លោកស្រី ផាន ង៉ុកហៀន (Phan Ngoc Hieu) ម្ចាស់យីហោ Maypaperflower ។
Maypaperflower បានទទួលយកនូវបច្ចេកទេសធ្វើផ្កាក្រដាសដ៏ថ្លៃថ្នូររបស់ភូមិ ថាញទៀន (Thanh Tien) រួមផ្សំជាមួយនឹងគំនិតច្នៃប្រឌិត ដើម្បីបង្កើតផលិតផលប្លែកៗ និងពោរពេញទៅដោយភាពពិសេសផ្ទាល់ខ្លួន។ ផ្ការបស់ Maypaperflower ត្រូវបានធ្វើពីក្រដាសសិល្បៈមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ហើយជិតស្និទ្ធនឹងបរិស្ថាន។ ស៊ុមគំនូរត្រូវបានផលិតពីឈើធម្មជាតិ ត្រូវបានផលិតយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវគុណភាព និងមានភាពធន់។ ផលិតផលនីមួយៗ របស់ Maypaperflower សុទ្ធតែបង្កប់តម្លៃវប្បធម៌ប្រពៃណី។
Maypaperflower នាំមកនូវគុណតម្លៃសង្គមសំខាន់ៗ ដូចបង្កើតការងារដល់សិប្បការិនីជាច្រើននាក់ ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ស្ត្រីជាច្រើននាក់កាន់តែមានស្ថេរភាពក្នុងជីវភាពរស់នៅ និងទំនុកចិត្តជាងមុន។ ជាងនេះទៅទៀត ការប្រើប្រាស់ក្រដាសសិល្បៈ និងវត្ថុធាតុដើមធម្មជាតិ បានរួមចំណែកការពារបរិស្ថានទៀតផង។
លោកស្រី ផាន ង៉ុកហៀន (Phan Ngoc Hieu) ម្ចាស់យីហោ Maypaperflower បានពិភាក្សាជាមួយសិប្បការិនី ក្នុងអំឡុងពេលបំពេញការងារ។
ថ្មីៗ នេះ Maypaperflower Factory បានបើកជាផ្លូវការ និងបានដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅលេខ៥៩ ផ្លូវ ហ័ងធីលាន់ (Hoang Thi Loan) ទីក្រុង ហ្វេ (Hue) ។ ជាមួយនឹងទ្រង់ទ្រាយឆ្លើយតបនឹងស្តង់ដារ ដើម្បីនាំចេញផលិតផល "ផ្កាក្រដាសធ្វើដោយដៃ ហ្វេ (Hue)" ទៅកាន់ទីផ្សារអន្តរជាតិ។
ដោយភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់លោកស្រី ផាន ង៉ុកហៀន (Phan Ngoc Hieu) និងក្រុមសិប្បការិនីនិងសិប្បករ ដែលមានទេពកោសល្យ Maypaperflower រំពឹងទុកថា នឹងបន្តអភិវឌ្ឍ និងអះអាងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារ រួមចំណែករក្សា និងផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមទៅកាន់ពិភពលោក៕
អត្ថបទ៖ ប៊ិចវ៉ឹន -រូបថត៖ ត្រឹនថាញយ៉ាង កាសែតរូបភាពវៀតណាម (VNP)