Doveco Gia Lai - ផលិតករកសិផលនាំចេញឈានមុខនៅតំបន់តីង្វៀន (Tay Nguyen)

ពាណិជ្ជសញ្ញាវៀតណាម

Doveco Gia Lai - ផលិតករកសិផលនាំចេញឈានមុខនៅតំបន់តីង្វៀន (Tay Nguyen)

Doveco ជាសហគ្រាស​ឈានមុខ​​ក្នុងវិស័យ​កែច្នៃ​ និង នាំចេញ​កសិផល​របស់វៀតណាម​។​ ជា​មួយ​ការសាងសង់​រោង​ចក្រ​កែច្នៃ​ ដែល​មាន​ទំហំ​ធំ​ និង​ ទំនើប​បំផុត​វៀតណាម​ នៅ​ខេត្ត​យ៉ាឡាយ​ (Gia Lai)...

មជ្ឈមណ្ឌល​កែច្នៃ​របស់​ Dovecoនៅ​ខេត្ត​យ៉ាឡាយ​ ជា​មូលដ្ឋាន​កែច្នៃ​កសិផល​លំដាប់​នៅតំបន់​​តីង្វៀន​ រៀង​រាល់​ឆ្នាំ​អាច​ប្រមូល​ទិញ និង កែច្នៃ​បន្លែផ្លែឈើ​គ្រប់ប្រភេទ​រាប់រយពាន់តោន​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​ 

Doveco ជាសហគ្រាស​ឈានមុខ​​ក្នុងវិស័យ​កែច្នៃ​ និង នាំចេញ​កសិផល​របស់វៀតណាម​។​ ជា​មួយ​ការសាងសង់​រោង​ចក្រ​កែច្នៃ​ ដែល​មាន​ទំហំ​ធំ​ និង​ ទំនើប​បំផុត​វៀតណាម​ នៅ​ខេត្ត​យ៉ាឡាយ​ (Gia Lai) Doveco មិនត្រឹមតែ​សង្ឃឹម​នឹង​បើកទូលាយ​ទីផ្សារ​ លើកកម្ពស់​តម្លៃ​នាំចេញ​ នៅទាំង​បង្កើត​បាន​ការងារ​ចីរភាព​ សម្រាប់​ប្រជាកសិករ​រាប់ពាន់នាក់​នៅ​តំបន់តីង្វៀន​ (Tay Nguyen) ពេល​ចូល​រួម​ខ្សែសង្វាក់​ផលិតកម្ម​​ ផ្គត់​ផ្តង់​កសិផល​សម្រាប់រោង​ចក្រ​។​

តីង្វៀន​ (Tay Nguyen) ជា​តំបន់​ដី​ដែលមាន​សក្តានុពល​ធំ​ សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច​កសិកម្ម​​ ជា​ពិសេស​​គឺ​បន្លែ​ មើម ផ្លែឈើ​គ្រប់ប្រភេទ​សម្រាប់នាំចេញ​។ ទន្ទឹមនោះ ​នេះ​ក៏ជា​តំបន់​សំខាន់ដែល​បាន​រដ្ឋាភិបាល​កំណត់​ ជំរុញការ​​វិនិយោគ​​អភិវឌ្ឍយ៉ាង​ខ្លាំង​ ដើម្បី​លំនឹង​ការ​រក​ស៊ី លើកកម្ពស់​ការ​រស់នៅ​ជូន​ប្រជាកសិករ​ ជា​ពិសេស​គឺបងប្អូន​ជនជាតិ​ភាគតិច​រស់នៅ​ក្នុង​តំបន់​។​

ហេតុនេះ ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ទន្ទឹម​​ការ​ជំរុញ​វិនិយោគ​ជួយ​ប្រជាជន​ បង្វែ​ទម្រង់​សេដ្ឋកិច្ច​ អភិវឌ្ឍ​មុខរបរ​ចិញ្ចឹមសត្វ​​ ដាំដុះ​ តាំងពី​ទម្រង់តូច​ទៅ​ជា​ទម្រង់កសិដ្ឋាន​ធំ​ជាមួយ​នឹង​កូន​ពូជ​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ សម្រាប់នាំចេញ​ រដ្ឋាភិបាល​ និង រដ្ឋអំណាច​មូលដ្ឋាន​ នៅ​អំពាវ​នាវ​សហគ្រាស​ជា​ច្រើន​ ដែលមាន​សក្តានុពល​ មកកាន់​​ខេត្ត​យ៉ាឡាយ (Gia Lai) ​សិក្សា​វិនិយោគ ​ដើម្បី​រួម​អភិវឌ្ឍ​។​

នៅ​តីង្វៀន​ (Tay Nguyen) Doveco Gia Lai មាន​ផ្ទៃដី​ដាំ​ក្រូច​ផាសិន​គុណភាព​ខ្ពស់​រាប់រយ​ហិក​តា​ ដើម្បី​បម្រើសំណូមពរ​កែច្នៃ​នាំចេញ​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ចាប់យក​ឱកាស​នោះ ឆ្នាំ​២០១៨ ក្រុមហ៊ុន​ភាគហ៊ុន​ស្បៀង​អាហារ​នាំចេញ​ដុង​យ៉ាវ​ (Dong Giao) (Doveco) សហគ្រាស​កែច្នៃ​ និង នាំចេញ​កសិផល​លំដាប់​របស់វៀតណាម​ បាន​វិនិយោគ​សាងសង់ឆាប់​​រហ័សនូវ​​មជ្ឈមណ្ឌល​កែច្នៃ​កសិផល​មួយ​ ដែល​មាន​ទំហំ​​ធំ​ និង ទំនើប​បំផុត​វៀតណាម​ នៅ​តំបន់​ឧស្សាហកម្ម​ និង សិប្បឧស្សាហកម្ម​តូច​ស្រុក​ម៉ាង​យ៉ាង (Mang Yang) ខេត្ត​យ៉ាឡាយ​ (Gia Lai) ដែល​​មាន​ផ្ទៃដី​ជិត​៦​ហិកតា។​

គម្រោងការ​​រួម​មាន​ក្រុមសម្ពន្ធ​រោង​ចក្រ​ចំនួន​៣ ដែល​មាន​ឧបករណ៍​ និង បច្ចេកវិទ្យា​ទំនើប ​ផលិត​ដោយ​ប្រទេស​អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន។ ក្នុងនោះ​មាន​រោង​ចក្រ​កែច្នៃ​ទឹក​ផ្លែឈើ​ខាប់​ និង វត្ថុធាតុ​កិន​ស្រាប​ (puree) កម្លាំង​ផលិត​ ១០.០០០តោន​ក្នុងមួយ​ឆ្នាំ រោង​ចក្រ​កែច្នៃ​បន្លែ​ ផ្លែឈើ​បង្កក កម្លាំង​ផលិត​ ១០.០០០តោន​ក្នុងមួយ​ឆ្នាំ និង រោង​ចក្រ​កែច្នៃ​បន្លែ ផ្លែឈើ​ប្រអប់ កម្លាំង​ផលិត​ ១០.០០០​តោន​ក្នុងមួយ​ឆ្នាំ​។​

ប្រភពវត្ថុធាតុ​ដើមសម្បូរបែប​ Doveco Gia Lai ឆ្លើយ​តបតម្រូវការនាំចេញទាំងស្រុង​ ទៅកាន់ប្រទេសជាច្រើនលើពិភពលោក​។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាព​វៀតណាម​ និង ឯកសារ​ Doveco 

ក្រោយ​ពេល​ដំណើរការ​ មជ្ឈមណ្ឌល​អាច​កែច្នៃ​វត្ថុធាតុដើមក្រូច​ផាសិន​ ​បាន​ប្រហែល​៣០០តោន​ក្នុងមួយថ្ងៃ​ ម្នាស់៥០០តោនក្នុងមួយ​ថ្ងៃ និង ស្វាយ​២០០តោន​ក្នុងមួយថ្ងៃ​។ ក្រៅពីនោះ​ មជ្ឈមណ្ឌល​នៅ​អាច​កែច្នៃ​រាប់រយ​តោន​ ចេក​ បឺ ស្រកានាគ ពោត ពោតបារាំង ដំឡូង​ជ្វា​។ល។ គំរូ​ដូច​ឆ្នាំ​២០២១ ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ជួប​លំបាក​​ដោយ​សារ​ផល​ប៉ះពាល់​ជំងឺកូវិដ​ - ១៩ ប៉ុន្តែ​មជ្ឈមណ្ឌល​នៅ​តែ​ផលិត​បាន​ផលិត​ផល​បន្លែ ផ្លែឈើ​គ្រប់ប្រភេទ​ជាង​៣២.៨០០តោន​ តម្លៃ​នាំចេញ​សម្រេច​ ៦៨,៩៥លាន​ដូល្លាអាមេរិក​។​

ដើម្បី​ធានា​ប្រភព​វត្ថុធាតុ​ដើម​លំនឹង​ និង បង្កើត​ឱកាស​សម្រាប់​ប្រជាជន​ចូល​រួម​ខ្សែសង្វាក់​ផលិតកម្ម​ ដំបូង​ Doveco បាន​ផ្តោត​អភិវឌ្ឍ​លើ​តំបន់​វត្ថុធាតុដើម​ ដែល​មាន​លក្ខណៈ​ចីរភាព​។​

ជាមួយ​ទិសស្លោក​ធានា​សម្រប់​ផលប្រយោជន៍​រវាង​គូភាគី បំផុត​គឺផល​ប្រយោជន៍​នៃ​ពលករ​ Doveco បាន​ចុះហត្ថលេខា​សហការ​នឹង​ប្រជា​កសិករ​ជាង​៥០០គ្រួសារ​ ដាំ​ដំណាំ​​គ្រប់ប្រភេទ​ដូចជា​៖ ក្រូច​ផាសិន​ ម្នាស់ ចេក​ សណ្តែក​សៀង​ ទំពាំង​ផ្អែម​នៅលើ​ផ្ទៃដី​ជិត​៤.០០០​ហិកតា​ ប្រមូល​ផ្តុំ​នៅ​ភូមិសាស្រ្ត​មូលដ្ឋាន​ដូចជា​៖ ​ស្រុក​ភូថៀន​ (Phu Thien) ស្រុក​កុង​ច្រ (Kong Chro) ស្រុក​អៀប៉ា (Ia Pa) ស្រុក​ដាក​ប៉ឺ (Dak Po) ស្រុក​អៀក្រាយ​ (Ia Grai) ស្រុក​ដាក​ដ័រ​ (Dak Doa) ស្រុក​ម៉ាង​យ៉ាង (Mang Yang) ស្រុក​ក្បាង (Kbang) ទីរួម​ស្រុក​អាន​ខេ (An Khe) នៃ​ខេត្ត​យ៉ាឡាយ​ (Gia Lai) និង​តំបន់​វត្ថុធាតុ​ជាច្រើន​ នៅ​តាម​ខេត្ត​កន​តុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាក់ណុង​ (Dak Nong) ឡឹម​ដុង​ (Lam Dong)

រៀង​រាល់ថ្ងៃ​ Doveco Gia Lai អាច​ប្រមូល​ទិញ​ និង កែច្នៃ​ផ្លែឈើ​គ្រប់ប្រភេទ​រាប់រយ​តោន។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម 

ដើម្បី​ជួយ​ប្រជា​ជន​មានទំនុក​ចិត្ត​ចូល​រួម​ខ្សែសង្វាក់​ផលិតកម្ម​ Doveco បានផ្គត់​ផ្គង់​ពូជ​ សម្ភារ​ ជី បង្វែ​បច្ចេកទេស​ជូន​ប្រជា​កសិករ​។ ទន្ទឹមនោះ​ ណែនាំ​ប្រជា​ជន​ផលិត​តាម​បទដ្ឋាន​ធានា​សុវត្ថិភាព​អនាម័យ​ស្បៀង​អាហារ​ ដើម្បី​បង្កើត​បាន​ផលិតផល​ត្រូវ​តាម​ស្តង់ដារ​ ចាប់ពី​វគ្គ​ផលិត​រហូតដល់​កែច្នៃ និង ​នាំចេញ​។ ជាពិសេស​ Doveco នៅមាន​គោលនយោបាយ​ជំនួយ​ក្នុងករណី​ហានិភ័យ​ គ្រោះធម្មជាតិ​ និង សន្យា​ម៉ៅទិញ​​​ផលិតផល​។​

ទន្ទឹមនឹង​ការ​​សហការ​ជាមួយ​ប្រជាជន​ Doveco នៅ​កសាង​តំបន់​វត្ថុធាតុ​ដើម​ដោយ​ឡែក​ដោយ​ខ្លួន​ឯង​ ដើម្បី​ម្ចាស់ការ​បម្រើ​កែច្នៃ​នាំចេញ​។ ​តាម​នោះ Doveco បាន​ជួល​ដី​២៥០ហិកតា​ ដើម្បី​ដាំ​ក្រូច​ផាសិន​នៅ​ស្រុក​អៀ​ក្រាយ​ (Ia Grai)។ ពង្រាយ​ទម្រង់​ដាំ​សណ្តែក​សៀង​ នៅ​ស្រុក​ដាកដ័រ​ (Dak Doa) ភូថៀន (Phu Thien) អៀន​ប៉ា (Ia Pa)។ ដាំ​ម្នាស់​នៅស្រុក​អៀនប៉ា (Ia Pa) ដាំ​ពោត​ ស្ពៃជើង​ទា​នៅស្រុក​ម៉ាង​យ៉ាង (Mang Yang) និង ឃុំ​អានភូ​ (An Phu) (ទីក្រុង​ប៉្លីគូ​ - Pleku)។​

ប្រភេទ​ផលិតផល​ទាំង​អស់​របស់ DovecoGia Lai សុទ្ធតែ​អាច​រកឃើញ​ប្រភព​ដើម​ ដើម្បី​ត្រួត​ពិនិត្យ​ និង បញ្ជាក់​​ព័ត៌មាន​ផលិតផល​។ រូបថត៖ ឯកសារ​ Doveco

ជាមួយ​នឹង​ប្រភព​វត្ថុធាតុដើម​សម្បូរបែប​ និង សមត្ថភាព​ផលិតកម្ម​ធំ​ បច្ចុប្បន្ន​ផលិតផល​របស់ Doveco បាន​នាំចេញ​ទៅកាន់ប្រទេសចំនួន​៥០​ ប្រមូល​ផ្តុំ​បណ្ដា​ទីផ្សារ​ដូចជា​៖ ជប៉ុន​ (១០%) អាមេរិក (១៣%) អ៊ិស្រាអែល​ (២៧%) អ៊ឺរ៉ុប​ (៣៣%)។ល។ ផលិតផល​នាំចេញ​យុទ្ធសាស្រ្ត​របស់ ​Doveco ចម្បង​ដូចជា​៖ ម្នាស់​បង្កក ១៤,៦% ម្នាស់ប្រអប់ ១៣,៨% ទឹក​ម្នាស់ខាប់ ២៥% ទឹក​ក្រូច​ផាសិន​ខាប់ ២៤% គូលេន ៨,៥% ផ្លែព្រូន Apricot បង្កក ៣,៨% ស្ពៃជើង​ទា ៣,១% ប្រភេទ​ផ្សេង​ៗ ៧,២%។ នៅ​ទីផ្សារ​ក្នុងស្រុក​ ផលិតផល​ Doveco បាន​មាន​វត្តមាន​នៅ​ស្ទើ​រគ្រប់​ផ្សារទំនើប​តូចធំ​ និង កំពុង​ស្រូប​យក​ទីផ្សារ​ភាគ​ធំ​៕​

Doveco Gia Lai បច្ចុប្បន្ន​ មាន​តំបន់វត្ថុធាតុ​ដើម​ជាង​១៣.០០០ហិកតា​ នៅ​ខេត្ត​យ៉ា​ឡាយ (Gia Lai) ​​កន​តុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាក់​ណុង​ (Dak Nong) ឡឹម​ដុង​(Lam Dong)។ ជាមួយ​ទម្រង់​ដូច​ខាងលើ​ រៀង​រាល់​ឆ្នាំ​មជ្ឈមណ្ឌលកែច្នៃ​នៃ​Dovecoនៅ​ខេត្ត​យ៉ា​ឡាយ (Gia Lai)​​ អាច​ប្រមូល​ទិញ​ និង កែច្នៃ​បន្លែ ផ្លែឈើ​ រាប់រយ​ពាន់តោន​ជា​រៀង​រាល់ឆ្នាំ​។ រៀង​រាល់​ឆ្នាំ​ប្រាក់ចំណូល​ដោយ​ប៉ាន់ស្មាន​២.០០០​ពាន់​លាន​​ដុង​ តម្លៃ​នាំ​ចេញ​៨០ - ៩០ លាន​ដូល្លាអាមេរិក​។ បង្កើត​ការងារ​ជូន​ពលករ​មូលដ្ឋាន​រាប់ពាន់នាក់ ធ្វើ​ការ​នៅ​វិស័យ​កសិកម្ម​ និង ពលករ​ធ្វើការ​ផ្ទាល់​នៅ​រោងចក្រ​ប្រហែល​១.០០០នាក់។​

អត្ថបទ​៖ ថាញហ្វ័រ​ រូបថត៖ ថាញហ្វ័រ - ឯកសារ​ Doveco

ប្រែសម្រួល៖ រីកើង​

• អត្ថបទ៖ ថាញហ្វ័រ • រូបថត៖ ថាញហ្វ័រ - ឯកសារ Doveco • ប្រែសម្រួល៖ រីកើង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

ដើម្បី​បន្ត​ជំរុញ​ការ​ជួញ​ដូរ​រវាង​ក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​ ឆ្ពោះទៅ​ដល់​ការ​នាំចេញ​នូវកសិផល​ រុក្ខផល​ និង ​ជល​ផល​ ផលិតផល​នៃភូមិ​របរ ​រវាងក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​...

Top