រឿងអ្នកធ្វើទូកលុងក្បែរដងស្ទឹងដាក់ប្លា (Đak Bla)

រឿងអ្នកធ្វើទូកលុងក្បែរដងស្ទឹងដាក់ប្លា (Đak Bla)

ក៏ដូចជា​អ្នក​ភូមិ​អ្នកស្រុក​លុងលែង(Lung Leng) ទូទៅ​  បង​អាលុយ​ (A Lui) មិនដឹង​ទូក​លុង​កើត​មក​ពីអង្កាល​​ណា ហើយអ្នកណាជាអ្នក​បង្កើតដែរ​។ បង​គ្រាន់តែដឹង​ថា ​តាំងពី​យូរ​ឡុងណាស់មកហើយ​ ទូក​ឈើ​នេះ​បាន​ផ្សារភ្ជាប់នឹង​ជនជាតិ​បាណា​ សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ទឹង​បាក់ប្លា (Dak Bla)ដែល​​សម្បូរ​ដោយ​ថ្ម​ដុះ​រដិបរដុប​  ឥឡូវ​បងក្លាយ​ជាអ្នក​​ស្នងបន្ត​មុខរបរធ្វើ​ទូក​លុង​ ​ ទោះបី​ដឹង​ថា​មុខរបរ​នេះ​លំបាក​នឹង​អាច​ចិញ្ចឹម​ជីវិត​ និង គ្រួសារបង​​ ព្រោះអីសម័យនេះគ្មាន​នរណាគេ​ប្រើ​ប្រភេទ​​ទូក​បុរាណ​នេះទៀតឡើ​យ​​។​

អាលុយ (A Lui)ជា​មនុស្ស​ម្នាក់ក្នុ​ងចំនួនមនុស្ស​​យ៉ាងតិច​​ ដែលនៅចេះចាំ​​បច្ចេកទេសធ្វើ​​ទូក​លុង​ នៅ​ភូមិ​លុង​លែង (Lung Leng)។ រូបថត៖​ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

នៅលើ​ដង​ស្ទឹង​ដាក់ប្លា (Dak Bla) ​ធំធេង​ពោរពេញ​ដោយ​ខ្យល់​ និង ពន្លឺថ្ងៃ​ អាលុយ​ (A Lui) និងមិត្តសម្លាញ់​​ចែវ​ទូក​លុង​ ពីត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​។ ទូក​រាង​ស្តើង​ វែង​ ដូចជា​សន្លឹក​ឈើ​ឆ្វែល​លើផ្ទៃ​​ទឹក​ តាម​លំនាំ​ចង្វាក់ចែវដ៏ខ្លាំង​ក្លា​នៃ​បុរសមាឌធំ​ពីរនាក់ ដែល​មាន​មុខ​ជ្រុង​ និង ប្រឡាក់​ស្រាំដោយ​ពន្លឺថ្ងៃ ដូចជាទាហាន​​តី​ង្វៀន (Tay Nguyen) នាសម័យអតីត​កាល។ 

អាលុយ​ (A Lui)ផ្តោ​​តអារម្មណ៍បរិយាយអំពី​បច្ចេកទេសធ្វើ​​ទូក​លុង​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​ 

ទូក​កៀក​ច្រាំង​ អាលុយ (A Lui) ​ដាក់ច្រវា​លើទូក​ រួច​ឡើង​លើ​ភ្លឺ​ ងោក​ៗក្បាល​សម្តែងពី​​ការ​គាប់​ចិត្ត​៖ ទូក​ធ្វើដំណើរ​លឿន​ និង លំនឹង​ ប្រហែល​ជា​គ្រាន់តែ​ចិតបន្ថែម​មាឌ​ខាងក្រៅ​បន្តិច​ ឱ្យ​ស្មើ​ស្អាត​គឺជា​ការ​រួច​ស្រេច​។​

ថ្ងៃនេះ​មេឃស្រស់ថ្លា​ ការ​ងារ​ស្រែចម្ការ​ទើប​ធ្វើ​រួចរាល់​ ដូចនេះ អាលុយ​ (A Lui) និង​​មិត្ត​ បបួលគ្នា​ដាក់​ទូក​លុង​ថ្មី​ចុះទឹក​​ដើម្បី​ចែវ​សាក​​ មើលតើ​មានលំនឹង​ហើយ​ឬនៅ ប្រសិនបើ​មិនទាន់ល្អ​ត្រង់ណា​ ពួកគេនឹង​កែសម្រួល​ត្រង់​កន្លែងនោះបន្ថែម​។ កម្លាំង​រុករក​ដើម​ឈើ​ លុង​ឈើ​ចំណាយ​ពេល​រាប់ខែ​ ឥឡូវ​ទូក​លុង​ជិតនឹ​ងបាន​​សម្រេច​ ដូចនេះ អាលុយ (A Lui)​ រីក​​រាយ​​ណាស់​។​

កែវ​ភ្នែកភ្លឺ​ថ្លា​ អាលុយ (A Lui) ​វាយ​មួយដៃ​ខ្លាំងលើ​រាង​ទូក​ រួចសើច និងលាន់មាត់ថា​៖ មាន​ទូក​ល្អនេះ ពេល​ខាងមុខ​ចូល​រួម​ប្រណាំងទូក​ ច្បាស់ជា​ក្រុម​យើងនឹង​ទទួល​បាន​ជ័យ​ជំនះជាមិនខាន សប្បាយ​ណាស់អ្នក​កាសែតអើយ​!។​

អាលុយ​ (A Lui) ជា​ជនជាតិ​បាណា រស់នៅ​ភូមិ​លុង​លែង (Lung Leng) ឃុំ​សាប៊ិញ (Sa Binh) ស្រុក​សាថៃ (Sa Thai) ខេត្ត​កន​តុម (Kon Tum)​។ បង​ជាមនុស្ស​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​យ៉ាងតិចនាក់​​ ដែលនៅសេសសល់​ក្នុង​ភូមិ​ស្រុក​ ចេះចាំ​​បច្ចេកទេស​​ធ្វើ​ទូក​លុង​។​

ភូមិ​លុង​លែង​ (Lung Leng) ស្ថិតនៅ​ក្បែរដងស្ទឹង​បាក់ប្លា (Dak Bla)​ ដូចនេះ​ រាល់ការ​ធ្វើ​ដំណើរទៅ​ស្រែចម្ការ នេសាទត្រី ដឹក​ជញ្ជូន​ពោត​ ដំឡូង​ សណ្តែក។ល។ សុទ្ធតែ​ពឹង​ផ្អែក​លើ​ទុកលុង​ទាំងនេះ។​

ទូកលុង​ស្រាល​ ងាយ​បត់បែន​ ដូចនេះ​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​នៅ​តាមដង​ស្ទឹង​ ជ្រោះ​ បំផុត​នៅកំណាត់ស្ទឹង​ ជ្រោះ​ ដែលមាន​ថ្មដុះរដិប​រដុប ​ដូចនៅភូមិសាស្រ្ត​តំបន់តីង្វៀន (Tay Nguyen) ​នេះ។​

ជាពិសេស​ តីង្វៀន​ (Tay Nguyen)  អតីតកាល​ ជា​តំបន់​មាន​ដើម​ឈើធំ​ជាច្រើន​ ​ងាយ​នឹង​ស្វែងរក​ឈើធំ​ ​សម្រាប់​ធ្វើ​ទូក​លុង​។ ឥឡូវ​រួមនឹង​បទបញ្ជាហាមខាត់ក្នុង​​ការ​ធ្វើ​អាជីវកម្ម​ឈើព្រៃ​ ព្រមទាំង​មាន​​ប្រភេទទូក​ថ្មីៗជា​ច្រើន​ ដូចនេះ អ្នកភូមិ​លុង​លែង​ (Lung Leng) ក៏តិច​ធ្វើ​ទូក​លុង​ដែរ​។ ប្រហែលជា​ ទុក​សម្រាប់ប្រើ​តែ​ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​ ឬ​ពិធីប្រណាំង​ទូក​ប្រពៃណី​តែប៉ុណ្ណោះ​។​

អាចនិយាយថា​ ទូក​លុងនៅរយៈ​ពេលវែង​មួយ​ បាន​ផ្សារភ្ជាប់នឹង​ជីវភាព​រស់នៅ​ និងវប្បធម៌​នៃជនជាតិ​បាណា​។ វា​មិនត្រឹមតែ​ជា​ឧបករណ៍​ដឹក​ជញ្ជូន​ និងធ្វើ​ដំណើរ​ទៅ​មកដោយពេញ​និយមប៉ុណ្ណោះ វានៅទាំង​បង្ហាញ​ពី​លក្ខណៈ​ថ្វីដៃ​នៃជនជាតិ​បាណា ក្នុង​បច្ចេកទេស​ធ្វើ​ប្រភេទទូក​លុង​នេះ​ដែរ។​

ទូក​លុង​ផ្សារភ្ជាប់នឹង​ជីវភាពរស់នៅ​ និង វប្បធម៌​ជនជាតិ​បាណា រស់នៅ​ក្បែរ​ដង​ស្ទឹង​ដាក់ប្លា (Đak Bla)​ ស្រុក​សាថៃ (Sa Thai) ខេត្ត​កន​តុម (Kon Tum)​។ រូបថត៖ ថាញហ្វ័រ/​កាសែតរូបភាពវៀតណាម​

តាម​សម្តីចាស់ព្រឹទ្ធាចរ្យ​នៅភូមិ​លុង​លែង​ (Lung Leng) ទូក​លុង​នៅបានគេហៅថា​ ស៊ុង ភាសា​បាណា​ហៅថា​ ភ្លុង​។ ទូក​លុង​បានធ្វើ​ដោយ​ដើម​ឈើធំ​ទាំងមូល​ ដែល​ជា​ប្រភេទឈើ​ទន់ស្វិត​ ធន់នឹង​ទឹក​ ធន់​នឹង​ការ​ប៉ះទង្គិច​។ ទូក​គ្មាន​ទំហំ​ពិត​ប្រាកដ​នោះទេ​ ទំហំ​​ពឹងផ្អែក​ទៅ​លើ​ប្រវែង​នៃដើមឈើ​ តាម​ធម្មតា​មានប្រវែង​ប្រហែល​៥ ដល់​ ៩ម៉ែត្រ​ ឬ​អាច​វែង​ជាង​នេះ​ទៀត​ក៏មាន។​

ឧបករណ៍​សម្រាប់ធ្វើ​ទូក​លុង​ដំបូង​ក៏​មានភាពងាយ​ស្រួល​ គឺមានតែ​រណាដៃ ដឹង​ កំបិត​ ផ្គាត់ ពន្លាក ក្រោយមកទើប​មានបន្ថែម​រណាម៉ាស៊ីន​។ ដោយ​សារ​ទូក​ធ្វើ​ដោយ​ហត្ថកម្មទាំងស្រុង​​ ដូចនេះ​ត្រូវ​ពឹងផ្អែក​ទៅ​លើបទពិសោធន៍​ និង ថ្វីដៃ​នៃ​ជាង​ ឬសិប្បករ​។​

ដើម្បី​ធ្វើ​បាន​ទូក​លុង​ល្អ ល្បឿនលឿន​ និង លំនឹង​នៅលើ​ផ្ទៃទឹក​ ជាង​ត្រូវ​គិត​គូរ​ធ្វើ​ដូចម្តេច​កម្រិតកោង​នៃក្បាល​ ទម្ងន់​នៃកន្ទុយ​ កម្រិត​តម្រង់នៃរាង​ កម្រិត​ក្រាសស្តើង​នៃ​ជញ្ជាំងទូក​ និង បាតទូក​ត្រូវសមស្របនឹង​គ្នា​។ ពេលស្ដាប់រឿងទាំងអស់​ ហាក់ដូចងាយស្រួល​ ប៉ុន្តែ​ការ​ពិត​សែន​ស្មុគស្មាញ ពីព្រោះ​គ្រាន់តែ​គិត​ខុសពីកម្លាំងដាប់ និងទិសស៊ី​ចូលនៃផ្លែ​ដឹង​ គឺអាច​ប៉ះពាល់ដល់​ភាព​រឹង​មាំ ​ក៏ដូចជា​មុខងារបច្ចេកទេស​នៃទូក​លុង​ដែរ។​

 

ដើម្បី​ដាប់បាន​ទូក​លុង​មួយគ្រឿង​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើនផ្សេងៗ ទាំងអស់នោះ​សុទ្ធតែ​ធ្វើ​ដោយ​ដៃ​ ផ្អែកលើថ្វី​ដៃ និង បទពិសោធន៍​នៃសិប្បករ​ទាំងស្រុង។ រូបថត៖ ថាញហ្វ័រ/ កាសែតរូបភាពវៀតណាម​

អាលុយ​ (A Lui) ឱ្យ​ដឹងថា​ ដើម​ឡើយភាគច្រើនគ្រួសារ​ណាក៏មាន​ទូកលុង​មួយគ្រឿងដែរ តែបច្ចុប្បន្ន​ដោយ​សារ​ការ​ប្រើ​ទូក​លុង​មាន​តិចតួច​ ដូចនេះ​ចំនួន​ជាង​ និង សិប្បករ​ធ្វើ​ទូក​លុង​ក៏សាបរលាបសន្សឹមទៅ​តាមនោះដែរ។ ហេតុនេះ បងគឺ​ជាមនុស្ស​ម្នាក់​​ក្នុង​ចំណោមសិប្បករ​​តិច​តូច​ ដែល​នៅ​ចេះចាំ​បច្ចេកទេស​​ធ្វើ​ទូកលុង​ នៃជនជាតិ​បាណា​ នៅភូមិ​លុង​លែង​ (Lung Leng)។ ការ​ដែល​បង​ប្រកប​មុខរបរ​នេះ  គឺដោយ​សារ​ចំណូល​ចិត្ត​ផង​ ចង់រក្សា​មុខរបរប្រពៃណី​ដូនតា​បន្សល់ទុក​មកផង។ ការ​ងារ​ទោះបីមិនមានច្រើន​ គ្មាន​​ប្រាក់ចំណូល​ ប៉ុន្តែ​ជួយ​ដល់ការ​ងារ​អភិរក្ស​មុខរបរ​ធ្វើ​ទូក​លុង​របស់ភូមិ ជួយ​ក្រុម​ប្រណាំងទូក​របស់ភូមិ​ មាន​ទូក​ល្អៗសម្រាប់ប្រណាំង​​ នៅពេលដល់​រដូវកាល​​ប្រណាំងទូក​លុង​ប្រពៃណី​ជនជាតិ​បាណាម្ដងៗ​។​

សព្វថ្ងៃ អនុវត្ត​ គម្រោង​អភិរក្ស និង អភិវឌ្ឍ​មុខរបរ​ប្រពៃណី​នៃជនជាតិ​ភាគតិច​នៅលើភូមិសាស្រ្ត​ខេត្ត​កនតុម (Kon Tum) គណៈ​ជនជាតិ​ខេត្ត​កន​តុម​ (Kon Tum) បាន​សហការ​នឹង​គណៈ​កម្មាធិការ​ប្រជាជន​ស្រុក​សាថៃ (Sa Thai) រៀប​ចំ​ជូន​សិប្បករ​ភូមិលុងលែង​ (Lung Leng) ឃុំ​សាប៊ិញ​ (Sa Binh) បើក​ថ្នាក់​បង្រៀន​ដើម្បី​អភិរក្ស​មុខរបរប្រពៃណី​ ក៏ដូចជា​ណែនាំ​របៀបថែ​រក្សា​ទូក​ ជៀសវាង​មាន​ការ​ខូចខាត​ ដោយ​សារ​ភ្ញៀង​ខ្យល់​ និង សត្វខ្មូត​។


ទូក​ប្រើរូច​ ត្រូវបានអូសឡើង​តម្កល់នៅលើគោក​ រក្សា​ដោយប្រុង​ប្រយ័ត្ន​នៅក្រោម​ផ្ទះ​ខ្ពស់ពី​ដី​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

បច្ចុប្បន្ន​ ទោះបី​ទូក​លុង​មិនបាន​ប្រើប្រាស់ច្រើន​នៅក្នុង​ជីវភាពរស់នៅ​ ប៉ុន្តែវា​នៅ​តែ​ជា​ចំណែក​មួយ​នៃវប្បធម៌ជនជាតិ​បាណា​ នៅភូមិ​លុង​លែង (Lung Leng) និង កំពុង​តែបាន​សិក្សា​​ស្រាវ​ជ្រាវពី​មួយ​ជំហានទៅមួយជំហាន​ ដើម្បី​នាំចូល​បម្រើ​ទេសចរណ៍​ សម្រាប់​ភ្ញៀវទេសចរ​មាន​ឱកាស​ពិសោធន៍​ចែវទូក​លុង​ និង ស្វែងយល់អំពីការ​ប្រណាំង​ទូក​លុង​ប្រពៃណី​ ពោរពេញ​ដោយស្មារតី​គោរ​ពកីឡា ​នៃបងប្អូន​នៅតំបន់​តីង្វៀន​ (Tay Nguyen) នា​​ដងស្ទឹង​ដាក់បា្ល (Dak Bla)៕​

  • អត្ថបទ និង រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាព​វៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top