Pickleball គឺជាកីឡាដែលមានដើមកំណើតពីសហរដ្ឋអាមេរិក បន្ទាប់មកបានរាលដាលទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។ ថ្មីៗនេះ បានក្លាយជាកីឡាថ្មីមួយដ៏ពេញនិយម នៅប្រទេសវៀតណាម ខណៈពេលដែលកីឡានេះនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងការសាកល្បងសម្រាប់កីឡាករ។
លោកស្រី ត្រឹន ហៀនត្រាង (Tran Huyen Trang) គ្រូបង្វឹកកីឡាវាយកូនបាល់ នៅមហាវិទ្យាល័យកាយសម្ព័ន្ធ និងកីឡាខេត្ត បាក់និញ (Bac Ninh) ក៏ជាគ្រូបង្វឹកកីឡា Pickleball បាននិយាយថា Pickleball មានវត្តមាននៅប្រទេសវៀតណាម កាលពី ៣ ឆ្នាំមុន ខណៈពេលដែលអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិកមកលេងនៅទីក្រុង ហូជីមិញ (Ho Chi Minh) រហូតដល់ខែមេសា ឆ្នាំ២០២៣ កីឡានេះបានពង្រីកដល់រដ្ឋធានី ហាណូយ (Ha Noi)។
នេះជាកីឡាសាមញ្ញ និងងាយស្រួលលេង ដូច្នេះមនុស្សគ្រប់វ័យអាចលេងបាន ដូច្នេះហើយគេក៏ចាត់ទុក Pickleball ជាកីឡាសម្រាប់គ្រួសារ ដើម្បីកម្សាន្ត និងលត់ដំសុខភាពគ្រួសារទាំងមូល។
អ្នកលេងកីឡា Pickleball លេងនៅក្នុងទីលានដែលមានប្រវែងប្រហែល ១៣ម៉ែត្រ និងទទឹងប្រហែល ៦ ម៉ែត្រ។ រូបថត៖ ខាញឡុង
អ្នកលេងហាត់ជ្រើសរើសទីតាំងបាល់ធ្លាក់។
អ្នកដែលទើបលេង Pickleball ត្រូវបានបង្រៀនពីរបៀបកាន់រ៉ាកែតតាមបីទម្រង់៖ ទម្រង់ទីមួយដូចការកាន់រ៉ាកែកវាយកូនឃ្លីលើតុ ទម្រង់ទីពីរដូចជាការកាន់រ៉ាកែតវាយសី ហើយទម្រង់ចុងក្រោយដូចការកាន់រ៉ាកេតវាយកូនបាល់។ បន្ទាប់ពីចេះកាន់រ៉ាកែត អ្នកនឹងត្រូវបានបង្រៀនពីការសង្កេតបាល់ ដើម្បីអ្នកអាចប៉ាន់ស្មាននូវកន្លែងបាល់ធ្លាក់ចុះ។
Pickleball គឺជាកីឡាមួយប្រភេទ ដែលមានការួមផ្សំរវាងកីឡាទាំងបីគឺ វាយកូនបាល់ វាយសី និងវាយកូនឃ្លីលើតុ។ ដូច្នេះកីឡាប្រភេទនេះ ទាមទារអ្នកលេងមានប្រតិកម្មយ៉ាងឆាប់រហ័ស។ ប្រសិនបើនរណាម្នាក់អាចលេងកីឡាទាំង ៣ ខាងលើបាន គេចំណាយត្រឹមតែ ៥ពេលប៉ុណ្ណោះ ក៏អាចលេង Pickleball បើមិនដូច្នេះទេ គេនឹងចំណាយពេលយូរជាងបន្តិច ដើម្បីហាត់ និងលេងបានល្អ។ គេតែងតែលេង Pickleball នៅទីលានដែលមានប្រវែងប្រហែល ១ ម៉ែត្រ និងទទឹងប្រហែល ៦ម៉ែត្រ។ ទីលានលេង Pickleball មានទំហំធំស្មើនឹងទំហំនៃទីលានវាយសី សំណាញ់ត្រូវបានដាក់នៅជិតដី ដូចជាកីឡាវាយកូនបាល់ ហើយបន្ទាត់ត្រូវបានបែងចែកដូចក្នុងកីឡាវាយកូនឃ្លីលើតុ។
Pickleball គឺជាកីឡាដែលរួមផ្សំដោយមុខកីឡាទាំងបី គឺវាយកូនបាល់ វាយសី និងកីឡាវាយកូនឃ្លីលើតុ ដូច្នេះកីឡារនេះទាមទារអ្នកលេងមានប្រតិកម្មយ៉ាងឆាប់រហ័ស ។
Pickleball នឹងមានការប្រកួតពីរប្រភេទគឺ ការប្រកួតទោល និងការប្រកួតជាគូរ។ ដោយសារកីឡានេះតម្រូវឱ្យមានប្រតិកម្ម ដូច្នេះការប្រកួតតែងតែបានបែងចែកតាមអាយុ U១៩ U៣៥ និង U៥០។ នៅពេលលេង អ្នកលេងត្រៀមខ្លួនវាយសឺវ នឹងឈរនៅបន្ទាត់ព្រំដែនខាងក្រោយ ហើយវាយសឺវទៅកាន់តំបន់របស់គូប្រជែង ដើម្បីចាប់ផ្តើមការប្រកួត។ បន្ទាប់ពីវាយសឺវរួច ក្រុមទាំងពីរត្រូវវាយបាល់ រហូតដល់ពេលណាដែលក្រុមមួយក្នុងចំណោមក្រុមទាំងពីរមានកំហុស។ ចំណុចពិសេសក្នុងច្បាប់ដាក់ពិន្ទុនៃកីឡានេះគឺ មានតែខាងវាយសឺវ ដែលភាគីបានគិតពិន្ទុ។
Pickleball មិនរើសអើងអ្នកលេង អ្នកណាក៏អាចលេងកីឡានេះបាន។ រូបថត៖ ឯកសារ
នៅពេលឈ្នះហ្គាមមួយ អ្នកលេងមិនទទួលបានពិន្ទុទេ ប៉ុន្តែគេនឹងទទួលបានសិទ្ធិវាយសឺវ ក្នុងហ្គាមបន្ទាប់។ ពិន្ទុនឹងត្រូវបានគិតជូនភាគីវាយសឺវ។
ការប្រកួតដំបូងនឹងបញ្ចប់ក្នុងវគ្គជម្រុះ ១/១៦ នៅពេលដែលក្រុមទាំងពីរទទួលបាន ១១ពិន្ទុ ការប្រកួតប្រយោលគឺជាពេលដែលក្រុមទាំងពីរទទួលបាន ១៥ពិន្ទុ និងមានភាពខុសគ្នាយ៉ាងហោចណាស់ ២ពិន្ទុ លើគូប្រជែង។ រហូតដល់បច្ចុប្បន្ននេះ ការប្រកួតប្រជែង Pickleball មិនត្រឹមតែបានរៀបចំតាមថ្នាក់ជាតិប៉ុណ្ណោះ ការប្រកួតប្រជែង Pickleball អន្តរជាតិក៏បានប្រព្រឹត្តទៅនៅប្រទេសវៀតណាមដែរ។ អ្នកលេង Pickleball អាជីពក៏សង្ឃឹមថា នៅពេលអនាគតកីឡានេះនឹងមានវត្តមានក្នុងការប្រកួតប្រជែងនៃព្រឹត្តិការណ៍កីឡាសំខាន់ៗ៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង / កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង