB បន្តជួយឧបត្ថម្ភធនធានសម្រាប់វៀតណាមក្នុងការអនុវត្តគម្រោងមានសក្តានុពល គន្លឹះ និងទំលុះទំលាយ ដែលផ្សារភ្ជាប់ទៅនឹងភារកិច្ចបង្កើតគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងផ្លាស់ប្តូរថាមពល ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកែលម្អភាពធន់របស់សេដ្ឋកិច្ចចំពោះហានិភ័យ និងការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាននៅក្នុងបរិយាកាសអន្តរជាតិ។

ប្រធាន WB បានអះអាងថា លោកនឹងផ្តល់អាទិភាពលើការបែងចែកប្រភពទុនធំៗដល់វៀតណាម ដោយផ្តោតលើគម្រោងសំខាន់ៗក្នុងវិស័យអាទិភាព; មានបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតនាពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីការអភិវឌ្ឍន៍របស់វៀតណាម និងតំបន់អាស៊ីទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោងនៅអាមេរិក (ពោលគឺព្រឹកថ្ងៃទី ២៦ ខែកញ្ញា ម៉ោងនៅទីក្រុងហាណូយ) បន្ទាប់ពីបញ្ចប់សកម្មភាពចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹក និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងញូវយ៉ក ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបា តបតាមសេចក្តីអញ្ជើញរបស់លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez និងលោកជំទាវ។

Top