• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្ដេជ្ញាអនុវត្តន៍ឲ្យបានល្អជាងនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Thanh Long ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពបានដឹកនាំកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សា។
ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Thanh Long ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពបានដឹកនាំកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សា។ (រូបថត៖ VGP)

ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long បានសង្កត់ធ្ងន់ថា វៀតណាមបានអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយបានចេញផ្សាយឯក សារគ្រប់គ្រាន់ដើម្បីរៀបចំការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ វៀតណាមមានចំណុចភ្លឺជាច្រើនក្នុងការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព សម្រេច បាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការលុបបំបាត់ភាពក្រីក្រ; បញ្ហាទឹកស្អាតនិង អនាម័យ; ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ; និងការកាត់បន្ថយវិសមភាព សង្គម ជាដើម។ ចំណាត់ថ្នាក់សកលនៃសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ វៀតណាមដែលបានប្រកាសនៅឆ្នាំនេះ មានភាពប្រសើរឡើងបើធៀបនឹងឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននានា បន្តធ្វើសេនាធិ ការជូនក្រុមប្រឹក្សាក្នុងការអនុវត្តគោលជំហរ យុទ្ធសាស្ត្រ យន្តការ គោលនយោបាយ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានឯកភាពថា នៅឆ្នាំ២០២៥ នឹងរៀបចំការត្រួតពិនិត្យពាក់កណ្តាលអាណត្តិអំពីការអនុវត្តផែនការសកម្ម ភាពជាតិ អនុវត្តន៍របៀបវារៈឆ្នាំ២០៣០ របស់វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព ព្រមទាំងធ្វើសេនាធិការជូននាយករដ្ឋមន្ត្រីអំពីការរៀបចំសន្និសីទទូទាំង ប្រទេសអំពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោងនៅអាមេរិក (ពោលគឺព្រឹកថ្ងៃទី ២៦ ខែកញ្ញា ម៉ោងនៅទីក្រុងហាណូយ) បន្ទាប់ពីបញ្ចប់សកម្មភាពចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹក និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងញូវយ៉ក ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសគុយបា តបតាមសេចក្តីអញ្ជើញរបស់លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez និងលោកជំទាវ។

Top