ធ្លាប់ជាអ្នកលេងហ្គីតាបុរាណដ៏ល្បីល្បាញនៅទីក្រុង ដាឡាត ( Da Lat) អស់រយៈពេលជាច្រើនឆ្នាំនៃការសម្តែង បណ្តុះបណ្តាល និងផលិតហ្គីតាដែលទទួលស្តង់ដារអន្តរជាតិ ហើយបានទទួលបានការវាយតម្លៃខ្ពស់ និងការបញ្ជាទិញដោយអ្នកលេងហ្គីតា។
ធ្លាប់ជាអ្នកលេងហ្គីតាបុរាណដ៏ល្បីល្បាញនៅទីក្រុង ដាឡាត ( Da Lat) អស់រយៈពេលជាច្រើនឆ្នាំនៃការសម្តែង បណ្តុះបណ្តាល និងផលិតហ្គីតាដែលទទួលស្តង់ដារអន្តរជាតិ ហើយបានទទួលបានការវាយតម្លៃខ្ពស់ និងការបញ្ជាទិញដោយអ្នកលេងហ្គីតា។ ឥឡូវនេះ សិល្បករ ង្វៀនធី (Nguyen Thi) (អាយុ ៥៩ ឆ្នាំ) គឺជាអ្នកជំនាញក្នុងការជួសជុលម៉ាស៊ីនចាក់ថាសចម្រៀងចាស់ដែលមានអាយុកាលរាប់រយឆ្នាំ។
"ចាប់ពីពេលដែលធ្វើការជាមួយម៉ាស៊ីនចាក់ថាសចម្រៀង ក្នុងអំឡុងពេលជាង ៦០ ឆ្នាំហើយ ខ្ញុំនៅតែរក្សាម៉ាស៊ីនចាក់ថាសចម្រៀងពិសេសមានតែមួយគត់ ដូចជាម៉ាស៊ីនចាក់ថាសចម្រៀង Akai របស់ប៉ាខ្ញុំ សំឡេងពិរោះណាស់ហើយអាចបញ្ចេញសម្លេងនៃច្រៀងដែលខ្ញុំជ្រើសរើសគ្រប់ពេល " ។ លោកធី (Thi) បានប្រាប់ដោយរំភើបអំពីកម្រងម៉ាស៊ីនចាក់ថាសចម្រៀង ។ រូបថត៖ លី ហ័ងឡុង
វីឡាបារាំងដ៏គួរឱ្យស្រឡាញ់ដែលមានទីតាំងនៅលេខ ៣ ផ្លូវ Yagout ហាក់បីដូចជាភ្ញាក់ឡើង បន្ទាប់ពីលាក់ខ្លួនជាច្រើនថ្ងៃក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺ Covid ដែលត្រូវបានជួសជុល និងកែលម្អទៅជាហាង Café និងសារមន្ទីរដាក់តាំងម៉ាស៊ីនចាក់ថាសចម្រៀងបុរាណ។ វាបានក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់អ្នកចូលចិត្តតន្ត្រី ដើម្បីស្វែងយល់ - មានអារម្មណ៍ - រីករាយជាមួយបទភ្លេងមិនចេះចប់។
“ដូចជាគ្រូពេទ្យម្នាក់ រឿងដែលគួរឱ្យចាប់អារម្មណ៍អំពីវិជ្ជាជីវៈនេះគឺថាជំនួសឱ្យការជួយសង្គ្រោះជិវិតមនុស្ស អ្នកនឹងជួយសង្គ្រោះជីវិតរបស់ម៉ាស៊ីន ជំនួសឱ្យការបោះវាចោល អ្នកធ្វើឱ្យវាបញ្ចេញសម្លេងម្តងទៀត។ ហេតុដូច្នេះហើយ ទោះបីមានការពង្រើយការងារមួយចំនួនក្នុងជីវភាពរស់នៅ៖ ដូចជាធ្វើការ មានកេរ្តិ៍ឈ្មោះ មានគ្រួសារ មានអាជីព... ខ្ញុំនៅតែរក្សាការជួសជុលម៉ាស៊ីនចាក់ថាសច្រៀងដដែល»។ រូបថត៖ លី ហ័ងឡុង
ទទួលបាននូវចំណង់ចំណូលចិត្តផ្នែកអេឡិចត្រូនិកពីឪពុកដែលទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាពីសាលាវិទ្យុ តឹនផាតសាយហ្គន (Tan Phat Sai gon) ក្នុងឆ្នាំ ១៩៦២ ម្ចាស់ហាងជួសជុល Radio ហ័ងអាញ (Hoang Anh) ផ្លូវ ៦០ មីញម៉ាង (Minh Mang) - ទីក្រុង ដាឡាត (Da Lat) (ឥឡូវផ្លូវនេះជាផ្លូវទ្រឿងកុងឌីញ (Truong Cong Dinh)) តាំងពីអាយុកាល ៧-៨ ឆ្នាំ ក្មេងប្រុស ង្វៀនធី (Nguyen Thi) បានចាប់ផ្តើមដឹងអំពី បន្ទះអេឡិចត្រូនិក។
ដោយចំណូលចូលចិត្ត លោក ង្វៀន ធី (Nguyen Thi) នៅតែប្រាថ្នាថា វត្ថុដែលលោកបានប្រមូលទុកនោះ មាននរណាម្នាក់យកបន្តនិងអភិវឌ្ឍ។ រូបថត៖ លី ហ័ងឡុង
លោក ង្វៀន ធី (Nguyen Thi) បានសារភាពថា “ឪពុកខ្ញុំជាមនុស្សល្អិតល្អន់ គាត់តែងតែទុកម៉ាស៊ីនឲ្យអតិថិជន ហេតុដូច្នេះមានម៉ាស៊ីនដែលគាត់ជួសជុលតាំងពីមុនឆ្នាំ ១៩៥៧ រហូតមកដល់បច្ចុប្បន្ន ជំនួសឱ្យការបោះចោល គាត់នៅតែបន្តរក្សា ដូច្នេះចំនួនម៉ាស៊ីនកាន់តែកើនឡើង។ ខ្ញុំក៏ធ្វើតាមឪពុកខ្ញុំ នៅតែរក្សាទុកម៉ាស៊ីនទាំងនោះ ព្រោះខ្ញុំគិតថា ប្រហែលជាថ្ងៃណាមួយម្ចាស់ម៉ាស៊ីនចាក់ថាសចម្រៀងនឹងមកនិងទទួល»។ ពេលវេលាបានកន្លងផុតទៅបន្តិចម្តងៗ ៥ - ១០ ហើយបន្ទាប់មក ២០ ឆ្នាំ ហើយ... នៅពេលដែលចលនានៃការលេងម៉ាស៊ីនចាក់ថាសចម្រៀងបុរាណបានពេញនិយម លោក ង្វៀន ធី (Nguyen Thi) បានយកវាមកនិងជួសជុលឡើងវិញ។
លោក ង្វៀន ធី (Nguyen Thi) បាននិយាយថា “ខ្ញុំរស់នៅម្នាក់ឯង ដូច្នេះខ្ញុំគ្រោងនឹងប្រគល់ទៅអ្នកណាដែលស្រលាញ់ការងារនេះពិតប្រាកដ ដើម្បីអភិវឌ្ឍវា មិនចង់ឲ្យ “ទ្រព្យសម្បត្តិ” ទាំងនេះបំបាត់ជាបណ្តើរៗ ឬប្រែក្លាយជាកន្លែងលក់ដូរនោះទេ” លោក ធី (Thi) បាននិយាយអំពីពីស្តុករក្សាទុកម៉ាស៊ីនចាក់ថាសចម្រៀងបុរាណ ដែលគាត់បានចំណាយអស់មួយជីវិតរបស់គាត់ ដើម្បីជួសជុលនិងរក្សាទុក។ រូបថត៖ លី ហ័ងឡុង
ដំណឹងល្អបានផ្សព្វផ្សាយទៅឆ្ងាយ អ្នកប្រមូលក្នុងស្រុក និងបរទេសចាប់ផ្ដើមស្គាល់និងបញ្ជាទិញ។ កាលណា ង្វៀន ធី (Nguyen Thi) បានដេញតាមនិងទាក់ទាញ ដូច្នេះហើយ គាត់បានក្លាយជាអ្នកជំនាញក្នុងការជួសជុលម៉ាស៊ីនចាក់ថាសចម្រៀងបុរាណពីសម័យមិនស្គាល់។
“ខ្ញុំរស់នៅម្នាក់ឯង ដូច្នេះហើយ ខ្ញុំមានគម្រោងប្រគល់ជាអំណោយ ឬប្រគល់វាទៅឱ្យអ្នកដែលពិតជាចូលចិត្តការងារនេះ ដើម្បីអភិវឌ្ឍវា ដោយមិនចង់ឱ្យ 'ទ្រព្យសម្បត្តិ' នេះរលាយបាត់ ឬប្រែក្លាយទៅជាអាជីវកម្មនោះទេ»។
លោក ង្វៀន ធី (Nguyen Thi)
ប្រសិនបើអ្នកបានស្គាល់នឹងគោលដៅដ៏គួរឱ្យធុញទ្រាន់នៅក្នុងទីក្រុង ដាឡាត (Da Lat) សូមទៅទស្សនាហាងកាហ្វេ និងសារមន្ទីដាក់តាំងម៉ាស៊ីនចាក់ថាសចម្រៀងបុរាណធីតួន (Thi Tuan) ដើម្បីស្វែងរកអតីតកាលជាមួយនឹងបទចម្រៀងអមតៈ៕
អនុវត្ត៖ លី ហ័ងឡុង