បង្កើនក្តីជឿជាក់តភ្ជាប់យ៉ាងជិតស្និទ្ធទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហុបុរី
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសសឹង្ហបុរី លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលជួបសម្តែងការគួរសមលោកប្រធានាធិបតីសឹង្ហុបរី Halimah Yacobជួបពិភាក្សការងារជាមួយលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អញ្ជើញមកទស្សនាស្ថាប័នបច្ចេកវិទ្យាខ្ពស់រដ្ឋាភិបាលសឹង្ហបុរី ស្ថាប័នទទួលបន្ទុកអនុវត្តន៍យុទ្ធសាស្ត្រកសាងប្រទេសជាតិនវានុវត្តន៍ និងរដ្ឋាភិបាលប្រើប្រាស់ digital នៅប្រទេសសឹង្ហបុរី។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានជួបនិងសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ នៃប្រទេសសឹង្ហបុរីដែលកំពុងនិងត្រៀមអនុវត្តបណ្តាសកម្មភាពវិនិយោគចូលប្រទេសវៀតណាម ស្វែងយល់នូវបទពិសោធន៍អនុវត្តបច្ចេកវិទ្យា ៤.០ ក្នុងការកសាងរដ្ឋាភិបាលនវានុវត្តន៍ អញ្ជើញមកទស្សនាប្រព័ន្ធកំពង់ផែសមុទ្រឈានមុខគេ នៅប្រទេសសឹង្ហុបរី អញ្ជើញចូលរួមក្នុងវេទិការសហគ្រាសវៀតណាម-សឹង្ហុបរី អញ្ជើញមកទស្សនានិង ជួបសំណេះសំណាលជាមួយនិស្សិតនិងគ្រូ នៅមហាវិទ្យាល័យគ្រប់គ្រងសឹង្ហបុរី។
![]() លោកនាយករដ្ឋមន្ត្រី Lee Hsien Loong និងលោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញត្រួតកងពលកិត្តិយស។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណា ![]() លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក្នុងពិធីទទួលស្វាគមន៍។។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក្នុងកិច្ចពិភាក្សាការងារ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និងលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលជួបសម្តែងការគួរសម លោកប្រធានាធិបតីសឹង្ហបុរី Halimah Yacob។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញដាក់កម្រងផ្កា នៅស្តូបរូបសំណាកលោកប្រធានហូជីមិញ ក្នុងបរិវេណសារមន្ទីរអច្ចរិយធម៌អាស៊ី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាស្តង់លក់ទំនិញវៀតណាម ក្នុងទីផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារ ឆ្នាំ២០១៨។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងវេទិកាសហគ្រាសវៀតណាម - សឹង្ហបុរី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកានេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សី ក្នុងពិធីផ្លាស់ប្តូរឯកសារនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវេទិកានេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាស្ថាប័នបច្ចេកវិទ្យារដ្ឋាភិបាលសឹង្ហបុរី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងពិធីណែនាំអ្នកវិទ្យាសាស្ត្រ បញ្ញាជនសឹង្ហបុរី ស្តីពី “ការអនុវត្តន៍បច្ចេកវិទ្យា ៤.០ ក្នុងការកសាងរដ្ឋាភិបាលនវានុវត្តន៍”។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាកំពង់ផែសមុទ្រ PSA ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាបន្ទប់គ្រប់គ្រងនៃកំពង់ផែសមុទ្រ PSA។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាក្រុមហ៊ុន Supply Chain City ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Neil McGregor ប្រធាននិងជានាយកប្រតិបត្តិនៃសម្ពន្ធក្រុមហ៊ុន Sembcorp ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសន្ទនាជាមួយសហគ្រាសចំនួន ១០ ឈានមុខគេ នៅប្រទេសសឹង្ហបុរី ដែលកំពុងវិនិយោគចូលប្រទេសវៀតណាម។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថតរូបជាមួយអ្នកតំណាងដែលមកពី ១០ សហគ្រាសនេះ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាសាលាគ្រប់គ្រងសឹង្ហបុរី ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រគល់វត្ថុអនុស្សាវរីយ៍ដល់សាលាគ្រប់គ្រងសិង្ហបុរី។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាសាលាគ្រប់គ្រងសឹង្ហបុរី ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកដែលធ្វើការនៅស្ថានទូត និងអ្នកតំណាងឲ្យសមាគមន៍ជនជាតិវៀតណាមរស់នៅប្រទេសសឹង្ហបុរី អញ្ជើញមកទស្សនាស្តង់លក់ទំនិញវៀតណាម ក្នុងផ្សារណាត់ម្ហូបអាហារនិងសណ្ឋាគារអាស៊ី ឆ្នាំ២០១៨ (Food & Hotel Asia 2018-FHA 2018) ផ្សារណាត់ធំបំផុងតនៅអាស៊ី។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong បានជួបពិភាក្សាស្តីពីទិសដៅ វិធានការជាក់ស្តែង ដើម្បីឆ្លៀតយកឱកាសតភ្ជាប់បណ្តាខឿនសេដ្ឋកិច្ចក្នុងតបន់ ដែលកិច្ចព្រមព្រៀងគ្រប់ជ្រុយជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបដិវត្តបច្ចេកវិទ្យា ៤.០ នាំមក លើកកិច្ចសហប្រតិបត្តិការឡើងដល់កំរិតថ្មី នាំមកផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាជន។
|
លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរំលឹកឡើងវិញប្រសាសន៍របស់អតីតនាយករដ្ឋមន្ត្រី Lee Kuan Yew អំពីប្រទេសវៀតណាម៖ “បើសិនមានលំដាប់លំដោយលេខមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសវៀតណាមនឹងដណ្តើមលំដាប់នេះ។ ពីព្រោះ ប្រៀបធៀបនឹងភូមិសាស្ត្រ នយោបាយ ធនធានធម្មជាតិ ប្រភពមនុស្ស ប្រទេសវៀតណាមមិនអាចឈរលំដាប់ទាបជាងប្រទេសណា ក្នុងតំបន់ទេ។” លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានឲ្យដឹងថា ឃ្លាននេះបានក្លាយទៅជាការលើកទឹកចិត្តដ៏ស្មោះត្រង់ចំពោះប្រទេសវៀតណាម ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ |
ភាគីទាំងពីរបានឯកភាពនូវការរក្សាទំនាក់ទំនងនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាទៀងទាត់ ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការខាងការពារជាតិ សន្តិសុខ យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក កងទ័ពជើងអាកាស សង្គោះគ្រោះថ្នាក់ បច្ចេកវិទ្យាការពារជាតិ ស្រាវជ្រាវយុទ្ធសាស្ត្រនិងផ្លាស់ប្តូរព័ត៌មានការស៊ើបយកការណ៍ សហការដោះស្រាយបណ្តាបញ្ហាសន្តិសុខដូចជា៖ ចោរសមុទ្រ ភេរវកម្ម…
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចែករំលែកកិច្ចសហប្រតិបត្តិការខាងវិនិយោគ និងពាណិជ្ជកម្មគឺជាសសរទ្រូងសំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ឯកភាពនូវការជំរុញទំនាក់ទំនងរវាងសហគ្រាស ធ្វើអាជីវកម្មយ៉ាងល្អសក្តានុពលក្នុងវិស័យអាកាសចរណ៍ បង្កើនបរិមាណភ្ញៀវនិងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរនិងជាមួយបណ្តាប្រទេសផ្សេងទៀត។ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ មូលបត្រ ជួយឧបត្ថម្ភបណ្តាក្រុមហ៊ុនធំៗ នៅប្រទេសវៀតណាមបិទប័ណ្ណប្រកាស នៅទីផ្សារមូលប័ត្រសឹង្ហបុរី។ លោកនាយករដ្ឋមន្ត្រីន្ត្រី Lee Hsien Loong បានសន្យាថា សឹង្ហបុរីបន្តវិនិយោគចូលវៀតណាម ហើយបន្តបង្កើនអាហារូបករណ៍សំរាប់សិស្ស និស្សិតវៀតណាម។
ភាគីទាំងពីរបានចែករំលែកនូវចក្ខុវិស័យ និងបន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្តាវេទិកាអន្តរជាតិ ជាពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ ASEAN APEC អង្គការសហប្រជាជាតិ។ ភាគីទាំងពីអះអាងតួនាទីសំខាន់ៗ ចំពោះការរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ សេរីសំរាប់នាវាចរណ៍និងអាកាសចរណ៍ នៅសមុទ្រចាងកើត បញ្ជាក់ម្តងទៀតនូវការគាំទ្រអនុវត្តយ៉ាងប្រសិទ្ធភាពសេចក្តីប្រកាសអំពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងឆាប់រហ័សកសាងក្រមសិលធម៌អំពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងមានលក្ខណៈបង្ខំ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមានបណ្តាសកម្មភាពជំរុញការវិនិយោគ៖ អញ្ជើញចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម សឹង្ហបុរី និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន ១៦ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជួបនិងសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗ របស់សឹង្ហបុរី។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អះអាង វៀតណាមកំពុងរង់ចាំវិនិយោគិនសឹង្ហបុរី និងសម្តែងបំណងប្រាថ្នានូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសឹង្ហបុរីនឹងនាំមកបទពិសោធន៍ល្អអំពីសមិទ្ធផលនៃប្រទេសសឹង្ហបុរីដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជឿជាក់ថា នឹងបើកឱកាសជាច្រើនសំដៅសហគ្រាសនៃប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងគ្រប់ជ្រុងជ្រោយ។
![]() |
|
សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់នូវទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) |
កសាង ASEAN រឹងមាំនិងនវានុវត្តន៍មួយ
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល ASEAN លើកទី៣២ កិច្ចប្រជុំកំពូលដំបូងលើកដំពូងក្នុងឆ្នាំប្រធាន ២០១៨ ដែលប្រទេសសឹង្ហបរីជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានបញ្ជាក់តួនាទីសំខាន់នៃភាពរឹងមាំនិងនវានុវត្តន៍របស់ ASEAN ដើម្បី ASEAN បន្តអភិវឌ្ឍន៍ក្នុងបរិបទស្ថានភាពក្នុងតំបន់និងអន្តរជាតិប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ ប៉ុន្តែមានឱកាសជាច្រើនដែលមកពីបដិវត្តឧស្សាហកម្ម ៤.០។
![]() មុនការចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ នៅប្រទេសសឹង្ហបុរី នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)ជួបសវនាការជាមួយ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ (ពេញអង្គ)។ ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយ ![]() នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូល ASEAN លើកទី៣២។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូល ASEAN លើកទី ៣២។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ASEAN ត្រូវក្លាយទៅជាផ្ទះរឹងមាំមួយ ដើម្បីប្រជាជនបានការពារ និង ចេញផុតពីការគំរាមកំហែងគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ អាសន្នរោគ ជីវភាពរបស់ប្រជាជននឹងជាងាយស្រួល នៅពេលគេបានបង្កលក្ខណៈងាយស្រួលចំពោះការធ្វើដំណើររវាងបណ្តាប្រទេស ក្នុងតំបន់ ASEAN បង្កើនការងារ ការរៀនសូត្រនិងទទួលបានការជួយឧបត្ថម្ភជាបន្ទាន់ នៅពេលស្នាក់នៅក្រៅតំបន់។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជម្រាបជូន វៀតណាមបានចាត់បីទីក្រុង៖ ទីក្រុងហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) ទីក្រុងដាណាំង (Da Nang) ចូលរួមក្នុងគំនិតផ្តួចផ្កើមបញ្តាញទីក្រុងវៃឆ្លាត ASEAN ។
ក្រៅពីកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint (Uyn Min) តាមនោះភាគីទាំងពីបានផ្លាស់ប្តូរវិធានការនិងទិសដៅជាច្រើន ដើម្បីជំរុញថែមទៀតទំនាក់ទំនងទ្វេភាគី។
ទស្សនកិច្ចលើកជាផ្លូរការនៅប្រទេសសឹង្ហបុរីលើកនេះនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN លើកទី៣២ របស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរួមចំណែកក្នុងការបង្កើតកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការវៀតណាម - សឹង្ហបុរី បង្ហាញការគាំទ្ររបស់វៀតណាមចំពោះសឹង្ហបុរី ក្នុងតួនាទីជាប្រធាន ឆ្នាំ២០១៨ ជំរុញយ៉ាងសកម្មសាមគ្គីភាព បង្រួបបង្រួមនិងដើរតួនាទីកណ្តាលរបស់ ASEAN ក្នុងរចនាសម្ព័ន្ធបើកទូលាយ តម្លាភាពមួយដែលអាស្រ័យទៅលើច្បាប់./.
អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម
























