• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

Victory 8៖ ពានប្រដាល់ជំនាញដំបូងបង្អស់ នៅរដ្ឋធានីហាណូយ

កន្លង​ហើយ​ អ្នក​ប្រដាល់​ក្នុង​ប្រទេស​ និង ​អន្តរជាតិ​​ចំនួន​​​២៤​នាក់ បាន​មានវត្តមានចូល​រួម​ប្រកួត​​​លើ​​​សង្វៀន​ប្រដាល់ នៅ​​ក្បែរ​​​បឹង​​ហ្វាង​គីម​ (Hoan Kiem) (ក្រុង​ហាណូយ​) ​ដើម្បី​ដណ្តើមយក​​ពានរង្វាន់​ Victory 8​ - អច្ឆរិយៈ​​បឹង​ហ្វាង​គីម​ (Hoan Kiem)​។ សរុប​ការ​ប្រកួត​​មាន​ចំនួន​១២វគ្គ​ ​ក្នុងនោះ​​ឈុត​វាយ​​​ដណ្តើម​​​​ខ្សែ​ក្រវាត់​ WBA អាស៊ី​​បូព៌ា​​ ដែល​ពោរ​ពេញ​ទៅ​ដោយ​​​ភាព​​ស្វាហាប់​ នឹង​បាន​​ប្រព្រឹត្តិ​ទៅ​នៅ​ចុងបញ្ចប់​ ក្រោយគេ​​បង្អស់​។​

នេះជា​លើកទី​៣ ​ព្រឹត្តិការណ៍​ Victory 8​​ បាន​រៀប​ចំនៅ​ប្រទេស​វៀតណាម​ តែ​​ក៏​ជា​​លើកដំបូងបង្អស់​ ដែល​បាន​​ប្រព្រឹត្តិទៅ​នៅ​រដ្ឋធានី​ហាណូយ​។​ ព្រឹត្តិការណ៍​លើកនេះ មានឈ្មោះថា “Victory 8 - អច្ឆរិយៈ​បឹង​ហ្វាង​គីម (Hoan Kiem)​” ទាក់ទាញ​ទស្សនិកជន​ជិត​៣០.០០០លើក​ អញ្ជើញ​មកទស្សនានៅ​បឹងហ្វាង​គីម​ (Hoan Kiem)​ និង ​ ទស្សនា​ផ្ទាល់លើ​​​កញ្ចក់ទូរទស្សន៍​​​មានចំនួ​​២០០​លាន​លើក​នាក់ នៅ​តាម​ប្រទេសនានា​​​លើ​សកលលោក​។​

នេះជា​លើកទី​៣ ​ព្រឹត្តិការណ៍​ Victory 8​​ បាន​រៀប​ចំនៅ​ប្រទេស​វៀតណាម​ តែ​​ក៏​ជា​​លើកដំបូងបង្អស់​ ដែល​បាន​​ប្រព្រឹត្តិទៅ​នៅ​រដ្ឋធានី​ហាណូយ​។​ ព្រឹត្តិការណ៍​លើកនេះ មានឈ្មោះថា “Victory 8 - អច្ឆរិយៈ​បឹង​ហ្វាង​គីម (Hoan Kiem)​” ទាក់ទាញ​ទស្សនិកជន​ជិត​៣០.០០០លើក​ អញ្ជើញ​មកទស្សនានៅ​បឹងហ្វាង​គីម​ (Hoan Kiem)​ និង ​ ទស្សនា​ផ្ទាល់លើ​​​កញ្ចក់ទូរទស្សន៍​​​មានចំនួ​​២០០​លាន​លើក​នាក់ នៅ​តាម​ប្រទេសនានា​​​លើ​សកលលោក​។​

ង្វៀន​ ធី​តឹម (Nguyen Thi Tam) ​​​មិនធ្វើ​ឱ្យ​ទស្សនិកជន​អស់​សង្ឃឹម ពេល​តទល់​នឹង​អ្នក​ដែល​​​ធ្លាប់ដណ្តើម​បាន​​​ជើង​ឯកទៅដល់​​៣លើក ​នៅ​ប្រទេស​អូស្រ្តាលី​។ ប្រដាល់ទាំង​៤ទឹក​​ ​អ្នក​ប្រដាល់ស្រី​​វ័យ​ក្មេង​ សុទ្ធតែ​​យក​ប្រៀបវាយ​លប់​​មកលើ​ដៃគូ​ ដោយ​កណ្តប់​ដៃ​ចំៗ​ ​ចុង​ក្រោយទទួល​បាន​​​ជ័យ​ជំនះ​​​លើ​​ពន្ទុ​។



 តាំង​ពី​ទឹក​ដំបូង​ ត្រឿង ​ឌិញ​ហ្វាង​ (Truong Dinh Hoang) ​និង Lee Gyu Hyun បា​ន​​បញ្ចេញ​​ស្នៀត​​វាយ​តប​​យ៉ាង​ស្វាហាប់​​ដូច​ជា​​រន្ទះ​។ ​រូបថត៖ កុង​ដាត​


 ត្រឿង ​ឌិញ​ហ្វាង​ (Truong Dinh Hoang) ក្លាយ​ជា​ជើង​ឯក​នៃ​ខ្សែ​ក្រវាត់​ WBA អាស៊ីបូព៌ា​​ បន្ទាប់ពី​ប្រកួត​ចប់ទឹក​ទី​១០ ​​ដណ្តើមចាញ់​ឈ្នះ​។​ រូបថត៖ កុង​ដាត​



 ត្រឿង​ ឌិញ​ហ្វាង (Truong Dinh Hoang) ក្លាយ​ជាកណ្តប់​​ដៃ​ប្រដាល់​វៀតណាម​ ដែល​​ដណ្តើម​បាន​ខ្សែក្រវាត់​ WBA អាស៊ីបូព៌ា​ដំបូងបង្អស់ បន្ទាប់ពី​ប្រកួត​ឈ្នះ​ Lee Gyu Huyn។ រូបថត៖ កុងដាត​



 នារី​ប្រដាល់​ វ៉ ធី​គីម​អាញ់ (Vo Thi Kim Anh) យក​ឈ្នះ​លើ​នារី​​ប្រដាល់​ហ្វីលីពីន​ Gretel De Paz បន្ទាប់ពី​ការប្រកួត​ដ៏រន្ធឹត​អារម្មណ៍​។​ រូបថត៖ កុងដាត​



 ការ​ប្រកួតមួយ​ក្នុ​ងចំណោម​ការប្រកួត​ដ៏​ចំណាប់​អារម្មណ៍​ នៃ​ពាន​រង្វាន់​លើកនេះ​ គឺ​រង្វង់​ប្រកួត​រវាង​​ង្វៀន ​ធី​តឹម​ (Nguyen Thi Tam) និង ​ដៃ​ប្រដាល់​ជនជាតិ​អូស្រ្តាលី​ Jasmeen Hudson ។ រូបថត៖ កុងដាត



 ង្វៀន ​ធី​តឹម​ (Nguyen Thi Tam) បាន​យកជ័យ​ជំនះ​​​មក​លើនារី​​ប្រដាល់​ Jasmeen Hudson អ្នក​នាង​តែង​បន្តរក្សា​គម្លាត​ និង ​បញ្ចេញ​ស្នៀត​វាយ​តប​មក​​លើ​ដៃគូ។ រូបថត៖ កុងដាត​។



 រង្វង់​​ប្រកួតកំពូល ​រវាង​អ្នក​ប្រដាល់​ ង្វៀន​ វ៉ាន់​ហាយ (Nguyen Van Hai) និង អ្នក​​ប្រដាល់​ហ្វីលីពីន​ Charly Suarez ។ រូបថត៖ កុងដាត​



 Thomas Wu ជា​អ្នក​ប្រដាល់​ម្នាក់​ជាប់​ខ្សែ​ស្រឡៃ​ចិន​និងវៀតណាម​ តទល់​​​នឹង​អ្នក​ប្រដាល់​មកពី​ប្រទេស​អូស្រ្តាលី Michael Pengue ​។ Thomas Wu បាន​យក​ឈ្នះ​លើ​ជើង​ឯក ​នៃ​សហព័ន្ធ​ប្រដាល់​ប្រទេស​អូស្រ្តាលី​ និង អូសេអានី​។



 អ្នក​ប្រដាល់​ ង្វៀន​ វ៉ាន់ដឿង (Nguyen Van Duong) យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ហ្វីលីពីន Jenel Lausa ​ ជា​អ្នក​ប្រដាល់​ម្នាក់​ ប្រើ​​​កណ្តប់​ដៃ​ពោរពេញទៅ​ដោយ​កម្លាំង​។ រូបថត៖ កុងដាត​



 អ្នក​ប្រដាល់​បាន​មិត្ត​​រួម​ក្រុម​​ថែ​ទាំ ​បន្ទាប់ពីបញ្ចប់​​វគ្គប្រកួតម្តងៗ​​។ រូបថត៖ កុងដាត​

 

Gyu Hyun Lee ជា​ដៃគូប្រដាល់​នឹង​ ​​ត្រឿង ​ឌិញ​ហ្វាង​ (Truong Dinh Hoang) ​ហើយ​ជា​អ្នក​ប្រដាល់ជំនាញនៃ​​ប្រទេស​កូរ៉េខាង​ត្បូង​។ ប្រកួត​នៅ​​​ក្នុង​ប្រទេស​ ឌិញហ្វាង (Dinh Hoang) ឡើងកាន់​សង្វៀន​​ដោយ​ទំនុក​ចិត្ត​ វាយលប់​​មកលើ Gyu Hyun Lee ​។​ លទ្ធផល​ប្រកួត​ ឌិញ​ហ្វាង (Dinh Hoang) ​ដណ្តើម​ជ័យ​ជំនះ ​​បន្ទាប់​ពី​ទឹក​ទី​១០ ទទួលបាន​​ខ្សែក្រវាត់ WBA ​​អាស៊ីបូព៌ា​​​ឆ្នាំ​២០១៩។ នេះ​ជា​លើក​ដំបូង​ អ្នកប្រដាល់​​ជនជាតិ​វៀតណាម​មួយ​រូប​ ដណ្តើម​បានខ្សែក្រវាត់​ WBA ​អាស៊ី​បូព៌ា។​

ចែក​រំលែក​នឹង​អ្នក​កាសែត​បន្ទាប់ពី​ដណ្តើម​បាន​ខ្សែ​ក្រវាត់ ​WBA ​អាស៊ី​បូព៌ា ត្រឿង ​ឌិញ​ហ្វាង​ (Truong Dinh Hoang) មាន​បំណងចង់​ឱ្យ​ខឿន​ប្រដាល់​ វៀតណាម​ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​រីកចម្រើន​ទៀត​។ ​បង​នឹង​ខិតខំ​ការពារ​ខ្សែ​ក្រវាត់​ WBA អាស៊ី​បូព៌ា​ និង​ ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​មិន​ឈប់​ឈ​រ​ ដើម្បី​​​លទ្ធផល​ល្អ​នា​អាណត្តិ​ SEA Game ខាង​មុខ​។​

Victory 8 “​អច្ឆរិយៈ​បឹង​ហ្វាងគីម (Hoan Kiem)​​” ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជំនាញ​ ដែល​បាន​រៀប​ចំ​ដោយមាន​ការចូល​រួម​នៃ​អ្នក​ប្រដាល់​វៀតណាម​ និង​ អន្តរជាតិ​​ចំនួន​២៤​នាក់​  ចែក​ជា​១២​វគ្គប្រកួត​ ដើម្បី​ដណ្តើម​ពាន​រង្វាន់​សរុប​ឡើង​ដល់​ ១០០.០០០​ដូល្លា​អាមេរិក​។ បន្ទាប់​​ពី​១២​​វគ្គ​ប្រកួត​​ដ៏ស្វាហាប់​ ក្រុម​វៀតណាម​​​ប្រកួត​ឈ្នះ៨លើក​​។ ក្រៅ​​ពី ​ឌិញ​ហ្វាង (Dinh Hoang) ​ដណ្តើមបាន​​ពាន​​ឯក WBA ​ នៅមាន​​ជ័យ​ជំនះ​ដ៏រន្ធិត​​នៃ​អ្នក​ប្រដាល់​ ង្វៀន​ វ៉ាន់​ដឿង​ (Nguyen Van Duong) ង្វៀន​ ធី​តឹម​ (Nguyen Thi Tam) ង្វៀន​ វ៉ាន់​យើយ​ (Nguyen Van Gioi) ង្វៀន​ វ៉ាន់​ហាយ (Nguyen Van Hai) ត្រឹន​ វ៉ាន់​អាន​ (Tran Van An) វ៉ ធី​គីម​អាញ់ (Vo Thi Kim Anh)​ វ៉ ថាញ​ដាត (Vo Thanh Dat)​៕​
 

អត្ថបទ​ និង​ រូបថត៖ កុងដាត​

 

 

 

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top