គណៈកម្មាធិការប្រជាជននៃតំបន់ពិសេស Van Don ខេត្តក្វាងនិញ ទើបបានចេញផែនការអភិវឌ្ឍន៍សាកល្បងនូវគំរូទេសចរណ៍អេកូឡូស៊ីកោះសមុទ្រ ដោយផ្សារភ្ជាប់ជាមួយនឹងវារីវប្បកម្មក្នុងឆ្នាំ ២០២៦ ដោយប្រែក្លាយតំបន់វារីវប្បកម្មសមុទ្រទៅជាកន្លែងទស្សនា និងឆ្លងបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។
Van Don សាកល្បងការអភិវឌ្ឍទេសចរណ៍អេកូឡូជីកោះសមុទ្រ ដែលផ្សារភ្ជាប់នឹងវារីវប្បកម្ម។ រូបថត៖ VOV-ភាគឦសាន
គំរូនេះនឹងត្រូវបានអនុវត្តនៅក្នុងតំបន់វារីវប្បកម្មចំនួន ១៦ នៅក្នុងតំបន់ពិសេស Van Don។ នៅទីនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចទៅទស្សនាតំបន់វារីវប្បកម្មសមុទ្របច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចប្រមូលផលអាហារសមុទ្រដោយផ្ទាល់ ឆ្លងបទពិសោធន៍នៃជីវភាពរស់នៅរបស់អ្នកនេសាទ និងចូលរួមក្នុងសកម្មភាពដូចជា ជិះទូកកាយ៉ាក់ ចែវទូក SUP ឬហែលទឹកសមុទ្រ។ តាមរយៈគំរូនេះ Van Don ឆ្ពោះទៅរកការកសាងខ្សែសង្វាក់តម្លៃពីសកម្មភាពវារីវប្បកម្ម - ការកែច្នៃ - ទេសចរណ៍ ដោយខិតខំបង្កើនតម្លៃផលិតកម្មជលផលពី ១៥% - ១៧% ហើយបង្កើតលក្ខខណ្ឌសម្រាប់ពលករប្រហែល ៥០០ - ៧០០ នាក់ អាចផ្លាស់ប្តូរទៅរកគំរូសេដ្ឋកិច្ចពហុវិស័យ។ លោក ដាវ វ៉ាន់ វូ អនុប្រធានគណៈកម្មាធិការប្រជាជនតំបន់ពិសេស Van Don បានឱ្យដឹងថា៖ «Van Don បានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រជាភារកិច្ចដ៏សំខាន់មួយ។ យើងខ្ញុំកំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលផែនការមេនៃតំបន់សេដ្ឋកិច្ច Van Don ព្រមទាំងរៀបចំឡើងវិញនូវ លំហសមុទ្រ ស្របតាមសេចក្តីសម្រេចចិត្តលេខ ៨០ របស់នាយករដ្ឋមន្ត្រី។ ដោយផ្អែកលើមូលដ្ឋាននោះ Van Don បានប្តេជ្ញាអភិវឌ្ឍដោយព្រមៗគ្នា នូវតំបន់ទេសចរណ៍ និងសេវាកម្មគុណភាពខ្ពស់ ស្របតាមនិន្នាការអភិវឌ្ឍន៍នាពេលអនាគត»៕
តាម vovworld.vn/km-KH