សិល្បៈ "ជីវភាព"របស់ស្នាមក្រយៅដៃ 10/04/2018 ពីស្នាមក្រយៅដៃចំនួន ១០០០ របស់មិត្តភក្តិ វិចិត្រការិនី វូបាកលាន (Vu Bach Lien) បានបង្កើតគំនូរមួយចំនួន ដោយការរំជួលចិត្តពីស្នាមក្រយៅដៃ វិចិត្រការិនី វូបាកលាន (Vu Bach Lien) បានបង្កើតកម្រងគំនូ “កយ” (Coi) “ជីវភាព” (វិជ្ជមាន និងអវិជ្ជមាន) នោះគឺជាស្នាដៃមានលក្ខណៈដោយឡែក ក្នុងការតាំងពិព័រណ៍សិល្បៈសំរាប់គំនូរបោះពុម្ភ និងបង្ហាញការរៀបចំស្នាមក្រយៅដៃ។ នេះគឺជាការតាំងពិព័រណ៍លើកទីពីររបស់សិល្បការិនីរូបនេះ មានប្រធានបទ៖ “ជីវភាព” រួមមានគំនូរបោះពុម្ភចំ នួន ១៩ ផ្ទាំង និងគំនូរគូរតាមរបៀបរៀបចំចំនួន ១ ផ្ទាំង។ សិល្បការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមរឿងរ៉ាវពីរូបភាពស្នាមក្រយៅដៃ “ខ្ញុំជាម្ចាស់នៃជីវភាពរបស់ខ្ញុំ ”។ ស្នាមក្រយៅដៃក្រោមពន្លឺព្រះអាទិត្យ ឬក្រោមមេឃភ្លៀង នៅតែរក្សារូបភាពដើមរបស់វា។ ក្នុងការតាំងពិព័រណ៍ “ជីវភាព”របស់សិល្បការិនី វូបាចលាន (Vu Bach Lien) បណ្តាស្នាដៃបានប្រើប្រាស់វត្ថុធាតុដើម និងរបៀបខុសគ្នា៖ តាំងពីការបោះពុម្ភមានតែមួយច្បាប់គត់ ដល់ការបោះពុម្ភ lithograph លើថ្ម ស័ង្គសី ឆ្លាក់ឈើ... វិចិត្រការិនី វូបាចលាន (Vu Bach Lien) ថតរូបក្បែរគំនូររបស់ខ្លួន "គេ -ផ្នែកមួយនៃជីវភាពរស់នៅរបស់ខ្ញុំ" - គំនូរបានបង្កើតពីស្នាមក្រយៅដៃចំនួន ១០០០០ ។ រូបថត៖ ខាញឡុង ភ្ញៀវនិងអ្នកចូលចិត្តគំនូរមកទស្សនាបណ្តាគំនូរពិសេសរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien)។ រូបថត៖ ខាញឡុង ការសម្តែងរបៀបរៀបចំស្នាមក្រយៅដៃ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien)។ រូបថត៖ ខាញឡុង នោះគឺជាគំនិតនូវមនុស្សនិងអវកាស។ គំនូរនិមួយៗ បានដាក់តាំងនៅទីនោះបានបញ្ចេញទស្សនមួយអំពីជីវភាព មាននៅនិងស្វិតរបស់សម្ភារៈ ដូចជាទ្រឹស្តីអំពីភាពប្រជាក់និងភាពក្តៅ ការវិលទៅមកតាមលំដាប់លំដោយនៃជីវភាព។ ដំណើរស្វែងរកសោភណ្ឌភាព បានបញ្ចេញយ៉ាងច្បាស់លាស់ តាមរយៈ សិល្បៈគូរដោយការបោះពុម្ភ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមពី “មនុស្ស" និងឆ្ពោះទៅ“មនុស្ស"។ អញ្ជើញមកទស្សនាការតាំងពិព័រណ៍នេះ វិចិត្រករ វិចិត្រការិនីជាច្រើននាក់បានភ្ញាក់ផ្អើល ដោយគំនូរឈើឆ្លាក់មានទំហំធំពីរផ្ទាំង នោះជាគំនូរ“រដូវត្រជាក់មកដល់” និង“រដូវក្តៅមកដល់” ក្នុងគម្រោង ៤ រដូវ ឬគំនូរ “គេ - ផ្នែកមួយនៃជីវិតរបស់ខ្ញុំ” មានទំហំ ២០០ គុណ២០០ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១៦ វិចិត្រការិនីបានប្រើប្រាស់ស្នាមក្រយៅដៃរបស់មិត្តភក្តិចំនួន ១០០០០ ស្នាម ដើម្បីបង្កើតគំនូររបស់ខ្លួន “ជីវភាព” ឆ្លាក់ឈើ (ទំហំ ៤០០ គុណ ៤០០ សង្ទីម៉ែត្រ) “ធ្វើឲ្យរស់ឡើងវិញ” ឆ្លាក់លើឈើ គូរដោយផ្ទាល់ដៃ… កម្រងគំនូរ "លោកិយ" បង្ហាញការរៀបចំក្រយៅម្រាមដៃរបស់មនុស្សជាច្រើននាក់ ដែលដិតលើក្រដាស រៀបចំក្លាយទៅជាគំនូរមានតែមួយគត់ផ្ទាំអ។ បង្កើតគំនូរលើសំពត់ពណ៌ខ្មៅមួយ សំពត់បានរៀបចំពោរពេញដោយស្នាមក្រយៅដៃដែលបោះពុម្ភលើក្រដាស Hanji។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) ពាក់សំពត់នេះនិងអង្គុយ ដៃកាន់ស្នាមក្រយៅដៃរបស់ខ្លួន ក្នុងរយៈពេល ៤ ម៉ោង ចាប់តាំងពីពេលវេលាបើកដល់ពេលវេលាបិទការតាំងពិព័រណ៍។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) បានប្រើពណ៌សនិងខ្មៅ ហើយរួមផ្សំនឹងមួយ ឬ ពីរពណ៌ផ្សេងៗទៀត ដើម្បីបង្កើតគំនូរ ក្នុងនោះ ទោះបីក្នុងគំនូរមានការរៀបចំយ៉ាងសាមញ្ញឬស្មុគស្មាញ ថែមទាំងមានផ្នែកជាច្រើនក៏ដោយ ប៉ុន្តែវិចិត្រការិនីរូបនេះបានយកចិត្តទុកដាក់លើផ្នែកលំអិតនិមួយៗ សំដៅបង្កើតភាពស្រស់ស្អាតពីស្នាមឆ្លាក់ ស្នាមគូរ ដើម្បីបានបញ្ចូលគំនិតរបស់វិចិត្រការិនី ក្នុងគំនូរទាំងនោះ។ សន្និដ្ឋានអំពីស្នាដៃរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) វិចិត្រករ លេហ៊ុយទៀប (Le Huy Tiep) ប្រធានក្រុមប្រឹក្សាវិចិត្រសិល្បៈវៀតណាម និយាយឲ្យដឹងថា៖ " ខាងក្រោយខ្នងគំនូរទាំងនោះ បើសិនភ្ញៀវទស្សនាជាស្ត្រី ខ្ញុំជឿជាក់ថា គេនឹងស្រឡាញ់ខ្លួនឯងជាងទៀត ព្រមទាំងជឿជាក់លើជីវភាព។ រីឯភ្ញៀវជាបរុសវិញ ខ្ញុំគិតថា គេនិងគោរពឯករាជ្យនិងបញ្ញារបស់ស្តីជាងទៀត។ ពីព្រោះ ក្នុងគំនូរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) បង្ហាញភាពឯករាជ្យនិងភាពខ្លាំងក្លា។ តើនេះពិតមែនជាការបង្ហាញសិទ្ធស្រ្តីទេ? "./. បណ្តាស្នាមក្រយៅដៃបង្កើតគំនូររូបថតដ៏ពិសេស។ រូបថត៖ កុងដាត វិចិត្រការិនី វូបាចលាន (Vu Bach Lien) ថតរូបក្បែរគំនូរមួយ ក្នុងការតាំងពិព័រណ៍ "ជីវភាព"។ រូបថត៖ ខាញឡុង គំនូរ“រដូវក្តៅមកដល់” គឺគំនូរឈើឆ្លាក់ធំ និងមានទំហំ (៧០ គុណ ២១៧ សង្ទីម៉ែត្រ) ស្នាមឆ្លាក់ជាផ្ចត់ផ្ចង់និងស្មុគស្មាញ គំនូរនេះស្ថិតក្នុងគម្រោង“រដូវទាំងបួន” របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ។ រូបថត៖ កុងដាត គំនូរ “រដូវឈានមកដល់”គឺគំនូរឈើឆ្លាក់និងមានទំហំធំ (៧០ គុណ ២១៧ សង្ទីម៉ែត្រ) ស្នាមឆ្លាក់ជាផ្ចត់ផ្ចង់ និងស្មុគស្មាញ គំនូរនេះស្ថិតក្នុងគម្រោង“រដូវទាំងបួន”របស់របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ។ រូបថត៖ កុងដាត គំនូរឈើឆ្លាក់“លោកិយ” មានតែផ្ទាំងមួយគត់ យកបំផុសគំនិតពីស្នាមក្រយៅដៃ។ រូបថត៖ កុងដាត គំនូរឈើឆ្លាក់ “ផ្លូវពោរពេញដោយទឹកកក” មានទំហំ ៧០ គុណ ៧០ សង្ទីម៉ែត្រ ដែលវិចិត្រការិនី វូបាចលាន (Vu Bach Lien) បានសម្រេច នាឆ្នាំ២០១៤។ រូបថត៖ កុងដាត គំនូរ“ពេលវេលា” គូរទឹកមុខទាំងបី ដែលបានប្រែប្រួលតាមពេលវេលា ក៏បានវិចិត្រការិនីយក បំផុសគំនិតពីស្នាមក្រយៅដៃ។ រូបថត៖ កុងដាត គំនូរ "សួរដោយខ្លួនឯង”បានបោះពុម្ភតាមរបៀប Litho លើក្រដាស មានទំហំ ៧៧ គុណ ៦៧ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១០។ រូបថត៖ កុងដាត គំនូរ“Party”, បោះពុម្ភតាមរបៀប Litho លើថ្ម មានទំហំ ២៦ គុណ ៣៣ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១២។ រូបថត៖ កុងដាត គំនូរឈើឆ្លាក់មួយយកបំផុសគំនិតពីស្នាមក្រយៅដៃនិងមានទំហំ ៧៥ គុណ ១៤០ សង្ទីម៉ែត្រ ដែលជាសម្រេច នាឆ្នាំ២០១៥។ រូបថត៖ កុងដាត “ជីវភាព”រួមមានគំនូរពីរផ្ទាំងឆ្លាក់លើឈើ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ រូបថត៖ កុងដាត - ជិត ១០ ឆ្នាំ បន្ទាប់ពីការតាំងពិព័រណ៍លើកដំបូង ក្នុងការតាំងពិព័រណ៍លើកទីពីរ វិចិត្រការិនី វូបាចលាន (Vu Bach Lien) រួមមាន៖ ស្នាដៃបោះពុម្ភចំនួន ១៩ ផ្ទាំង និងស្នាដៃរៀបចំ ១ ផ្ទាំង។ - ស្នាដៃតាមរបៀបរៀបចំដែលបានបង្កើតពីការបោះពុម្ភស្នាមក្រយៅដៃចំនួន ១៩០០ រួមផ្សំនឹងក្រណាត់និងចាក់ពុម្ភស្នាមក្រយៅដៃនោះដោយ ។ ដូច្នេះវិចិត្រការិនី វូបាចលាន (Vu Bach Lien) បានទុកពេលវេលាជាច្រើន ដើម្បីធ្វើឲ្យសុក្រិតកម្រងគំនូររបស់គាត់។ អត្ថបទនិងរូបថត៖ កុងដាតនិងខាញឡុង

ពីស្នាមក្រយៅដៃចំនួន ១០០០ របស់មិត្តភក្តិ វិចិត្រការិនី វូបាកលាន (Vu Bach Lien) បានបង្កើតគំនូរមួយចំនួន ដោយការរំជួលចិត្តពីស្នាមក្រយៅដៃ វិចិត្រការិនី វូបាកលាន (Vu Bach Lien) បានបង្កើតកម្រងគំនូ “កយ” (Coi) “ជីវភាព” (វិជ្ជមាន និងអវិជ្ជមាន) នោះគឺជាស្នាដៃមានលក្ខណៈដោយឡែក ក្នុងការតាំងពិព័រណ៍សិល្បៈសំរាប់គំនូរបោះពុម្ភ និងបង្ហាញការរៀបចំស្នាមក្រយៅដៃ។ នេះគឺជាការតាំងពិព័រណ៍លើកទីពីររបស់សិល្បការិនីរូបនេះ មានប្រធានបទ៖ “ជីវភាព” រួមមានគំនូរបោះពុម្ភចំ នួន ១៩ ផ្ទាំង និងគំនូរគូរតាមរបៀបរៀបចំចំនួន ១ ផ្ទាំង។ សិល្បការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមរឿងរ៉ាវពីរូបភាពស្នាមក្រយៅដៃ “ខ្ញុំជាម្ចាស់នៃជីវភាពរបស់ខ្ញុំ ”។ ស្នាមក្រយៅដៃក្រោមពន្លឺព្រះអាទិត្យ ឬក្រោមមេឃភ្លៀង នៅតែរក្សារូបភាពដើមរបស់វា។ ក្នុងការតាំងពិព័រណ៍ “ជីវភាព”របស់សិល្បការិនី វូបាចលាន (Vu Bach Lien) បណ្តាស្នាដៃបានប្រើប្រាស់វត្ថុធាតុដើម និងរបៀបខុសគ្នា៖ តាំងពីការបោះពុម្ភមានតែមួយច្បាប់គត់ ដល់ការបោះពុម្ភ lithograph លើថ្ម ស័ង្គសី ឆ្លាក់ឈើ... វិចិត្រការិនី វូបាចលាន (Vu Bach Lien) ថតរូបក្បែរគំនូររបស់ខ្លួន "គេ -ផ្នែកមួយនៃជីវភាពរស់នៅរបស់ខ្ញុំ" - គំនូរបានបង្កើតពីស្នាមក្រយៅដៃចំនួន ១០០០០ ។ រូបថត៖ ខាញឡុង ភ្ញៀវនិងអ្នកចូលចិត្តគំនូរមកទស្សនាបណ្តាគំនូរពិសេសរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien)។ រូបថត៖ ខាញឡុង ការសម្តែងរបៀបរៀបចំស្នាមក្រយៅដៃ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien)។ រូបថត៖ ខាញឡុង នោះគឺជាគំនិតនូវមនុស្សនិងអវកាស។ គំនូរនិមួយៗ បានដាក់តាំងនៅទីនោះបានបញ្ចេញទស្សនមួយអំពីជីវភាព មាននៅនិងស្វិតរបស់សម្ភារៈ ដូចជាទ្រឹស្តីអំពីភាពប្រជាក់និងភាពក្តៅ ការវិលទៅមកតាមលំដាប់លំដោយនៃជីវភាព។ ដំណើរស្វែងរកសោភណ្ឌភាព បានបញ្ចេញយ៉ាងច្បាស់លាស់ តាមរយៈ សិល្បៈគូរដោយការបោះពុម្ភ របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ចាប់ផ្តើមពី “មនុស្ស" និងឆ្ពោះទៅ“មនុស្ស"។ អញ្ជើញមកទស្សនាការតាំងពិព័រណ៍នេះ វិចិត្រករ វិចិត្រការិនីជាច្រើននាក់បានភ្ញាក់ផ្អើល ដោយគំនូរឈើឆ្លាក់មានទំហំធំពីរផ្ទាំង នោះជាគំនូរ“រដូវត្រជាក់មកដល់” និង“រដូវក្តៅមកដល់” ក្នុងគម្រោង ៤ រដូវ ឬគំនូរ “គេ - ផ្នែកមួយនៃជីវិតរបស់ខ្ញុំ” មានទំហំ ២០០ គុណ២០០ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១៦ វិចិត្រការិនីបានប្រើប្រាស់ស្នាមក្រយៅដៃរបស់មិត្តភក្តិចំនួន ១០០០០ ស្នាម ដើម្បីបង្កើតគំនូររបស់ខ្លួន “ជីវភាព” ឆ្លាក់ឈើ (ទំហំ ៤០០ គុណ ៤០០ សង្ទីម៉ែត្រ) “ធ្វើឲ្យរស់ឡើងវិញ” ឆ្លាក់លើឈើ គូរដោយផ្ទាល់ដៃ… កម្រងគំនូរ "លោកិយ" បង្ហាញការរៀបចំក្រយៅម្រាមដៃរបស់មនុស្សជាច្រើននាក់ ដែលដិតលើក្រដាស រៀបចំក្លាយទៅជាគំនូរមានតែមួយគត់ផ្ទាំអ។ បង្កើតគំនូរលើសំពត់ពណ៌ខ្មៅមួយ សំពត់បានរៀបចំពោរពេញដោយស្នាមក្រយៅដៃដែលបោះពុម្ភលើក្រដាស Hanji។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) ពាក់សំពត់នេះនិងអង្គុយ ដៃកាន់ស្នាមក្រយៅដៃរបស់ខ្លួន ក្នុងរយៈពេល ៤ ម៉ោង ចាប់តាំងពីពេលវេលាបើកដល់ពេលវេលាបិទការតាំងពិព័រណ៍។ វិចិត្រការិនី វូបាចលាន (Vu Bach Lien) បានប្រើពណ៌សនិងខ្មៅ ហើយរួមផ្សំនឹងមួយ ឬ ពីរពណ៌ផ្សេងៗទៀត ដើម្បីបង្កើតគំនូរ ក្នុងនោះ ទោះបីក្នុងគំនូរមានការរៀបចំយ៉ាងសាមញ្ញឬស្មុគស្មាញ ថែមទាំងមានផ្នែកជាច្រើនក៏ដោយ ប៉ុន្តែវិចិត្រការិនីរូបនេះបានយកចិត្តទុកដាក់លើផ្នែកលំអិតនិមួយៗ សំដៅបង្កើតភាពស្រស់ស្អាតពីស្នាមឆ្លាក់ ស្នាមគូរ ដើម្បីបានបញ្ចូលគំនិតរបស់វិចិត្រការិនី ក្នុងគំនូរទាំងនោះ។ សន្និដ្ឋានអំពីស្នាដៃរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) វិចិត្រករ លេហ៊ុយទៀប (Le Huy Tiep) ប្រធានក្រុមប្រឹក្សាវិចិត្រសិល្បៈវៀតណាម និយាយឲ្យដឹងថា៖ " ខាងក្រោយខ្នងគំនូរទាំងនោះ បើសិនភ្ញៀវទស្សនាជាស្ត្រី ខ្ញុំជឿជាក់ថា គេនឹងស្រឡាញ់ខ្លួនឯងជាងទៀត ព្រមទាំងជឿជាក់លើជីវភាព។ រីឯភ្ញៀវជាបរុសវិញ ខ្ញុំគិតថា គេនិងគោរពឯករាជ្យនិងបញ្ញារបស់ស្តីជាងទៀត។ ពីព្រោះ ក្នុងគំនូរបស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) បង្ហាញភាពឯករាជ្យនិងភាពខ្លាំងក្លា។ តើនេះពិតមែនជាការបង្ហាញសិទ្ធស្រ្តីទេ? "./. បណ្តាស្នាមក្រយៅដៃបង្កើតគំនូររូបថតដ៏ពិសេស។ រូបថត៖ កុងដាត វិចិត្រការិនី វូបាចលាន (Vu Bach Lien) ថតរូបក្បែរគំនូរមួយ ក្នុងការតាំងពិព័រណ៍ "ជីវភាព"។ រូបថត៖ ខាញឡុង គំនូរ“រដូវក្តៅមកដល់” គឺគំនូរឈើឆ្លាក់ធំ និងមានទំហំ (៧០ គុណ ២១៧ សង្ទីម៉ែត្រ) ស្នាមឆ្លាក់ជាផ្ចត់ផ្ចង់និងស្មុគស្មាញ គំនូរនេះស្ថិតក្នុងគម្រោង“រដូវទាំងបួន” របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ។ រូបថត៖ កុងដាត គំនូរ “រដូវឈានមកដល់”គឺគំនូរឈើឆ្លាក់និងមានទំហំធំ (៧០ គុណ ២១៧ សង្ទីម៉ែត្រ) ស្នាមឆ្លាក់ជាផ្ចត់ផ្ចង់ និងស្មុគស្មាញ គំនូរនេះស្ថិតក្នុងគម្រោង“រដូវទាំងបួន”របស់របស់វិចិត្រការិនី វូបាចលាន (Vu Bach Lien) ។ រូបថត៖ កុងដាត គំនូរឈើឆ្លាក់“លោកិយ” មានតែផ្ទាំងមួយគត់ យកបំផុសគំនិតពីស្នាមក្រយៅដៃ។ រូបថត៖ កុងដាត គំនូរឈើឆ្លាក់ “ផ្លូវពោរពេញដោយទឹកកក” មានទំហំ ៧០ គុណ ៧០ សង្ទីម៉ែត្រ ដែលវិចិត្រការិនី វូបាចលាន (Vu Bach Lien) បានសម្រេច នាឆ្នាំ២០១៤។ រូបថត៖ កុងដាត គំនូរ“ពេលវេលា” គូរទឹកមុខទាំងបី ដែលបានប្រែប្រួលតាមពេលវេលា ក៏បានវិចិត្រការិនីយក បំផុសគំនិតពីស្នាមក្រយៅដៃ។ រូបថត៖ កុងដាត គំនូរ "សួរដោយខ្លួនឯង”បានបោះពុម្ភតាមរបៀប Litho លើក្រដាស មានទំហំ ៧៧ គុណ ៦៧ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១០។ រូបថត៖ កុងដាត គំនូរ“Party”, បោះពុម្ភតាមរបៀប Litho លើថ្ម មានទំហំ ២៦ គុណ ៣៣ សង្ទីម៉ែត្រ ដែលបានសម្រេច នាឆ្នាំ២០១២។ រូបថត៖ កុងដាត គំនូរឈើឆ្លាក់មួយយកបំផុសគំនិតពីស្នាមក្រយៅដៃនិងមានទំហំ ៧៥ គុណ ១៤០ សង្ទីម៉ែត្រ ដែលជាសម្រេច នាឆ្នាំ២០១៥។ រូបថត៖ កុងដាត “ជីវភាព”រួមមានគំនូរពីរផ្ទាំងឆ្លាក់លើឈើ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ រូបថត៖ កុងដាត - ជិត ១០ ឆ្នាំ បន្ទាប់ពីការតាំងពិព័រណ៍លើកដំបូង ក្នុងការតាំងពិព័រណ៍លើកទីពីរ វិចិត្រការិនី វូបាចលាន (Vu Bach Lien) រួមមាន៖ ស្នាដៃបោះពុម្ភចំនួន ១៩ ផ្ទាំង និងស្នាដៃរៀបចំ ១ ផ្ទាំង។ - ស្នាដៃតាមរបៀបរៀបចំដែលបានបង្កើតពីការបោះពុម្ភស្នាមក្រយៅដៃចំនួន ១៩០០ រួមផ្សំនឹងក្រណាត់និងចាក់ពុម្ភស្នាមក្រយៅដៃនោះដោយ ។ ដូច្នេះវិចិត្រការិនី វូបាចលាន (Vu Bach Lien) បានទុកពេលវេលាជាច្រើន ដើម្បីធ្វើឲ្យសុក្រិតកម្រងគំនូររបស់គាត់។ អត្ថបទនិងរូបថត៖ កុងដាតនិងខាញឡុង
អត្ថបទផ្សេងទៀត “៥០ឆ្នាំរដូវផ្កា” របស់អ្នកថតរូប ត្រឹនថេផុង (Tran The Phong)12/06/2025សិល្បៈអ្នកថតរូប លោក ត្រឹនថេផុង (Tran The Phong) ជាឈ្មោះល្បីល្បាញ និងឈានមុខគេមួយក្នុងវិស័យថតរូបសិល្បៈនៅប្រទេសវៀតណាម ទើបតែបើកការតាំងពិព័រណ៍កជន ដែលមានឈ្មោះថា “៥០ឆ្នាំ រដូវផ្កា” តាំងពិព័រណ៍ "យុគសម័យប្លាស្ទិក” ពេលកាកសំណល់ក្លាយទៅជាសិល្បៈ02/06/2025សិល្បៈភាពត្រចេះត្រចង់នៃរាត្រីតន្ត្រី និងសិល្បៈអន្តរជាតិនៃពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak ឆ្នាំ២០២៥08/05/2025សិល្បៈផ្សព្វផ្សាយ "សោភណភាពចម្រៀងបូយ (Boi)" តាមរយៈការថតរូបរបស់អ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga)02/05/2025សិល្បៈស្លាកស្នាមប្រវត្តិសាស្ត្រ និងអធិបតេយ្យភាព ក្នុងការតាំងពិព័រណ៍ "ហ្វ័ងសា ទ្រឿងសា (Hoang Sa Truong Sa) - មាតុភូមិនៅកណ្តាលលំហសមុទ្រ"09/04/2025សិល្បៈផ្កាឈូកក្នុងគំនូររបស់អ្នកគ្រូ ធុយហឿង (Thuy Huong)22/02/2025សិល្បៈសិល្បៈរៀបរូបអណ្តើកសមុទ្រដោយកុលាលភាជន៍19/11/2024សិល្បៈ អត្ថបទផ្សេងទៀត