HoneyLand – ម៉ាកយីហោទឹកឃ្មុំឈានមុខនៅប្រទេសវៀតណាម

ពាណិជ្ជសញ្ញាវៀតណាម

HoneyLand – ម៉ាកយីហោទឹកឃ្មុំឈានមុខនៅប្រទេសវៀតណាម

ជាមួយនឹងចក្ខុ​វិស័យ​ក្លា ជា​ម៉ាកយីយោទឹក​ឃ្មុំឈាន​មុខ​​នៅប្រទេស​វៀតណាម​ ក្រុមហ៊ុន​ភាគ​ហ៊ុន​ឃ្មុំ​យក​ទឹកឃ្មុំ​ទៀន​យ៉ាង (Tien Giang) ជាមួយម៉ាក​យីហោគឺ HoneyLand 

ជាមួយនឹងចក្ខុ​វិស័យ​ក្លា ជា​ម៉ាកយីយោទឹក​ឃ្មុំឈាន​មុខ​​នៅប្រទេស​វៀតណាម​ ក្រុមហ៊ុន​ភាគ​ហ៊ុន​ឃ្មុំ​យក​ទឹកឃ្មុំ​ទៀន​យ៉ាង (Tien Giang) ជាមួយម៉ាក​យីហោគឺ HoneyLand បាន​បញ្ជាក់ជាបណ្តើរៗ នូវ​ទីតាំង​ដ៏រឹងមាំក្នុង​ឧស្សហកម្ម​ទឹក​ឃ្មុំ។ ផលិតផល​ទឹក​ឃ្មុំ​ HoneyLand មិន​ត្រឹម​តែទទួលបាន​ការ​ពេញ​និយមប្រើប្រាស់​ក្នុង​នៅស្រុក​តែប៉ុណ្ណោះទេ ថែមទាំងបាននាំចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ដូចជា៖ អាមេរិក និង​កូរ៉េខាងត្បូងជាដើម។ 

HoneyLand គឺជាម៉ាកយីហោ​ទឹក​ឃ្មុំ​ ដែលមានអ្នក​ប្រើប្រាស់ជាច្រើនពេញ​និយម​

ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង ការអនុវត្ត​ធានាគុណភាព​ ភាពចម្រុះ ភាពពិសេស ក៏ដូចជា​តម្លៃអាហារូបត្ថម្ភធម្មជាតិរបស់បណ្ដាផលិតផល បានជួយឱ្យយីហោទឹកឃ្មុំ HoneyLand ឈានដល់ភាពជោគជ័យ ឆ្លើយតបនឹង​តម្រូវ​ការជាច្រើនលើទីផ្សារ​ផ្សេងៗគ្នា ។​

ទឹកឃ្មុំ HoneyLand មានគុណភាពខ្ពស់​ដោយសាការ​រួម​បញ្ចូល​ពីកត្តា​ជាច្រើន។ ជា​ដំបូង​បង្អស់នោះ​គឺ​ហ្វូងឃ្មុំក្រេបលំអងផ្កាជាច្រើនប្រភេទពីក្នុង​ព្រៃស្មាច់ និងមៀន នៅវាលរាបទន្លេ ​ គឺវឡុង (Cuu Long) ព្រៃក្នុងតំបន់​ខ្ពង់រាប ផ្កានៃ​ដើមឈើហូប​ផ្លែ និងរុក្ខាជាតិមានសារធាតុ​ឱសថល្អ។ ដូច្នេះហើយ ផលិតផលទឹកឃ្មុំ HoneyLand មានរសជាតិធម្មជាតិ បរិសុទ្ធ ជាមួយនឹងក្លិនពិសេសនៃប្រភេទផ្កានីមួយៗក្នុងតំបន់ប្រមូលផល។


ការបណ្តុះបណ្តាលអ្នកចិញ្ចឹមឃ្មុំក៏មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតទឹកឃ្មុំ HoneyLand ។ អ្នកចិញ្ចឹមឃ្មុំជាអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ហើយបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ និងជំនាញពីបច្ចេកទេសចិញ្ចឹមឃ្មុំ និងគ្រប់គ្រងហ្វូង​ឃ្មុំ វិធីសាស្ត្រការពារ និងព្យាបាលជំងឺឃ្មុំ ក៏ដូចជាធានាសុវត្ថិភាពអនាម័យស្បៀងអាហារ តាមស្តង់ដារនៃការនាំចេញ។​ 

ទន្ទឹមនឹងនោះ ជារៀងរាល់​ឆ្នាំ ក្រុមហ៊ុនសុទ្ធតែរៀបចំ​ការ​បុក​សរុប និង​បំពេញ​បន្ថែមនីតិវិធី ដើម្បីត្រួតពិនិត្យ ស្វែងរក​ប្រភព​ផលិតផល​​ស្របតាម​តម្រូវ​ការ​របស់អតិថជនក្នុងស្រុក ​និង​ក្រៅ​ប្រទេស។ ​រាល់ដំណាក់​កាល​ ​ក្នុង​ផលិតកម្ម ចាប់តាំងពី​ការប្រមូលផល កកូរទឹក​ឃ្មុំ រហូត​ដល់​ការ​កម្ចាត់​មេរោគ តែងបាន​អនុវត្តយ៉ាង​តឹងរឹង ដើម្បី​ធានា​ទឹក​ឃ្មុំ​រក្សា​បាន​រសជាតិ និងតម្លៃអាហារូបត្ថម្ភធម្មជាតិ ហើយមិនមានសារធាតុរក្សាទុក ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ និងអាចរក្សាទុកបានក្នុងរយៈពេលយូរ។ 

មិនត្រឹមតែយក​ចិត្តទុក​ដាក់ចំពោះគុណភាពផលិតផលប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការផលិត រួមផ្សំជាមួយការការពារបរិស្ថាន កសាងទំនាក់ទំនងនិរន្តរភាពជាមួយអ្នកចិញ្ចឹមឃ្មុំ និងសហគមន៍​មូលដ្ឋាន ដូចជាកំណត់ទីតាំងកសិដ្ឋានឃ្មុំនៅក្បែរព្រៃ ដើម្បីបង្កើតបរិស្ថានចិញ្ចឹមឃ្មុំធម្មជាតិ ស្របតាមរដូវផ្ការីកក្នុងឆ្នាំ ព្រមទាំងពិចារណាលើការប្រើប្រាស់ប្រភពធនធាន និងបង្កើនប្រសិទ្ធភាពដំណើរការកែច្នៃ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និងការពារវត្ថុធាតុដើម។

ដើម្បីឆ្លើយតបនឹងតម្រូវការជាចម្រុះភាពរបស់ទីផ្សារ ក្រៅពីផលិតផលទឹកឃ្មុំធម្មជាតិ ក្រុមហ៊ុនក៏បានផលិត​នូវផលិតផលផ្សេងទៀតដូចជា ថ្នាំបាញ់បំពង់កផលិតពីទឹកឃ្មុំ ថ្នាំគ្រាប់សម្រាប់លេបផលិតពីទឹកដោះមេឃ្មុំ ថ្នាំគ្រាប់​រមៀត​លាយម្សៅទឹក​ឃ្មុំ ថ្នាំបំប៉នខួរក្បាល collagen ម្សៅរមៀត curcumin​... ផលិតផលទាំងនេះល្អសម្រាប់សុខភាព តម្លៃក៏សមរម្យ។

ជាមួយនឹងកងជួរថ្នាក់ដឹកនាំ បុគ្គលិកវ័យក្មេង ស្វាហាប់ ច្នៃប្រឌិត និងធ្វើការអស់ពីចិត្ត ក្រុមហ៊ុនបាន ហើយនឹងបន្តកែលម្អផលិតផល ធ្វើពិពិធកម្មរូបរាង និងគ្រប់គ្រងដំណើរការផលិតយ៉ាងតឹងរ៉ឹង ដើម្បីធានាផលិតផលទឹកឃ្មុំម៉ាកយីហោ HoneyLand ​មាន​គុណភាពខ្ពស់ ជាមួយនឹងតម្លៃប្រកួតប្រជែង ឈានមុខនៅក្នុងទីផ្សារវៀតណាម។ HoneyLand មិន​ត្រឹម​តែ​ជា​ម៉ាក​យីហោ​ទឹកឃ្មុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​និមិត្តរូប​តភ្ជាប់​សេចក្តី​ស្រឡាញ់​ចំពោះ​ធម្មជាតិ និង​ការ​ថែទាំ​សុខភាព​មនុស្ស​ផង​ដែរ./.





អត្ថបទនិង​រូបថត៖ ង្វៀន​ឡឹន/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង

អត្ថបទនិងរូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

ដើម្បី​បន្ត​ជំរុញ​ការ​ជួញ​ដូរ​រវាង​ក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​ ឆ្ពោះទៅ​ដល់​ការ​នាំចេញ​នូវកសិផល​ រុក្ខផល​ និង ​ជល​ផល​ ផលិតផល​នៃភូមិ​របរ ​រវាងក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​...

Top