ព័ត៌មាន VESAK ២០២៥ នៅវៀតណាម ផ្សព្វផ្សាយសារសន្តិភាពនិងសមភាព 06/05/2025 ក្រោមប្រធានបទ “សាមគ្គីភាពនិងការអត់ឱនដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ ប្រាជ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោកនិងការអភិវឌ្ឍប្រកបដោយចីរភាព” មហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ដោយវៀតណាមទទួលរៀបចំនៅទីក្រុងហូជីមិញ បានផ្សព្វផ្សាយសារនៃព្រះពុទ្ធសាសនា ក្នុងការបង្កើតពិភពសន្តិភាព ទឹកចិត្តមេត្តាធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ (រូបថតអេក្រង់)នៅក្នុងសារលិខិតទៅកាន់ VESAK ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា៖ “ក្នុងយុគ្គសម័យដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន ខណៈដែលយើងលើកតំកើងមហាពិធីបុណ្យដ៏ពិសិដ្ឋនេះ សូមឲ្យយើងទាំងអស់គ្នាត្រូវបានបំផុសគំនិតឱ្យធ្វើការរួមគ្នា ដើម្បីផ្សះផ្សារការបែកបាក់ ពង្រឹងសាមគ្គីភាព និងរួមគ្នាកសាងពិភពលោកកាន់តែមានសន្តិភាព និរន្តរភាព និងសុខដុមរមនា”។ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka ថ្លែងមតិក្នុងពិធីបើកទិវាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី ៦ ឧសភា (រូបថត៖ Vinh Phong/VOV5) ប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayaka បានកោតសរសើរចំពោះប្រទេសវៀតណាម ដែលជាប្រទេសមានកេរ្តិ៍ដំណែលព្រះពុទ្ធសាសនាដ៏រឹងមាំ ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បាននិយាយថា៖ “ការគាំទ្ររបស់រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំ VESAK ២០២៥ នៅទីក្រុងហូជីមិញ គឺជាសក្ខីភាពមួយចំពោះតួនាទីសំខាន់របស់វៀតណាមក្នុងការលើកកម្ពស់តម្លៃជាសកលនៃសន្តិភាពអះអាងពីតម្លៃទូទៅអំពីសន្តិ ភាព និងកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ គូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកព្រះធម៌ ពុទ្ធសាសនិកក្នុងវេទិកាអភិវឌ្ឍន៍ពិភពលោក ជំរុញការយោគយល់គ្នា និងការយល់ដឹង ដើម្បីលើកកម្ពស់សន្តិភាព និងវឌ្ឍនភាពសង្គម”។គណៈប្រតិភូអន្តរជាតិដែលចូលរួមក្នុង VESAK ២០២៥ បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលជាប្រទេសស្រឡាញ់សន្តិភាព ទាំងអស់គ្នាសម្រាប់គោលដៅអភិវឌ្ឍន៍មនុស្ស ដែលសម្រេចបានសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងវឌ្ឍនភាពនៃសមភាពយេនឌ័រ និងសមភាពរវាងតំបន់៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្រោមប្រធានបទ “សាមគ្គីភាពនិងការអត់ឱនដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ ប្រាជ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោកនិងការអភិវឌ្ឍប្រកបដោយចីរភាព” មហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ដោយវៀតណាមទទួលរៀបចំនៅទីក្រុងហូជីមិញ បានផ្សព្វផ្សាយសារនៃព្រះពុទ្ធសាសនា ក្នុងការបង្កើតពិភពសន្តិភាព ទឹកចិត្តមេត្តាធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ (រូបថតអេក្រង់)នៅក្នុងសារលិខិតទៅកាន់ VESAK ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា៖ “ក្នុងយុគ្គសម័យដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន ខណៈដែលយើងលើកតំកើងមហាពិធីបុណ្យដ៏ពិសិដ្ឋនេះ សូមឲ្យយើងទាំងអស់គ្នាត្រូវបានបំផុសគំនិតឱ្យធ្វើការរួមគ្នា ដើម្បីផ្សះផ្សារការបែកបាក់ ពង្រឹងសាមគ្គីភាព និងរួមគ្នាកសាងពិភពលោកកាន់តែមានសន្តិភាព និរន្តរភាព និងសុខដុមរមនា”។ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka ថ្លែងមតិក្នុងពិធីបើកទិវាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី ៦ ឧសភា (រូបថត៖ Vinh Phong/VOV5) ប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayaka បានកោតសរសើរចំពោះប្រទេសវៀតណាម ដែលជាប្រទេសមានកេរ្តិ៍ដំណែលព្រះពុទ្ធសាសនាដ៏រឹងមាំ ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បាននិយាយថា៖ “ការគាំទ្ររបស់រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំ VESAK ២០២៥ នៅទីក្រុងហូជីមិញ គឺជាសក្ខីភាពមួយចំពោះតួនាទីសំខាន់របស់វៀតណាមក្នុងការលើកកម្ពស់តម្លៃជាសកលនៃសន្តិភាពអះអាងពីតម្លៃទូទៅអំពីសន្តិ ភាព និងកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ គូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកព្រះធម៌ ពុទ្ធសាសនិកក្នុងវេទិកាអភិវឌ្ឍន៍ពិភពលោក ជំរុញការយោគយល់គ្នា និងការយល់ដឹង ដើម្បីលើកកម្ពស់សន្តិភាព និងវឌ្ឍនភាពសង្គម”។គណៈប្រតិភូអន្តរជាតិដែលចូលរួមក្នុង VESAK ២០២៥ បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលជាប្រទេសស្រឡាញ់សន្តិភាព ទាំងអស់គ្នាសម្រាប់គោលដៅអភិវឌ្ឍន៍មនុស្ស ដែលសម្រេចបានសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងវឌ្ឍនភាពនៃសមភាពយេនឌ័រ និងសមភាពរវាងតំបន់៕
អត្ថបទផ្សេងទៀត ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា10/05/2025ព័ត៌មានពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។ ជំរុញពាណិជ្ជកម្មនៃមុខទំនិញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រវាងវៀតណាមនិងសហរដ្ឋអាមេរិក10/05/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនានានៅរុស្ស៊ី10/05/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសជើងហោះហើរត្រង់ហាណូយ-ម៉ូស្គូ10/05/2025ព័ត៌មានសេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញទីបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន10/05/2025ព័ត៌មានប្តេជ្ញាបើកការដ្ឋានសាងសងគម្រោងផ្លូវដែក Lao Cai-Ha Noi-Hai Phong នៅខែធ្នូឆ្នាំនេះ10/05/2025ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”10/05/2025ព័ត៌មាន អត្ថបទផ្សេងទៀត