ការបណ្តុះបណ្តាលអ្នកចិញ្ចឹមឃ្មុំក៏មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតទឹកឃ្មុំ HoneyLand ។ អ្នកចិញ្ចឹមឃ្មុំជាអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ហើយបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ និងជំនាញពីបច្ចេកទេសចិញ្ចឹមឃ្មុំ និងគ្រប់គ្រងហ្វូងឃ្មុំ វិធីសាស្ត្រការពារ និងព្យាបាលជំងឺឃ្មុំ ក៏ដូចជាធានាសុវត្ថិភាពអនាម័យស្បៀងអាហារ តាមស្តង់ដារនៃការនាំចេញ។
ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសុទ្ធតែរៀបចំការបុកសរុប និងបំពេញបន្ថែមនីតិវិធី ដើម្បីត្រួតពិនិត្យ ស្វែងរកប្រភពផលិតផលស្របតាមតម្រូវការរបស់អតិថជនក្នុងស្រុក និងក្រៅប្រទេស។ រាល់ដំណាក់កាល ក្នុងផលិតកម្ម ចាប់តាំងពីការប្រមូលផល កកូរទឹកឃ្មុំ រហូតដល់ការកម្ចាត់មេរោគ តែងបានអនុវត្តយ៉ាងតឹងរឹង ដើម្បីធានាទឹកឃ្មុំរក្សាបានរសជាតិ និងតម្លៃអាហារូបត្ថម្ភធម្មជាតិ ហើយមិនមានសារធាតុរក្សាទុក ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ និងអាចរក្សាទុកបានក្នុងរយៈពេលយូរ។
មិនត្រឹមតែយកចិត្តទុកដាក់ចំពោះគុណភាពផលិតផលប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការផលិត រួមផ្សំជាមួយការការពារបរិស្ថាន កសាងទំនាក់ទំនងនិរន្តរភាពជាមួយអ្នកចិញ្ចឹមឃ្មុំ និងសហគមន៍មូលដ្ឋាន ដូចជាកំណត់ទីតាំងកសិដ្ឋានឃ្មុំនៅក្បែរព្រៃ ដើម្បីបង្កើតបរិស្ថានចិញ្ចឹមឃ្មុំធម្មជាតិ ស្របតាមរដូវផ្ការីកក្នុងឆ្នាំ ព្រមទាំងពិចារណាលើការប្រើប្រាស់ប្រភពធនធាន និងបង្កើនប្រសិទ្ធភាពដំណើរការកែច្នៃ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និងការពារវត្ថុធាតុដើម។
អត្ថបទនិងរូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង