ភ្ញាក់ផ្អើល មិនគួរជឿ គ្មានអ្វីដែលមិនអាចធ្វើជាដើម ជាពាក្យពោលដែលទីភ្នាក់ងារសារព័ត៌មានធំៗលើពិភពលោក តែងប្រើនូវរាល់ពេលដែលរំលឹកដល់ការសម្តែងម៉ូដសម្លៀកបំពាក់ “គ្មានពីរ” របស់អ្នកនាងមានដើមកំណើតជនជាតិវៀតណាម Jessica Minh Anh ជាអ្នកបង្ហាញម៉ូដជំនាញ ហើយក៏ជានាយកក្រុមហ៊ុន PR និង ចាត់តាំងនូវព្រឹត្តិកាណ៍ម៉ូដសម្លៀកបំពាក់ល្បីឈ្មោះនៅប្រទេសអង់គ្លេស និង បារាំង។
រហូតដល់ពេលនេះ Jessica Minh Anh ជាមនុស្សតែម្នាក់គត់ ក្នុងភូមិម៉ូដសម្លៀកបំពាក់ពិភពលោក បានផ្តល់បណ្ណអនុញ្ញាតពិសេសក្នុងការរៀបចំសម្តែងម៉ូដសម្លៀកបំពាក់ នៅតាមអាសយដ្ឋានល្បីឈ្មោះ ដែលបានចាត់ទុកជានិមិត្តរូបនៃប្រទេសជាតិលើពិភពលោកដូចជា ប៉ម Eiffel ទន្លេ Sein (បារាំង) ស្ពានកញ្ចក់ Skywalk លើជ្រលងភ្នំ Grand Canyon ទំនប់វារីអគ្គិសនី Hoover ប៉ម One World Trade Center (អាមេរិក) រោងចក្រថាមពលព្រះអាទិត្យ Gemasolar (អេស្ប៉ាញ) ស្ពានប៉មទីក្រុងឡុងដ៍ (អង់គ្លេស) ប៉មគូ Petronas (ម៉ាឡេស៊ី) ស្ពានអាកាសលើសួនឧទ្យាន Gardens by the Bay (សិង្ហបូរី) Maldives ជាដើម។
ការរៀបចំប្រកបជោគជ័យ នូវការសម្តែងបង្ហាញលំដាប់ថ្នាក់ពិភពលោកនៅតាមស្ថាបត្យកម្មអច្ឆរិយ និង បេតិកភណ្ឌល្បីឈ្មោះលើពិភពលោក ជាទីកន្លែងដែលមានបរិយាកាស និង បរិបទដ៏អស្ចារ្យ ស្រស់ស្អាត ល្អឥតខ្ចោះ គឺជាការគួបផ្សំដ៏ប្រណិត រវាងសម្លៀកបំពាក់ ស្ថាបត្យកម្ម វប្បធម៌ និង សិល្បៈ។ ប្រការនោះ មិនត្រឹមតែជួយលើកស្ទួយសម្រស់ស្រស់ស្អាត កម្រិតលំដាប់នៃកម្រងប្រមូលផ្តុំ នៅទាំងលើកស្ទួយនូវសម្រស់ស្អាតអមតៈ នៃស្ថាបត្យកម្មនិង បេតិកភណ្ឌទាំងនោះ។
ហេតុដូចនេះ ការសម្តែងរបស់ Jessica Minh Anh តែងទាក់ទាញការយកចិត្តទុកដាក់ពិសេសពីសំណាក់ម៉ូដសម្លៀកបំពាក់ និង សារព័ត៌មានពិភពលោក។ ស្ថាបន ទីភ្នាក់ងារសារព័ត៌មានប្រហែលចំនួន៥០ នៅលើពិភពលោក ក្នុងនោះមានទីភ្នាក់ងារសារព័ត៌មាន និង កាសែតដូចជា៖ CNN, FOX, CNBC, ABC, CBS, Telemundo, ELLE, Harper's Bazaar, Vogue, Cosmopolitan, Marie Claire, Paris Match ជាដើម តែងតែតាមដានខ្ជាប់នូវព្រឹត្តិការណ៍របស់អ្នកនាង។
Jessica Minh Anh ក្នុងការសម្តែងម៉ូដសម្លៀកបំពាក់នារដូវប្រាំងលើកំពូលជាទំនប់វារីអគ្គិសនីប្រវត្តិសាស្រ្ត របស់ប្រទេសអាមេរិក។ រូបថត៖ JMA Jessica Minh Anh សម្តែងនៅលើស្ពានកញ្ចក់ Skywalk ស្ថាបត្យកម្មអច្ឆរិយមួយ ដែលស្ថិតនៅតែលតោលលើកម្ពស់១.២២០ ម៉ែត្រ នៅកណ្តាលជ្រលងភ្នំ Grand Canyon ដ៏អស្ចារ្យនៃប្រទេសអាមេរិក។ រូបថត៖ JMA Jessica Minh Anh សម្តែងនៅក្បែរប៉ូម Eiffel ជានិមិត្តរូបវប្បធម៌ និង ស្ថាបត្យកម្មរបស់ប្រទេសបារាំង។ រូបថត៖ JMA Jessica Minh Anh សម្តែងនៅ Maldives។ រូបថត៖ RIN WEDDING Jessica Minh Anh សម្រស់ស្អាតប្រាកដ ជាមួយនឹងពណ៌ខៀវនៃសំពត់ និង មហាសមុទ្រ។ រូបថត៖ RIN WEDDING Jessica Minh Anh សម្តែងនៅរម្មណីយដ្ឋានឧទ្យាន Gardens By The Bay របស់ Jessica Minh Anh នៅលើយន្តហោះទឹក ជាមួយនឹងម៉ូដសម្លៀកបំពាក់ពិសេសរបស់អ្នករចនាម៉ូដជនជាតិអ៊ីតាលី លោក Peter Langner។ រូបថត៖ RIN WEDDING |
Jessica Minh Anh ឱ្យដឹង អ្នកនាងមានមាគ៌ាធ្វើដំណើរដោយឡែក ដើម្បីបញ្ជាក់ខ្លួនឯង នោះគឺរៀបចំនូវការសម្តែងដ៏ឆើតឆាយហឺហារ នៅតាមអាសយដ្ឋានពិសេសគ្មានពីរ ដែលមិនទាន់មាននរណាម្នាក់រៀបចំធ្វើ ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។
ពិសេស ចំពោះ Jessica Minh Anh ការសម្តែងម៉ូដសម្លៀកបំពាក់ មិនត្រឹមតែជាទីកន្លែងសម្តែង នូវម៉ូដប្លែកៗពិសេស និង សង្ហារឆើតឆាយ ទាំងនៅទីនោះ អ្នកនាងចង់ផ្តល់ព័ត៌មានការពារបរិស្ថាន ជាគំនិតល្អប្រពៃមួយ ដែលទូទាំងពិភពលោក កំពុងឆ្ពោះទៅរកការការពារនៃពិភពបៃតង។
ហេតុនេះហើយ ឆ្នាំ២០១៥ និង ឆ្នាំ២០១៧ Jessica Minh Anh បានយល់ព្រមវិនិយោគផ្សងព្រេង ផ្តល់កម្លាំងព្រមទាំងទ្រព្យសម្បត្តិយ៉ាងច្រើន មកលើការសម្តែង សម្រាប់ឆាកជីវិត នៅរោងចក្រថាមពលព្រះអាទិត្យ Gemasolar ជានិមិត្តរូបមានលក្ខណៈសកលលោក ហើយជាក្តីមោទនៈនៃប្រទេសអេស្ប៉ាញ់ និង ទំនប់វារីអគ្គិសនី ជាទំនប់អច្ឆរិយប្រវត្តិសាស្រ្តនៃប្រទេសអាមេរិក។
ការសម្តែងនេះ បានធ្វើឱ្យទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកពោលឡើងថា៖ “អ្នកនាងបានប្រែក្លាយពិភពលោកទៅជាវេទិកាចំណាប់អារម្មណ៍របស់ខ្លួនឯង”។ រីឯទំព័រ Paris Match ល្បីឈ្មោះរបស់បារាំងបង្ហាញមតិថា៖ “អ្នកនាងជនជាតិវៀតណាមនេះ បានប្រែក្លាយស្តូបពិភពលោកទៅជាវេទិកាសម្តែងគួរភ្ញាក់ផ្អើល... ចំពោះអ្នកនាងគ្មានអ្វីដែលមិនអាចធ្វើ”។
ឆ្នាំ២០១៩ Jessica Minh Anh បន្តបានកាសែតអន្តរជាតិស្ងើចសរសើរ អំពីសមត្ថភាពផ្សព្វផ្សាយថាមពលច្នៃឡើងវិញ ដែលពោរពេញទៅដោយការច្នៃប្រឌិត។ អ្នកនាងយកចិត្តទុកដាក់ពិសេសដល់ការផ្សព្វផ្សាយបច្ចេកទេស biogreen ជួយបង្វែជាតិកាក់សំណល់ប្លាស្ទិកទៅជាអគ្គិសនី ជួយតំបន់លំបាកអាចជួលបន្ថែមកម្មករ ទៅរឹសប្រមូលកាក់សំណល់ប្លាស្ទិកលើតាមឆ្នេរសមុទ្រ។
លោក Marco Simeoni នាយករៀបចំបរិស្ថាន ការប្រណាំងដើម្បីមូលនិធិទឹក (Race For Water Foundation) របស់ប្រទេសស្វីស ជាអ្នកមានគម្រោងសហការធំៗនឹង Jessica Minh Anh ចែករំលែកថា៖ “Jessica Minh Anh បន្តបង្កើតឡើងជាប្រវត្តិសាស្រ្ត មិនត្រឹមតែនៅស្ថាននាមល្បីឈ្មោះបំផុត នៅទាំងផ្សព្វផ្សាយបុព្វហេតុវឌ្ឍនភាព ចីរភាព និង ថាមពលច្នៃឡើងវិញ។ អ្នកនាងមានចក្ខុវិស័យគួរកោតសរសើរមួយ យើងខ្ញុំរីករាយពេលបានសហការជាមួយ Jessica Minh Anh ។
Jessica Minh Anh មានកំណើតនៅរដ្ឋធានីហាណូយ ពេញវ័យនៅប្រទេសរុស្ស៊ី សិក្សានៅម៉ាឡេស៊ី និង អង់គ្លេស ព្រមទាំងរស់នៅគ្រប់ទីកន្លែងលើទ្វីបទាំង៤ ពិសេសនៅរដ្ឋធានីម៉ូដសម្លៀកបំពាក់ទីក្រុងឡុងដ៍ បារីស និង Milan។ អ្នកនាងមានសញ្ញាបត្រអនុបណ្ឌិត marketing និង សារព័ត៌មាននៅសកលវិទ្យាល័យ Birmingham របស់អង់គ្លេស សព្វថ្ងៃធ្វើការនឹងស្ថាបនម៉ូដសម្លៀកបំពាក់ និង បច្ចេកវិទ្យាល្បីលើពិភពលោក។
អ្នកបង្ហាញម៉ូដជំនាញ Jessica Minh Anh ឱ្យដឹង ទោះបីធ្វើដំណើរទៅទីណាអ្នកនាងក៏តែងមានមោទនភាព ដែលខ្លួនជាជនជាតិវៀតណាម។ អ្នកនាងមានបំណងចង់ត្រឡប់មកកាន់ប្រទេសខ្លួន ដើម្បីអនុវត្តនូវការសម្តែងម៉ូដសម្លៀកបំពាក់ពិសេសមួយ ដើម្បីផ្សព្វផ្សាយអំពីស្រុកកំណើតខ្លួន ពីព្រោះតាមអ្នកនាងប្រទេសវៀតណាមមានរម្មណីយដ្ឋានស្អាត និង បេតិកភណ្ឌល្បីឈ្មោះពិភពលោកជាច្រើន។
Jessica Minh Anh អ្នកនាងជនជាតិវៀតណាមល្បីឈ្មោះ នឹងការសម្តែងម៉ូដសម្លៀកបំពាក់មិនអាចស្មានបានលើពិភពលោក ក្នុងដំណើរទៅទស្សនានៅទីក្រុងដាណាំងឆ្នាំ២០១៩។ រូបថត៖ ថាញហ្វ័រ Jessica Minh Anh បង្ហាញខ្លួននៅក្បែរឡាន Jeep រចនាបទបែបទាហាន។ រូបថត៖ ថាញហ្វ័រ អ្នកនាងស្រស់ស្អាតដើរកម្សាន្តក្រោមពន្លឺថ្ងៃចែងចាំងនារដូវប្រាំង នៃតំបន់ត្រូពិកលើកោះសើនត្រា (Son Tra) ទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ Jessica Minh Anh តែងបានក្រុមអ្នកជំនាញតុបតែងថែទាំយ៉ាងហ្មត់ចត់ មុនពេលចេញសម្តែងម្តង។ រូបថត៖ JMA Jessica Minh Anh ចូលរួមកម្មវិធីទូរទស្សន៍ជាក់ស្តែង ជាមួយនឹងចុងភៅល្បីឈ្មោះពិភពលោក ជនជាតិជប៉ុន លោក Kiichi Okabe ។ រូបថត៖ RIN WEDDING |
ប៉ុន្មានឆ្នាំថ្មីៗនេះ Jessica Minh Anh តែងមានដំណើរវិលត្រឡប់មកប្រទេសវៀតណាម ដើម្បីស្វែងរកទីកន្លែងអនុវត្តគម្រោងការ ដែលបង្កប់ទុកតាំងពីយូររបស់ខ្លួន។ ខែ៦កន្លង អ្នកនាងបានធ្វើដំណើរមកទីក្រុងដាណាំង ជាស្ថាននាមល្បីឈ្មោះមួយ លើប្រព័ន្ធបេតិកភណ្ឌនៅភូមិភាគកណ្តាល។ ជំនួប Jessica Minh Anh ខ្ញុំបានសួរជាច្រើនលើកសង្ឃឹមថា អ្នកនាងនឹងបង្ហើបបន្តិចអំពីផែនការស្វែងរកទីកន្លែងរៀបចំការសម្តែង នៅស្រុកកំណើរខ្លួន ប៉ុន្តែអ្នកនាងញញឹមពោលថា៖ “អាថ៌កំបាំង!”។
ចំពោះសំណាក់សារព័ត៌មាន “អាថ៌កំបាំង” នោះ របស់ Jessica Minh Anh មានកម្លាំងទាកទាញយ៉ាងខ្លាំង ពីព្រោះ វាសន្យានឹងក្លាយជាព្រឹត្តិការណ៍រន្ធត់ថ្មីមួយ នៃភូមិម៉ូដសម្លៀកបំពាក់ និង កាសែតពិភពលោក៕
អត្ថបទ៖ ថាញហ័រ រូបថត៖ ថាញហ្វ័រ និង ឯកសារ NVCC