កីឡា ដងរែក - អាវុធនៃប្រជាជនវៀតណាម 19/07/2020 សម័យកាលដើម ពេលរូបភាពដឹកជញ្ជូនទំនិញនៅមិនទាន់មានការរីកចម្រើន ប្រជាជនគ្រប់ទីកន្លែងចាប់ផ្តើមពីទីក្រុង រហូតទៅដល់ស្រុកជនបទ តែងប្រើដងរែក ធ្វើជាឧបករណ៍សម្ភារដើម្បីដឹកជញ្ជូនទំនិញ ទៅដោះដូរជាមួយនឹងមូលដ្ឋានផ្សេងៗ។ តាមផ្លូវរែកទំនិញ ជួនកាលមានជួបឧបសគ្គកើតឡើង ដងរែកច្នៃដន្យក៏ក្លាយជាអាវុធមួយ សម្រាប់ការពារផ្ទាល់ខ្លួន យ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីរូបរាងនិងរចនាសម្ពន្ធពិសេសនៃដងរែក គ្រូគុនទាំងឡាយ នៅភូមិក្បាច់គុនបុរាណវៀតណាម បានដកពិសោធន៍និងច្នៃប្រឌិតបង្កើតចេញ ក្បាច់គុនជាមួយនឹងស្នៀតពិសេសដោយឡែករបស់វា។ តាមពាក្យសម្តីលើកសរសើរ នៅភូមិតឹនខាញ - បាត្រា (Tan Khanh – Ba Tra) (ខេត្តប៊ិញយឿង - Binh Duong សព្វថ្ងៃ) មានលោកយាយ វ៉ ធីវ៉ួង (Vo Thi Vuong) (នៅហៅថាយាយណាំវ៉ួង - Nam Vuong) រស់នៅនាចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០ ព្រឹទ្ធាចារ្យខាងក្បាច់គុនតឹនខាញ - បាត្រា (Tan Khanh – Ba Tra) ធ្លាប់មានកិត្តិនាមល្បីល្បាញ ពេលប្រើបានសម្ភារកសិកម្មជាច្រើនប្រភេទ ក្នុងនោះមានដងរែក ដើម្បីវាយតបទៅនឹងសត្រូវ ចោរប្លន់ មកអ៊ុកឡុកលើលោកយាយ ក្នុងពេលដែលកំពុងពលកម្ម ឬលក់ដូរ។ សព្វថ្ងៃ នៅសង្កាត់ តឹនផឿកខាញ (Tan Phuoc Khanh) (ទីរួមស្រុកតឹនអ្វៀន - Tan Uyen ខេត្តប៊ិញយឿង - Binh Duong) ព្រមទាំងមានស្ថាននាម “ត្រួងបាណាំវ៉ួង (Truong Ba Nam Vuong) - តំបន់ដីលោកយាយណាំវ៉ួង” នោះជាទីកន្លែងដែលលោកយាយ ធ្លាប់បានប្រើដងរែកវាយបណ្តេញចោរប្លន់។ អ្នកស្រុកតែងធ្វើដងរែកដោយឫស្សីចាស់ ឬពីងពង់ចាស់ មានប្រវែងជាងមួយម៉ែត្រ សងខាងមានក្បាលពីរ សម្រាប់រក្សាទំនិញមិនឱ្យស្រុតចុះ។ ដងរែកមានកម្រិតរឹង កម្រិតកោង និងកម្រិតទន់មានកំណត់ សម្រាប់ដែលពេលពលកររែងទំនិញលើស្មា ភាពទន់នឹងជួយកាត់បន្ថយការឈឺស្មា បាត់កម្លាំងផង និងជួយលំនឹងនៅលើស្មាផងដែរ។ ដងរែកបានរាប់បញ្ចូលជាប្រភេទអាវុធខ្នាតវែង អាចវាយប្រហារទៅគ្រប់ទិស ខាងលើ ខាងក្រោម ទទឹង និងបណ្តោយ យ៉ាងសម្បូរបែប។ របៀបដៃទាំងពីរកាន់ក្បាលដងរែកម្ខាង វាយលះទទឹង។ កាយវិការដៃទាំងពីរកាន់ក្បាលដងរែកម្ខាង វាយលះទទឹងទៅលើដៃគូ។ ប្រើដងរែក ការពារទប់ទល់ទិសខាងលើក្បាល។ វាយលះពីក្រោមទៅលើ តទល់នឹងដៃគូ ជាកាយវិការវាយប្រហារមួយបែបដែលមានគ្រោះថ្នាក់ខ្លាំង។ កាយវិការវាយប្រហារយ៉ាងស្អាតដោយដងរែក ក្នុងក្បាច់គុនដងរែកនៃបក្សគុនតឹនខាញ - បាត្រា (Tan Khanh – Ba Tra)។ ប្រើដងរែកអាចបង្រ្កាប់បានប្រភេទអាវុធជាច្រើនដូចជា៖ ដាវ កាំបិត លំពែង ជាដើម។ល។ ប្រើដងរែក ការពារតទល់នឹងស្នៀតវាយទាបពីក្រោម។. ប្រើដងរែកវាយប្រហារបុកចំបំពង់ករដៃគូ។ ប្រើដងរែកវាយខ្ទាស់ជើងដៃគូឱ្យដួលរលំ។ ប្រើក្បាលដងរែក វាយទ្ពក់អាវុធដៃគូ។ វាយសំពងដោយដងរែក ចាប់ពីលើចុះ។ ប្រើដងរែក ការពារទប់ទល់ទិសខាងលើក្បាល។ ប្រើដងរែកមានច្រើនរបៀបវាយដូចជា៖ ចាក់ វាយលះ គ្រវែងពីចម្ងាយជាដើម។ល។ ប្រើសម្រាប់វាយប្រហារទៅលើដៃគូ ក៏ដូចជាការពារខ្លួនឯង យ៉ាងមានប្រសិទ្ធភាព។ គ្រូគុន ង្វៀន ទ្រុងណាម (Nguyen Trung Nam) បង្ហាញក្បាច់គុនដងរែក នៃបក្សគុន តឹនខាញ - បាត្រា (Tan Khanh – Ba Tra) នៅមហោស្រពក្បាច់គុនបុរាណនៅភូមិភាគខាងត្បូងវៀតណាម ឆ្នាំ២០១៨។ ប្រើដងរែកក្នុងការតទល់មានភាពរស់រវើក របៀបកាន់ដងរែក អាចកាន់ដោយដៃទាំងពីរ ឬកាន់តែដៃម្ខាង។ ក្នុងករណីការពារខ្លួន ដងរែកជាមួយប្រវែងនិងកម្រិតរឹងធម្មជាតិ ប្រើសម្រាប់វាយផាត់ចោល រង រាំងស្កាត់ខ្លួនទាំងមូល។ ក្នុងករណីវាយប្រហារ ដងរែកជាមួយនឹងកាយវិការសម្បូរបែបដូចជា សំពង បុក ទ្ពក់ វាយលះទទឹង គ្រវែង ចាក់ វាយពីលើ - ពីក្រោមទៅលើដៃគូ ក៏មានភាពរស់រវើក និងមានប្រសិទ្ធភាពខ្ពស់។ ដងរែកជាប្រភេទអាវុធរឹងមាំ ដូច្នេះពេលប្រើប្រាស់អាវុធនេះ ត្រូវប្រើកម្លាំងច្រើន ហ្មឹងម៉ាត់ តទល់ផ្ទាល់ជាមួយនឹងអាវុធផ្សេងៗ។ ដងរែកបានរាប់បញ្ចូលជាអាវុធខ្នាតវែង គុណប្រយោជន៍វាយប្រយោល ប្រើសម្រាប់វាយប្រហារនិងការពារពីចម្ងាយ យ៉ាងមានប្រសិទ្ធភាព។ តាមគ្រូគុន ហូតឿង (Ho Tuong) ព្រឹទ្ធាចារ្យបក្សគុន តឹនខាញ - បាត្រា (Tan Khanh – Ba Tra) ដើម្បីហាត់ជាមួយនឹងអាវុធដងរែក សិស្សមធ្យមសិក្សា (ហាត់គុនចាប់ពី១មួយឆ្នាំឡើងទៅ) សុទ្ធតែអាចហាត់បានទាំងអស់។ តែម្យ៉ាង ហាត់និងបង្ហាញត្រូវនឹងកម្លាំងដែលបញ្ចេញ ព្រមទាំងសម្រេចបានភាពស្ទាត់ជំនាញ ត្រូវតាមក្បូនខ្នាត និងកម្រិតជាក់លាក់ត្រឹមត្រូវខ្ពស់ គឺត្រូវមានកម្រិតវិជ្ជាត្រឹមថ្នាក់គ្រូបង្វឹក (ខ្សែក្រវាត់លឿង មានន័យថាហាត់ចាប់ពី៣ឆ្នាំឡើងទៅ)។ ក៏តាមគ្រូគុននេះ ក្បាច់គុនដងរែក ធ្លាប់មានសិស្សគណនៃបក្សគុណ ទៅសម្តែងជាច្រើនកន្លែង ក្នុងនោះ មានគ្រូបង្វឹក ង្វៀន ទ្រុងណាម (Nguyen Trung Nam) បានសម្តែងក្បាច់គុណនេះ ដណ្តើមបានមេដៃសំរឹទ្ធ នាមហោស្រពក្បាច់គុនបុរាណនៅភូមិខាងត្បូងវៀតណាមពីរលើក (២០១៧ - ២០១៨) ដឹកនាំរៀបចំដោយសហព័ន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញ៕ អត្ថបទនិងរូបថត៖ សើនងៀ

សម័យកាលដើម ពេលរូបភាពដឹកជញ្ជូនទំនិញនៅមិនទាន់មានការរីកចម្រើន ប្រជាជនគ្រប់ទីកន្លែងចាប់ផ្តើមពីទីក្រុង រហូតទៅដល់ស្រុកជនបទ តែងប្រើដងរែក ធ្វើជាឧបករណ៍សម្ភារដើម្បីដឹកជញ្ជូនទំនិញ ទៅដោះដូរជាមួយនឹងមូលដ្ឋានផ្សេងៗ។ តាមផ្លូវរែកទំនិញ ជួនកាលមានជួបឧបសគ្គកើតឡើង ដងរែកច្នៃដន្យក៏ក្លាយជាអាវុធមួយ សម្រាប់ការពារផ្ទាល់ខ្លួន យ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីរូបរាងនិងរចនាសម្ពន្ធពិសេសនៃដងរែក គ្រូគុនទាំងឡាយ នៅភូមិក្បាច់គុនបុរាណវៀតណាម បានដកពិសោធន៍និងច្នៃប្រឌិតបង្កើតចេញ ក្បាច់គុនជាមួយនឹងស្នៀតពិសេសដោយឡែករបស់វា។ តាមពាក្យសម្តីលើកសរសើរ នៅភូមិតឹនខាញ - បាត្រា (Tan Khanh – Ba Tra) (ខេត្តប៊ិញយឿង - Binh Duong សព្វថ្ងៃ) មានលោកយាយ វ៉ ធីវ៉ួង (Vo Thi Vuong) (នៅហៅថាយាយណាំវ៉ួង - Nam Vuong) រស់នៅនាចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០ ព្រឹទ្ធាចារ្យខាងក្បាច់គុនតឹនខាញ - បាត្រា (Tan Khanh – Ba Tra) ធ្លាប់មានកិត្តិនាមល្បីល្បាញ ពេលប្រើបានសម្ភារកសិកម្មជាច្រើនប្រភេទ ក្នុងនោះមានដងរែក ដើម្បីវាយតបទៅនឹងសត្រូវ ចោរប្លន់ មកអ៊ុកឡុកលើលោកយាយ ក្នុងពេលដែលកំពុងពលកម្ម ឬលក់ដូរ។ សព្វថ្ងៃ នៅសង្កាត់ តឹនផឿកខាញ (Tan Phuoc Khanh) (ទីរួមស្រុកតឹនអ្វៀន - Tan Uyen ខេត្តប៊ិញយឿង - Binh Duong) ព្រមទាំងមានស្ថាននាម “ត្រួងបាណាំវ៉ួង (Truong Ba Nam Vuong) - តំបន់ដីលោកយាយណាំវ៉ួង” នោះជាទីកន្លែងដែលលោកយាយ ធ្លាប់បានប្រើដងរែកវាយបណ្តេញចោរប្លន់។ អ្នកស្រុកតែងធ្វើដងរែកដោយឫស្សីចាស់ ឬពីងពង់ចាស់ មានប្រវែងជាងមួយម៉ែត្រ សងខាងមានក្បាលពីរ សម្រាប់រក្សាទំនិញមិនឱ្យស្រុតចុះ។ ដងរែកមានកម្រិតរឹង កម្រិតកោង និងកម្រិតទន់មានកំណត់ សម្រាប់ដែលពេលពលកររែងទំនិញលើស្មា ភាពទន់នឹងជួយកាត់បន្ថយការឈឺស្មា បាត់កម្លាំងផង និងជួយលំនឹងនៅលើស្មាផងដែរ។ ដងរែកបានរាប់បញ្ចូលជាប្រភេទអាវុធខ្នាតវែង អាចវាយប្រហារទៅគ្រប់ទិស ខាងលើ ខាងក្រោម ទទឹង និងបណ្តោយ យ៉ាងសម្បូរបែប។ របៀបដៃទាំងពីរកាន់ក្បាលដងរែកម្ខាង វាយលះទទឹង។ កាយវិការដៃទាំងពីរកាន់ក្បាលដងរែកម្ខាង វាយលះទទឹងទៅលើដៃគូ។ ប្រើដងរែក ការពារទប់ទល់ទិសខាងលើក្បាល។ វាយលះពីក្រោមទៅលើ តទល់នឹងដៃគូ ជាកាយវិការវាយប្រហារមួយបែបដែលមានគ្រោះថ្នាក់ខ្លាំង។ កាយវិការវាយប្រហារយ៉ាងស្អាតដោយដងរែក ក្នុងក្បាច់គុនដងរែកនៃបក្សគុនតឹនខាញ - បាត្រា (Tan Khanh – Ba Tra)។ ប្រើដងរែកអាចបង្រ្កាប់បានប្រភេទអាវុធជាច្រើនដូចជា៖ ដាវ កាំបិត លំពែង ជាដើម។ល។ ប្រើដងរែក ការពារតទល់នឹងស្នៀតវាយទាបពីក្រោម។. ប្រើដងរែកវាយប្រហារបុកចំបំពង់ករដៃគូ។ ប្រើដងរែកវាយខ្ទាស់ជើងដៃគូឱ្យដួលរលំ។ ប្រើក្បាលដងរែក វាយទ្ពក់អាវុធដៃគូ។ វាយសំពងដោយដងរែក ចាប់ពីលើចុះ។ ប្រើដងរែក ការពារទប់ទល់ទិសខាងលើក្បាល។ ប្រើដងរែកមានច្រើនរបៀបវាយដូចជា៖ ចាក់ វាយលះ គ្រវែងពីចម្ងាយជាដើម។ល។ ប្រើសម្រាប់វាយប្រហារទៅលើដៃគូ ក៏ដូចជាការពារខ្លួនឯង យ៉ាងមានប្រសិទ្ធភាព។ គ្រូគុន ង្វៀន ទ្រុងណាម (Nguyen Trung Nam) បង្ហាញក្បាច់គុនដងរែក នៃបក្សគុន តឹនខាញ - បាត្រា (Tan Khanh – Ba Tra) នៅមហោស្រពក្បាច់គុនបុរាណនៅភូមិភាគខាងត្បូងវៀតណាម ឆ្នាំ២០១៨។ ប្រើដងរែកក្នុងការតទល់មានភាពរស់រវើក របៀបកាន់ដងរែក អាចកាន់ដោយដៃទាំងពីរ ឬកាន់តែដៃម្ខាង។ ក្នុងករណីការពារខ្លួន ដងរែកជាមួយប្រវែងនិងកម្រិតរឹងធម្មជាតិ ប្រើសម្រាប់វាយផាត់ចោល រង រាំងស្កាត់ខ្លួនទាំងមូល។ ក្នុងករណីវាយប្រហារ ដងរែកជាមួយនឹងកាយវិការសម្បូរបែបដូចជា សំពង បុក ទ្ពក់ វាយលះទទឹង គ្រវែង ចាក់ វាយពីលើ - ពីក្រោមទៅលើដៃគូ ក៏មានភាពរស់រវើក និងមានប្រសិទ្ធភាពខ្ពស់។ ដងរែកជាប្រភេទអាវុធរឹងមាំ ដូច្នេះពេលប្រើប្រាស់អាវុធនេះ ត្រូវប្រើកម្លាំងច្រើន ហ្មឹងម៉ាត់ តទល់ផ្ទាល់ជាមួយនឹងអាវុធផ្សេងៗ។ ដងរែកបានរាប់បញ្ចូលជាអាវុធខ្នាតវែង គុណប្រយោជន៍វាយប្រយោល ប្រើសម្រាប់វាយប្រហារនិងការពារពីចម្ងាយ យ៉ាងមានប្រសិទ្ធភាព។ តាមគ្រូគុន ហូតឿង (Ho Tuong) ព្រឹទ្ធាចារ្យបក្សគុន តឹនខាញ - បាត្រា (Tan Khanh – Ba Tra) ដើម្បីហាត់ជាមួយនឹងអាវុធដងរែក សិស្សមធ្យមសិក្សា (ហាត់គុនចាប់ពី១មួយឆ្នាំឡើងទៅ) សុទ្ធតែអាចហាត់បានទាំងអស់។ តែម្យ៉ាង ហាត់និងបង្ហាញត្រូវនឹងកម្លាំងដែលបញ្ចេញ ព្រមទាំងសម្រេចបានភាពស្ទាត់ជំនាញ ត្រូវតាមក្បូនខ្នាត និងកម្រិតជាក់លាក់ត្រឹមត្រូវខ្ពស់ គឺត្រូវមានកម្រិតវិជ្ជាត្រឹមថ្នាក់គ្រូបង្វឹក (ខ្សែក្រវាត់លឿង មានន័យថាហាត់ចាប់ពី៣ឆ្នាំឡើងទៅ)។ ក៏តាមគ្រូគុននេះ ក្បាច់គុនដងរែក ធ្លាប់មានសិស្សគណនៃបក្សគុណ ទៅសម្តែងជាច្រើនកន្លែង ក្នុងនោះ មានគ្រូបង្វឹក ង្វៀន ទ្រុងណាម (Nguyen Trung Nam) បានសម្តែងក្បាច់គុណនេះ ដណ្តើមបានមេដៃសំរឹទ្ធ នាមហោស្រពក្បាច់គុនបុរាណនៅភូមិខាងត្បូងវៀតណាមពីរលើក (២០១៧ - ២០១៨) ដឹកនាំរៀបចំដោយសហព័ន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញ៕ អត្ថបទនិងរូបថត៖ សើនងៀ
អត្ថបទផ្សេងទៀត ជ័យជម្នះជាប្រវត្តិសាស្ត្រ - វៀតណាមបានក្លាយម្ចាស់ជើងឯកនៃពានរង្វាន់ ASEAN Cup 202626/08/2026កីឡាការប្រកួតជើងទី២ នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Cup 2026 រវាងក្រុមជម្រើសបាល់ទាត់ជាតិវៀតណាម និងក្រុមជម្រើសបាល់ទាត់ជាតិថៃ បានធ្វើឡើងនៅម៉ោង ២០ និង ០០ នាទី ថ្ងៃទី ២៦ ខែសីហា នៅពហុកីឡដ្ឋានជាតិ មីឌីញ( My Dinh ភូមិ ហ័រ (Hoa) Workout ៖ កន្លែងហាត់ gym ឥតគិតថ្លៃសម្រាប់សុខភាពសហគមន៍24/07/2026កីឡា Pickleball - កីឡាថ្មីទាក់ទាញប្រជាជនវៀតណាម01/02/2025កីឡាបុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង02/01/2025កីឡាប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship26/03/2024កីឡាភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ25/03/2024កីឡាពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម04/01/2024កីឡា អត្ថបទផ្សេងទៀត