• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដល់ឆ្នាំ ២០៣០ ខេត្ត Binh Duong នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏ស្វាហាប់និងទូលំទូលាយនៅអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងជំរុញការវិនិយោគនៅខេត្ត Binh Duong។
ខេត្ត Binh Duong បានប្រគល់សេចក្តីសម្រេចគោលការណ៍/វិញ្ញាបនបត្រវិនិយោគដល់គម្រោងចំនួន ៦ ។ រូបថត៖ VOV

ផែនការនេះបានកំណត់គោលនៅឆ្នាំ ២០៣០ ខេត្ត Binh Duong នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍យ៉ាងស្វាហាប់និងគ្រប់ជ្រុងជ្រោយ នៅតំបន់អាស៊ីអាគ្នេយ៍; នាំមុខគេក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងសេវាកម្មទំនើប។ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាមជ្ឈមណ្ឌលទីក្រុងឧស្សាហកម្មនិងសេវាកម្មទំនើប ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ក៏ជាក្បាលម៉ាស៊ីនមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយមានកម្លាំងចលករសំខាន់ៗសម្រាប់កំណើនរួមមាន ឧស្សាហកម្ម សេវាកម្ម និងនវានុវត្តន៍ មានមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យខេត្តអនុវត្ត ការត្រួសត្រាយផ្លូវទាំង៣ នោះគឺ៖ ត្រួសត្រាយផ្លូវក្នុងការតភ្ជាប់សេដ្ឋកិច្ចជាមួយតំបន់ បណ្តាប្រទេស និងអន្តរជាតិ ជាពិសេសការតភ្ជាប់ចរាចរណ៍បៃតងនិងឌីជីថលជាមួយប្រទេសកម្ពុជានិងតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen ឆ្លងកាត់ខេត្ត Binh Phuoc; តភ្ជាប់តំបន់ណាមបូខាងលិចឆ្លងកាត់ទីក្រុងហូជីមិញ តភ្ជាប់ជាមួយបណ្តាប្រទេសតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងកំពង់ផែ Cai Mep - Thi Vai។ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍យ៉ាងសកម្មនូវសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ  សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចពេលរាត្រី ជាពិសេសគឺសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង។ ត្រួសត្រាយផ្លូវយ៉ាងសកម្មក្នុងការកសាងមណ្ឌលឧស្សាហកម្មជំនាន់ថ្មី ដោយផ្តោតលើការផ្លាស់ប្តូរថ្មី អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យា ៤.០ ដើម្បីអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មជំនាន់ថ្មីប្រកបដោយបៃតង បច្ចេកវិទ្យាខ្ពស់ និងឆ្លាតវៃ

ក្នុងឱកាសនេះ ខេត្ត Binh Duong បានប្រគល់សេចក្តីសម្រេចគោលការណ៍/វិញ្ញាបនបត្រវិនិយោគដល់គម្រោងចំនួន ៦ ដែលមានទុនវិនិយោគសរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោងនៅអាមេរិក (ពោលគឺព្រឹកថ្ងៃទី ២៦ ខែកញ្ញា ម៉ោងនៅទីក្រុងហាណូយ) បន្ទាប់ពីបញ្ចប់សកម្មភាពចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹក និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងញូវយ៉ក ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបា តបតាមសេចក្តីអញ្ជើញរបស់លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez និងលោកជំទាវ។

Top