ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។
កម្មវិធី Danang Storytellers ត្រូវបានគេរំពឹងថា នឹងបើកបណ្តាញ "អ្នកនិទានរឿង" សម្រាប់វិស័យទេសចរណ៍។ ប្រភព៖ danangfantasticity.com
ជាមួយនឹងសារ "ដាណាំងរបស់អ្នក - រឿងរ៉ាវរបស់អ្នក" កម្មវិធីនេះសង្ឃឹមថា នឹងទាក់ទាញ KOL, KOC និងអ្នកបង្កើតមាតិការដែលធ្វើការក្នុងវិស័យជាច្រើន ដូចជាទេសចរណ៍ ម្ហូបអាហារ ម៉ូដ សិល្បៈ កីឡា វប្បធម៌ច្នៃប្រឌិត និងការកម្សាន្តនៅលើវេទិកាឌីជីថលដ៏ពេញនិយមក្នុងស្រុក និងអន្តរជាតិ។ តាមនោះ កសាងបណ្តាញ "អ្នកនិទានរឿង" អំពីដាណាំង ដើម្បីផ្សព្វផ្សាយរូបភាព និងគោលដៅទេសចរណ៍តាមរបៀបដ៏ជិតស្និទ្ធ ពិតប្រាកដ និងសម្បូរទៅដោយអារម្មណ៍។
បុគ្គលដែលចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានការគាំទ្រដ៏សមស្របដោយផ្អែកលើចំនួនអ្នកតាមដាន និងកម្រិតឥទ្ធិពលរបស់ពួកគេ ដូចជា៖ ថ្លៃសំបុត្រយន្តហោះ កន្លែងស្នាក់នៅ កម្មវិធីទស្សនានិងបទពិសោធន៍ ការគាំទ្រសម្រាប់ក្រុមអមដំណើរ និងអត្ថប្រយោជន៍ផ្សេងទៀតពីទីក្រុង និងអាជីវកម្មដៃគូ។
កម្មវិធីនេះប្រើប្រាស់យន្តការចុះឈ្មោះតាមអ៊ីនធឺណិត ដោយប្រមូលពិន្ទុដោយផ្អែកលើប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទងគ្នាពីអត្ថបទបង្ហោះ ហើយផ្តល់រង្វាន់ដែលត្រូវគ្នា ឆ្ពោះទៅរកការបង្កើតបណ្តាញអ្នកបង្កើតមាតិការរាប់ពាន់នាក់នៅទាំងក្នុងស្រុក និងអន្តរជាតិ៕
តាម vovworld.vn/km-KH