Pickleball - កីឡាថ្មីទាក់ទាញប្រជាជនវៀតណាម

កីឡា

Pickleball - កីឡាថ្មីទាក់ទាញប្រជាជនវៀតណាម

Pickleball គឺជាកីឡាដែលមានដើមកំណើតពីសហរដ្ឋអាមេរិក បន្ទាប់មកបានរាលដាលទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។ ថ្មីៗនេះ​ បានក្លាយជាកីឡាថ្មីមួយដ៏ពេញនិយម នៅប្រទេសវៀតណាម ខណៈពេលដែលកីឡានេះនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងការសាកល្បងសម្រាប់កីឡាករ។


លោកស្រី ត្រឹន ហៀន​ត្រាង (Tran Huyen Trang) គ្រូបង្វឹកកីឡាវាយកូនបាល់ នៅមហាវិទ្យាល័យកាយសម្ព័ន្ធ និងកីឡាខេត្ត បាក់​និញ (Bac Ninh) ក៏ជាគ្រូបង្វឹកកីឡា Pickleball បាននិយាយថា Pickleball មាន​វត្តមាននៅប្រទេសវៀតណាម កាលពី ៣ ឆ្នាំមុន ខណៈពេលដែលអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិកមកលេងនៅទីក្រុង ហូជីមិញ (Ho Chi Minh) រហូតដល់ខែមេសា ឆ្នាំ២០២៣​ កីឡានេះបាន​ពង្រីកដល់រដ្ឋធានី ហាណូយ (Ha Noi)

នេះជាកីឡាសាមញ្ញ និងងាយស្រួលលេង ដូច្នេះមនុស្សគ្រប់វ័យអាចលេងបាន ដូច្នេះហើយគេក៏ចាត់ទុក Pickleball ជាកីឡាសម្រាប់គ្រួសារ ដើម្បីកម្សាន្ត និងលត់ដំសុខភាពគ្រួសារទាំងមូល។

អ្នកលេងកីឡា Pickleball លេងនៅក្នុង​ទីលាន​ដែលមានប្រវែងប្រហែល ១៣ម៉ែត្រ និងទទឹងប្រហែល ៦ ម៉ែត្រ។ រូបថត៖ ខាញឡុង

អ្នកលេងហាត់ជ្រើសរើសទីតាំងបាល់ធ្លាក់។

អ្នកដែលទើបលេង Pickleball ត្រូវបានបង្រៀនពីរបៀបកាន់រ៉ាកែតតាម​បីទម្រង់៖ ទម្រង់ទីមួយដូចការកាន់​រ៉ាកែកវាយកូនឃ្លីលើតុ ទម្រង់ទីពីរដូចជាការកាន់រ៉ាកែតវាយសី ហើយទម្រង់​ចុង​ក្រោយដូចការកាន់រ៉ាកេតវាយកូនបាល់។ បន្ទាប់ពីចេះកាន់រ៉ាកែត អ្នកនឹងត្រូវបានបង្រៀនពីការ​សង្កេត​បាល់ ដើម្បីអ្នកអាចប៉ាន់​ស្មាននូវ​កន្លែង​បាល់ធ្លាក់ចុះ។ 

Pickleball គឺជាកីឡាមួយប្រភេទ ​ដែល​មាន​ការួមផ្សំរវាងកីឡាទាំងបីគឺ វាយកូនបាល់ វាយសី និងវាយកូនឃ្លីលើតុ។ ដូច្នេះកីឡាប្រភេទនេះ ទាមទារអ្នក​លេងមានប្រតិកម្មយ៉ាង​ឆាប់រហ័ស។ ប្រសិនបើនរណាម្នាក់អាចលេងកីឡាទាំង ៣​ ​ខាងលើបាន គេចំណាយត្រឹមតែ ៥ពេលប៉ុណ្ណោះ ក៏អាចលេង Pickleball  បើមិនដូច្នេះទេ គេនឹងចំណាយ​ពេលយូរជាងបន្តិច ដើម្បីហាត់ និងលេងបានល្អ។ គេ​តែងតែលេង Pickleball នៅទីលានដែលមានប្រវែងប្រហែល ១ ម៉ែត្រ និងទទឹងប្រហែល ៦ម៉ែត្រ។ ទីលានលេង Pickleball មានទំហំ​ធំស្មើនឹងទំហំនៃទីលាន​វាយ​សី សំណាញ់ត្រូវបានដាក់នៅជិតដី ដូចជាកីឡាវាយកូនបាល់ ហើយបន្ទាត់ត្រូវបានបែងចែកដូចក្នុងកីឡាវាយកូនឃ្លីលើតុ។



Pickleball គឺជាកីឡាដែលរួមផ្សំ​ដោយមុខកីឡា​ទាំងបី គឺវាយកូនបាល់ វាយសី និងកីឡាវាយកូនឃ្លីលើតុ ដូច្នេះកីឡារនេះទាមទារអ្នក​លេងមានប្រតិកម្មយ៉ាងឆាប់រហ័ស ។

Pickleball នឹង​មាន​ការ​ប្រកួត​ពីរ​ប្រភេទ​គឺ ​ការប្រកួតទោល និង​ការប្រកួត​ជាគូរ។ ដោយសារកីឡានេះតម្រូវឱ្យមានប្រតិកម្ម ដូច្នេះការប្រកួត​​តែងតែបានបែងចែកតាមអាយុ U១៩ U៣៥ និង U៥០។ នៅពេលលេង អ្នក​លេង​ត្រៀមខ្លួនវាយសឺវ នឹងឈរនៅបន្ទាត់ព្រំដែនខាងក្រោយ ហើយវាយសឺវទៅកាន់តំបន់របស់គូប្រជែង ដើម្បីចាប់ផ្តើមការប្រកួត។ បន្ទាប់ពីវាយសឺវរួច ក្រុមទាំងពីរត្រូវវាយបាល់ រហូតដល់ពេល​ណាដែលក្រុមមួយក្នុងចំណោមក្រុមទាំងពីរមានកំហុស។ ចំណុចពិសេសក្នុងច្បាប់ដាក់ពិន្ទុនៃកីឡានេះគឺ មានតែខាង​វាយសឺវ​ ដែលភាគីបានគិតពិន្ទុ។ 

Pickleball មិនរើសអើងអ្នកលេង អ្នកណាក៏អាចលេងកីឡានេះបាន។  រូបថត៖ ឯកសារ

នៅពេលឈ្នះហ្គាមមួយ អ្នកលេងមិនទទួលបានពិន្ទុទេ ប៉ុន្តែគេនឹងទទួល​បានសិទ្ធិ​វាយ​សឺវ ក្នុងហ្គាមបន្ទាប់​។ ពិន្ទុនឹងត្រូវបានគិតជូនភាគីវាយសឺវ។

ការប្រកួតដំបូងនឹងបញ្ចប់ក្នុងវគ្គជម្រុះ ១/១៦ នៅពេលដែលក្រុមទាំងពីរទទួលបាន ១១ពិន្ទុ ការប្រកួតប្រយោលគឺជាពេលដែលក្រុមទាំងពីរទទួលបាន ១៥ពិន្ទុ និងមានភាពខុសគ្នាយ៉ាងហោចណាស់ ២ពិន្ទុ លើគូប្រជែង។​ រហូតដល់បច្ចុប្បន្ននេះ ការប្រកួតប្រជែង Pickleball មិនត្រឹម​តែ​បាន​រៀបចំតាមថ្នាក់​ជាតិ​ប៉ុណ្ណោះ ការ​ប្រកួតប្រជែង Pickleball អន្តរជាតិ​ក៏​បានប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​វៀតណាម​ដែរ។ អ្នកលេង Pickleball អាជីពក៏សង្ឃឹមថា នៅពេលអនាគតកីឡានេះនឹងមាន​វត្តមានក្នុងការប្រកួតប្រជែងនៃព្រឹត្តិការណ៍កីឡាសំខាន់ៗ៕


អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង / កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀន​យ៉ាង

 

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង / កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀន​យ៉ាង

បុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង

បុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង

វ៉ ហ្វាង​ហ៊ីវ​ (Vo Hoang Hieu) ​កើត​ឆ្នាំ២០០២ សព្វថ្ងៃ​កំពុង​ជា​និស្សិត​ឆ្នាំទី​២ ជំនាញ​មេកានិក​នៅ​សកលវិទ្យាល័យ​ធារាសាស្រ្ត​ បាន​ខិតខំ​ស្វែងយល់​ និង កែច្នៃ​យន្តហោះ​បញ្ជា​ពីចម្ងាយ​​រាប់រយ​គ្រឿង​។​

Top