មិត្តភក្តិជាមួយនឹងវៀតណាម “ផ្ទះអ្នកស្រុក” នៅភាគខាងជើងដើម bonsai ដាំក្នុងផើង 27/06/2016 កន្លងហើយថ្មីៗនេះ ស្នាដៃ “ស្រុកជីតា” បានតាំងបង្ហាញនៅ “Festival ជីវសាស្រ្តលម្អទីក្រុងលើទី១ឆ្នាំ២០១៦” ធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើល ដោយកម្រិតវិចិត្រប្រណិតដូចពិតៗ នៃផ្ទះដែលមានលក្ខណៈស្ថាបត្យកម្ម របស់ភូមិស្រុក នៅភាគខាងជើងពីសម័យបូរាណកាល បានបំប្រួញតូចដាក់ នៅលើដើម bonsai ដាំក្នុងផើង ដែលមានផ្ទៃប្រហែល៤ម៉ែត្រការេ។ ស្ថាបត្យកម្មជាទូទៅនៃទេសភាព ដើម bonsai តូចនេះ ប្រៀបដូចជាផ្ទះមួយខ្នងមានលក្ខណៈរចនាបទបូរាណដ៏ស្រស់ត្រកាល របស់ភូមិស្រុកនៅភាគខាងជើង គ្រប់គ្រាន់ពេញលេញរាល់ស្លាកស្នាមលម្អិត ជ្រុងជ្រោយ សម្រេចឡើងដ៍អស្ចារ្យ បានបង្ហាញពីភាពល្អឥតខ្ចោះ លើរាល់ទាំងសែនទីម៉ែត្រ។ ដើម្បីឲ្យស្នាដៃមានព្រលឹងដល់ថ្នាក់នេះ ស្លាកស្នាមលម្អិតទាំងអស់ក្នុងទេសភាពតូច សុទ្ធតែធ្វើដោយសិប្បកម្ម ចាប់ពីដុំក្បឿង ដុំថ្ម តុតាំង ឪទិន អាងទឹក ទទឹក និងទូកៅអីបានរៀបដាក់ក្នុងផ្ទះ។ល។ ម្ចាស់នៃស្នាដៃដ៏វិចិត្រនេះ គឺបង ង្វៀនង៉ុកក្វិ (Nguyen Ngọc Quy) ជាសមាជិកនៃក្លឹប Bonsai ហ្វាភឿង (Hoa Phuong) (ខេត្តហាយភុង - Hai Phong)។ បងក្វិ(Quy)ឲ្យដឹងថា បងមិនមែនជាអ្នកបង្កើតស្នាដៃទាំងអស់នេះទេ ប៉ុន្តែដោយមានសំណាងបានវាមកធ្វើជាកម្មសិទ្ធិ។ “ខ្ញុំជាអ្នកចូលចិត្តភាពបូរាណ ចូលចិត្តស្នាដៃសិល្បៈប្រពៃណី និងចូលចិត្តលេងឈើលម្អ ដូច្នេះហើយពេលជួបប្រទះស្នាដៃនេះ ខ្ញុំចង់យកធ្វើជាកម្មសិទ្ធិភ្លាម រីឯអ្នកដែលបង្កើតស្នាដៃខាងលើគឺជាគ្រូបង្រៀនម្នាក់” បងក្វី(Quy)សំណេះសំណាលថា។ ទិដ្ឋភាពទូទៅនៃស្នាដៃតូច “ស្រុកជីតា” ពោរពេញទៅដោយដើមជ្រៃ អាងទឹក ស្រះត្រី នៅពីមុខផ្ទះ។ល។ ដើម bon sai ដាំក្នុងផើងដែលមានផ្ទៃ៤ម៉ែត្រការ៉េ។ ផ្ទះមួយខ្នង នៅក្នុងទេសភាព bonsai តូច ប៉ុន្តែស្នាមលម្អិតបានរចនាដូចជារបស់ពិត។ល។ ជាមួយផ្ទះធំបីល្វែង មានគ្រឹះធាធ្វើដោយថ្ម សសរ មានលក្ខណៈពិសេសរបស់ផ្ទះប្រពៃណីនៅភាគខាងជើង។ល។ មានទាំងរបងថ្មព័ទ្ធជុំវិញ ជាមួយជួររុក្ខជាតិខៀវស្រស់ត្រជាក់ចិត្ត។ល។ ច្រកផ្លូវចូលនៅពីមុខផ្ទះបានរចនាឡើងដូចពិត។ នៅក្បែរផ្ទះ មានឪទិន អាងដាក់ទឹកភ្លៀង ទត្រងទឹក សុទ្ធតែបានអ្នកបង្កើត នាំដាក់ក្នុងទេសភាពតូចនេះ។ ទីធ្លានៅខាងមុខផ្ទះ ដណ្តប់ដោយម្លប់ឈើកល្បព្រឹក ខាងឆ្វេងមានរោងចិញ្ចឹមបសុសត្វ។ ខាងស្តាំផ្ទះមានល្វែងដាំស្ល និងកន្លែងកិនស្រូវ។ រូបភាពស្ពានឆ្លងស្រះនៅមុខផ្ទះជាទស្សនីយភាពធ្លាប់ឃើញនៃភូមិស្រុកនៅភាគខាងជើង។ គំនរចំបើងនៅជ្រុងនៃទីធ្លា ជាលក្ខណៈមួយមិនអាចណាខ្វះបានរបស់ផ្ទះអ្នកស្រុកមួយខ្នង នៅភាគខាងជើង។ លក្ខណៈពិសេសមួយទៀតនៃផ្ទះទូទៅដែលមានស្ថាបត្យកម្មប្រពៃណីនៅភាគខាងជើង គឺខាងមុខដាំបន្លែ ខាងក្រោយដាំចេក។ តាំងពីខ្លោងទ្វារផ្ទះ របងឥដ្ឋមានស្លែតោង ទីធ្លា ដើមឈើជាជួរ។ល។ បង្កើតបានអារម្មណ៍ស្និទ្ធស្នាល។ តាមម្ចាស់នៃស្នាដៃនេះឲ្យដឹងថា រាល់ស្នាមលម្អិតនៅក្នុងទេសភាពតូច សុទ្ធតែបានអនុវត្តដោយសិប្បកម្ម តាំងពីដុំក្បឿង ដុំថ្ម ឪទិន អាងទឹក ទត្រងទឹក។ល។ ស្នាដៃ “ស្រុកជីតា” ទទួលបានការយកចិត្តទុកដាក់ពីអ្នកដែលចូលចិត្តឈើលម្អ រំលឹកឡើងបរិយាកាសភូមិស្រុកនៅភាគខាងជើង ជាមួយភ្ញៀវទេសចរណ៍គយគន់ស្នាដៃនេះ។ ស្នាដៃ “ស្រុកជីតា” របស់បងង្វៀនង៉ុកក្វិ (Nguyen Ngoc Quy) សមាជិកក្លឹបហ្វាភឿង (Hoa Phuong) (ហាយផុង - Hai Phong) ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តជីវសាស្រ្តលម្អនៅហាណូយ នៅក្នុង “Festival ជីវសាស្រ្តលម្អទីក្រុងលើទីមួយឆ្នាំ២០១៦”។ តាមបងក្វី (Quy) លោកគ្រូចំណាយពេលជាងបីឆ្នាំ ដើម្បីធ្វើសម្រេចស្នាដៃនេះ សម្រាប់រលឹកដល់ស្រុកកំណើតជីតា ជាមួយបរិយាកាសភូមិស្រុកនៅភាគខាងជើង ពីសម័យបូរាណកាល។ ដោយសារហេតុនេះ លោកគ្រូបានផ្ចិតផ្ចង់ច្នៃរាល់ស្នាមលម្អិត រាល់ដុំក្បឿង ដុំថ្មតូចៗ ដើម្បីធ្វើជាផលិតផល។ ក្រោយពេលស្នាដៃក្លាយជាកម្មសិទ្ធិរបស់បង បងឃ្មាតខ្មីខិតខំបិទដាក់ស្នាមលម្អិតតូចៗដូចស្លឹកឈើ បង្កើតបន្ថែមរោងមចិញ្ចឹមសត្វ ដើម្បីផើងដាំដើម bonsai ស្អាតជក់ចិត្តជាង។ ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ល្បឿននគរូបនីយកម្មកាន់តែរលូនទៅ លក្ខណៈផ្ទះសម័យបូរាណ ដំបូងក្បឿងលាបពណ៌ចំណាស់ ជញ្ជាំងចំបើង ស្រះ រោងចិញ្ចឹមសត្វ ចំការឯកជនកាន់តែរង្វើលទៅ ហើយជំនួសមកវិញ គឺផ្ទះដំបូងបេតុងឬផ្ទះប្រជុំជន អគារខ្ពស់ៗ។ ក្តីចងចាំពីភូមិស្រុកប្រពៃណីអាចបាត់បង់ទៅច្រើន នៅក្នុងអារម្មណ៍មនុស្សម្នាក់ៗសព្វថ្ងៃនេះ។ ទេសភាព “ស្រុកជីតា" តូចនេះ បានរួមចំណែករំលឹកឡើងការចងចាំ របស់មនុស្សម្នាទាំងឡាយ ហើយបង្ហាញសាឡើងវិញនូវលក្ខណៈសាមញ្ញានៃភូមិស្រុកនៅភាគខាងជើង - រូបភាពដែលសន្សឹមៗបាត់បង់ទៅ៕ ទោះបីគ្រាន់តែមើលស្នាដៃ តាមរយៈរូបថតនេះ អ្នកទស្សនាអាចយល់ច្បាស់បានភាពផ្ចិតផ្ចង់របស់អ្នកបង្កើត រៀបដាក់រាល់ដុំក្បឿង ដុំថ្ម ត្រង់ជាជួរតម្រួតពីលើគ្នា ព្រមទាំងមានរោងក្របី ល្វែងកិនស្រូវសាមញ្ញាដ៏ជិតស្និទ្ធទៀតផង។ អត្ថបទនិងរូបថត៖ កុងដាត

កន្លងហើយថ្មីៗនេះ ស្នាដៃ “ស្រុកជីតា” បានតាំងបង្ហាញនៅ “Festival ជីវសាស្រ្តលម្អទីក្រុងលើទី១ឆ្នាំ២០១៦” ធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើល ដោយកម្រិតវិចិត្រប្រណិតដូចពិតៗ នៃផ្ទះដែលមានលក្ខណៈស្ថាបត្យកម្ម របស់ភូមិស្រុក នៅភាគខាងជើងពីសម័យបូរាណកាល បានបំប្រួញតូចដាក់ នៅលើដើម bonsai ដាំក្នុងផើង ដែលមានផ្ទៃប្រហែល៤ម៉ែត្រការេ។ ស្ថាបត្យកម្មជាទូទៅនៃទេសភាព ដើម bonsai តូចនេះ ប្រៀបដូចជាផ្ទះមួយខ្នងមានលក្ខណៈរចនាបទបូរាណដ៏ស្រស់ត្រកាល របស់ភូមិស្រុកនៅភាគខាងជើង គ្រប់គ្រាន់ពេញលេញរាល់ស្លាកស្នាមលម្អិត ជ្រុងជ្រោយ សម្រេចឡើងដ៍អស្ចារ្យ បានបង្ហាញពីភាពល្អឥតខ្ចោះ លើរាល់ទាំងសែនទីម៉ែត្រ។ ដើម្បីឲ្យស្នាដៃមានព្រលឹងដល់ថ្នាក់នេះ ស្លាកស្នាមលម្អិតទាំងអស់ក្នុងទេសភាពតូច សុទ្ធតែធ្វើដោយសិប្បកម្ម ចាប់ពីដុំក្បឿង ដុំថ្ម តុតាំង ឪទិន អាងទឹក ទទឹក និងទូកៅអីបានរៀបដាក់ក្នុងផ្ទះ។ល។ ម្ចាស់នៃស្នាដៃដ៏វិចិត្រនេះ គឺបង ង្វៀនង៉ុកក្វិ (Nguyen Ngọc Quy) ជាសមាជិកនៃក្លឹប Bonsai ហ្វាភឿង (Hoa Phuong) (ខេត្តហាយភុង - Hai Phong)។ បងក្វិ(Quy)ឲ្យដឹងថា បងមិនមែនជាអ្នកបង្កើតស្នាដៃទាំងអស់នេះទេ ប៉ុន្តែដោយមានសំណាងបានវាមកធ្វើជាកម្មសិទ្ធិ។ “ខ្ញុំជាអ្នកចូលចិត្តភាពបូរាណ ចូលចិត្តស្នាដៃសិល្បៈប្រពៃណី និងចូលចិត្តលេងឈើលម្អ ដូច្នេះហើយពេលជួបប្រទះស្នាដៃនេះ ខ្ញុំចង់យកធ្វើជាកម្មសិទ្ធិភ្លាម រីឯអ្នកដែលបង្កើតស្នាដៃខាងលើគឺជាគ្រូបង្រៀនម្នាក់” បងក្វី(Quy)សំណេះសំណាលថា។ ទិដ្ឋភាពទូទៅនៃស្នាដៃតូច “ស្រុកជីតា” ពោរពេញទៅដោយដើមជ្រៃ អាងទឹក ស្រះត្រី នៅពីមុខផ្ទះ។ល។ ដើម bon sai ដាំក្នុងផើងដែលមានផ្ទៃ៤ម៉ែត្រការ៉េ។ ផ្ទះមួយខ្នង នៅក្នុងទេសភាព bonsai តូច ប៉ុន្តែស្នាមលម្អិតបានរចនាដូចជារបស់ពិត។ល។ ជាមួយផ្ទះធំបីល្វែង មានគ្រឹះធាធ្វើដោយថ្ម សសរ មានលក្ខណៈពិសេសរបស់ផ្ទះប្រពៃណីនៅភាគខាងជើង។ល។ មានទាំងរបងថ្មព័ទ្ធជុំវិញ ជាមួយជួររុក្ខជាតិខៀវស្រស់ត្រជាក់ចិត្ត។ល។ ច្រកផ្លូវចូលនៅពីមុខផ្ទះបានរចនាឡើងដូចពិត។ នៅក្បែរផ្ទះ មានឪទិន អាងដាក់ទឹកភ្លៀង ទត្រងទឹក សុទ្ធតែបានអ្នកបង្កើត នាំដាក់ក្នុងទេសភាពតូចនេះ។ ទីធ្លានៅខាងមុខផ្ទះ ដណ្តប់ដោយម្លប់ឈើកល្បព្រឹក ខាងឆ្វេងមានរោងចិញ្ចឹមបសុសត្វ។ ខាងស្តាំផ្ទះមានល្វែងដាំស្ល និងកន្លែងកិនស្រូវ។ រូបភាពស្ពានឆ្លងស្រះនៅមុខផ្ទះជាទស្សនីយភាពធ្លាប់ឃើញនៃភូមិស្រុកនៅភាគខាងជើង។ គំនរចំបើងនៅជ្រុងនៃទីធ្លា ជាលក្ខណៈមួយមិនអាចណាខ្វះបានរបស់ផ្ទះអ្នកស្រុកមួយខ្នង នៅភាគខាងជើង។ លក្ខណៈពិសេសមួយទៀតនៃផ្ទះទូទៅដែលមានស្ថាបត្យកម្មប្រពៃណីនៅភាគខាងជើង គឺខាងមុខដាំបន្លែ ខាងក្រោយដាំចេក។ តាំងពីខ្លោងទ្វារផ្ទះ របងឥដ្ឋមានស្លែតោង ទីធ្លា ដើមឈើជាជួរ។ល។ បង្កើតបានអារម្មណ៍ស្និទ្ធស្នាល។ តាមម្ចាស់នៃស្នាដៃនេះឲ្យដឹងថា រាល់ស្នាមលម្អិតនៅក្នុងទេសភាពតូច សុទ្ធតែបានអនុវត្តដោយសិប្បកម្ម តាំងពីដុំក្បឿង ដុំថ្ម ឪទិន អាងទឹក ទត្រងទឹក។ល។ ស្នាដៃ “ស្រុកជីតា” ទទួលបានការយកចិត្តទុកដាក់ពីអ្នកដែលចូលចិត្តឈើលម្អ រំលឹកឡើងបរិយាកាសភូមិស្រុកនៅភាគខាងជើង ជាមួយភ្ញៀវទេសចរណ៍គយគន់ស្នាដៃនេះ។ ស្នាដៃ “ស្រុកជីតា” របស់បងង្វៀនង៉ុកក្វិ (Nguyen Ngoc Quy) សមាជិកក្លឹបហ្វាភឿង (Hoa Phuong) (ហាយផុង - Hai Phong) ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តជីវសាស្រ្តលម្អនៅហាណូយ នៅក្នុង “Festival ជីវសាស្រ្តលម្អទីក្រុងលើទីមួយឆ្នាំ២០១៦”។ តាមបងក្វី (Quy) លោកគ្រូចំណាយពេលជាងបីឆ្នាំ ដើម្បីធ្វើសម្រេចស្នាដៃនេះ សម្រាប់រលឹកដល់ស្រុកកំណើតជីតា ជាមួយបរិយាកាសភូមិស្រុកនៅភាគខាងជើង ពីសម័យបូរាណកាល។ ដោយសារហេតុនេះ លោកគ្រូបានផ្ចិតផ្ចង់ច្នៃរាល់ស្នាមលម្អិត រាល់ដុំក្បឿង ដុំថ្មតូចៗ ដើម្បីធ្វើជាផលិតផល។ ក្រោយពេលស្នាដៃក្លាយជាកម្មសិទ្ធិរបស់បង បងឃ្មាតខ្មីខិតខំបិទដាក់ស្នាមលម្អិតតូចៗដូចស្លឹកឈើ បង្កើតបន្ថែមរោងមចិញ្ចឹមសត្វ ដើម្បីផើងដាំដើម bonsai ស្អាតជក់ចិត្តជាង។ ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ល្បឿននគរូបនីយកម្មកាន់តែរលូនទៅ លក្ខណៈផ្ទះសម័យបូរាណ ដំបូងក្បឿងលាបពណ៌ចំណាស់ ជញ្ជាំងចំបើង ស្រះ រោងចិញ្ចឹមសត្វ ចំការឯកជនកាន់តែរង្វើលទៅ ហើយជំនួសមកវិញ គឺផ្ទះដំបូងបេតុងឬផ្ទះប្រជុំជន អគារខ្ពស់ៗ។ ក្តីចងចាំពីភូមិស្រុកប្រពៃណីអាចបាត់បង់ទៅច្រើន នៅក្នុងអារម្មណ៍មនុស្សម្នាក់ៗសព្វថ្ងៃនេះ។ ទេសភាព “ស្រុកជីតា" តូចនេះ បានរួមចំណែករំលឹកឡើងការចងចាំ របស់មនុស្សម្នាទាំងឡាយ ហើយបង្ហាញសាឡើងវិញនូវលក្ខណៈសាមញ្ញានៃភូមិស្រុកនៅភាគខាងជើង - រូបភាពដែលសន្សឹមៗបាត់បង់ទៅ៕ ទោះបីគ្រាន់តែមើលស្នាដៃ តាមរយៈរូបថតនេះ អ្នកទស្សនាអាចយល់ច្បាស់បានភាពផ្ចិតផ្ចង់របស់អ្នកបង្កើត រៀបដាក់រាល់ដុំក្បឿង ដុំថ្ម ត្រង់ជាជួរតម្រួតពីលើគ្នា ព្រមទាំងមានរោងក្របី ល្វែងកិនស្រូវសាមញ្ញាដ៏ជិតស្និទ្ធទៀតផង។ អត្ថបទនិងរូបថត៖ កុងដាត
អត្ថបទផ្សេងទៀត វិចិត្រករ Yehezkiel Cyndo - និទានរឿងតាមរយៈគំនូសវាសពីទីក្រុង នៅប្រទេសវៀតណាម18/09/2025មិត្តភក្តិជាមួយនឹងវៀតណាមពីគម្រោងផ្ទាល់ខ្លួន គឺការធ្វើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគូរគំនូរវាសរៀបរាប់ពីរឿងរ៉ាវ នៅក្នុងទីក្រុង ការផ្លាស់ប្តូរនៃទីក្រុង និងប្រជាជន នៅតាមប្រទេសផ្សេងៗ គ្នា... សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan ជំនួយកម្មវិធីស្តីពីជំងឺធ្មេញថ្គាមស្មុគស្មាញ ជូនមន្ទីរពេទ្យនៅវៀតណាម10/08/2025មិត្តភក្តិជាមួយនឹងវៀតណាមលោកសាស្ត្រាចារ្យ Sugihara Kokichi និងការតាំងពិព័រណ៍នៃកម្មវិធីគណិតវិទ្យា ដោយគំរូបំភាន់ភ្នែក06/08/2025មិត្តភក្តិជាមួយនឹងវៀតណាមលោកប្រធានហូជីមិញ រស់ជានិច្ចក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ20/05/2025មិត្តភក្តិជាមួយនឹងវៀតណាមជំរុញសិក្សាអប់រំរួមបញ្ចូល និង សមត្ថភាពដឹកនាំ សម្រាប់ជនពិការវៀតណាម05/04/2025មិត្តភក្តិជាមួយនឹងវៀតណាមDoseba Tua Sinay នឹងក្ដីស្រឡាញ់ចំពោះកុមារវៀតណាម14/03/2025មិត្តភក្តិជាមួយនឹងវៀតណាមវៀតណាម និង បារាំង រួមគ្នានិទានរឿង “អតីតកាល”16/01/2025មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត