ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

អ្នកជួសជុលម៉ាស៊ីនចាក់ថាសចម្រៀងចាស់

ធ្លាប់ជាអ្នកលេងហ្គីតាបុរាណដ៏ល្បីល្បាញនៅទីក្រុង ដាឡាត ( Da Lat)​ អស់​រយៈពេលជាច្រើនឆ្នាំនៃការសម្តែង បណ្តុះបណ្តាល និងផលិតហ្គីតាដែល​ទទួលស្តង់ដារអន្តរជាតិ ហើយ​បាន​ទទួលបានការវាយតម្លៃខ្ពស់ និងការបញ្ជាទិញដោយអ្នកលេងហ្គីតា។  

 

ធ្លាប់ជាអ្នកលេងហ្គីតាបុរាណដ៏ល្បីល្បាញនៅទីក្រុង ដាឡាត ( Da Lat)​ អស់​រយៈពេលជាច្រើនឆ្នាំនៃការសម្តែង បណ្តុះបណ្តាល និងផលិតហ្គីតាដែល​ទទួលស្តង់ដារអន្តរជាតិ ហើយ​បាន​ទទួលបានការវាយតម្លៃខ្ពស់ និងការបញ្ជាទិញដោយអ្នកលេងហ្គីតា។  ឥឡូវនេះ សិល្បករ ង្វៀន​ធី (Nguyen Thi) (អាយុ ៥៩ ឆ្នាំ) គឺជាអ្នកជំនាញក្នុងការជួសជុលម៉ាស៊ីន​ចាក់​ថាសចម្រៀងចាស់ដែលមានអាយុកាលរាប់រយឆ្នាំ។ 

"ចាប់ពីពេល​ដែល​ធ្វើ​ការ​ជាមួយ​ម៉ាស៊ីន​​ចាក់​ថាសចម្រៀង ក្នុង​អំឡុងពេលជាង ៦០ ឆ្នាំហើយ ខ្ញុំនៅតែរក្សាម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​ពិសេសមានតែមួយគត់ ដូចជាម៉ាស៊ីន​ចាក់​ថាសចម្រៀង Akai របស់ប៉ាខ្ញុំ សំឡេងពិរោះណាស់ហើយអាចបញ្ចេញ​សម្លេង​នៃច្រៀងដែលខ្ញុំជ្រើសរើសគ្រប់ពេល " ។ លោកធី (Thi) បានប្រាប់ដោយរំភើបអំពីកម្រងម៉ាស៊ីន​ចាក់​ថាសចម្រៀង ។ រូបថត៖ លី ហ័ងឡុង

វីឡាបារាំងដ៏គួរឱ្យស្រឡាញ់ដែលមានទីតាំងនៅលេខ ៣ ផ្លូវ Yagout ហាក់បីដូចជាភ្ញាក់ឡើង បន្ទាប់ពីលាក់ខ្លួនជាច្រើនថ្ងៃក្នុង​​អំឡុង​ពេល​ដែល​មាន​ការរីករាលដាលនៃជំងឺ Covid ដែលត្រូវបានជួសជុល និងកែលម្អទៅជាហាង Café និងសារមន្ទីរដាក់​តាំង​ម៉ាស៊ីន​​​ចាក់​ថាស​ចម្រៀងបុរាណ។ វាបានក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់អ្នក​ចូល​ចិត្ត​​តន្ត្រី ដើម្បីស្វែងយល់ - មានអារម្មណ៍ - រីករាយជាមួយបទភ្លេងមិនចេះចប់។

“ដូចជាគ្រូពេទ្យម្នាក់ រឿងដែលគួរឱ្យចាប់អារម្មណ៍អំពីវិជ្ជាជីវៈនេះគឺថាជំនួសឱ្យការជួយសង្គ្រោះជិវិតមនុស្ស អ្នកនឹងជួយសង្គ្រោះជីវិតរបស់ម៉ាស៊ីន ជំនួសឱ្យការបោះវាចោល អ្នកធ្វើឱ្យវា​បញ្ចេញ​សម្លេងម្តងទៀត។ ហេតុ​ដូច្នេះហើយ ទោះ​បី​មាន​ការ​ពង្រើយ​ការងារ​មួយ​ចំនួនក្នុង​ជីវភាពរស់នៅ៖ ​ ដូច​ជា​ធ្វើ​ការ ​មាន​កេរ្តិ៍ឈ្មោះ មាន​គ្រួសារ មាន​អាជីព... ខ្ញុំ​នៅ​តែ​រក្សា​ការជួសជុល​ម៉ាស៊ីន​ចាក់​ថាសច្រៀង​​ដដែល»។ រូបថត៖ លី ហ័ងឡុង

ទទួល​បាន​នូវ​ចំណង់​ចំណូល​ចិត្ត​ផ្នែក​អេឡិចត្រូនិក​ពី​ឪពុក​ដែល​ទទួល​បាន​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ពី​សាលា​វិទ្យុ តឹន​ផាតសាយហ្គន (Tan Phat Sai gon) ក្នុង​ឆ្នាំ ១៩៦២ ម្ចាស់​ហាង​ជួសជុល Radio ហ័ងអាញ (Hoang Anh) ផ្លូវ ៦០ មីញ​ម៉ាង (Minh Mang) - ទីក្រុង ដាឡាត (Da Lat) (ឥឡូវ​ផ្លូវនេះជាផ្លូវ​ទ្រឿង​កុង​ឌីញ (Truong Cong Dinh)) តាំងពី​អាយុកាល ៧-៨ ឆ្នាំ ក្មេងប្រុស ង្វៀន​ធី (Nguyen Thi) បានចាប់ផ្តើមដឹងអំពី បន្ទះអេឡិចត្រូនិក។

  ដោយ​ចំណូល​ចូល​ចិត្ត លោក ង្វៀន ធី (Nguyen Thi) នៅតែ​ប្រាថ្នា​ថា​ វត្ថុ​ដែល​លោក​បាន​ប្រមូល​ទុក​នោះ មាន​នរណា​ម្នាក់​យកបន្តនិង​អភិវឌ្ឍ។ រូបថត៖ លី ហ័ងឡុង

លោក ង្វៀន ធី (Nguyen Thi) បានសារភាពថា ឪពុកខ្ញុំជាមនុស្សល្អិតល្អន់ គាត់តែងតែទុកម៉ាស៊ីនឲ្យអតិថិជន ហេតុ​ដូច្នេះមានម៉ាស៊ីនដែលគាត់ជួសជុលតាំងពីមុនឆ្នាំ ១៩៥៧ រហូតមកដល់បច្ចុប្បន្ន ជំនួសឱ្យការបោះចោល គាត់នៅតែបន្តរក្សា ដូច្នេះចំនួនម៉ាស៊ីនកាន់តែកើនឡើង។ ខ្ញុំ​ក៏​ធ្វើ​តាមឪពុកខ្ញុំ​ នៅតែ​រក្សាទុក​ម៉ាស៊ីន​ទាំងនោះ ព្រោះ​ខ្ញុំ​គិត​ថា ប្រហែល​ជា​ថ្ងៃ​ណា​មួយ​ម្ចាស់​ម៉ាស៊ីន​​ចាក់​ថាស​ចម្រៀង​​នឹង​មកនិង​ទទួល»។ ពេលវេលាបានកន្លងផុតទៅបន្តិចម្តងៗ ៥ - ១០  ហើយបន្ទាប់មក ២០ ឆ្នាំ ហើយ... នៅពេលដែលចលនានៃការលេងម៉ាស៊ីន​ចាក់​ថាសចម្រៀង​បុរាណបាន​ពេញ​និយម លោក ង្វៀន ធី (Nguyen Thi) បានយកវាមកនិងជួសជុលឡើងវិញ។

លោក ង្វៀន ធី (Nguyen Thi)  បាននិយាយថា “ខ្ញុំរស់នៅម្នាក់ឯង ដូច្នេះខ្ញុំគ្រោងនឹងប្រគល់ទៅអ្នកណាដែលស្រលាញ់ការងារនេះពិតប្រាកដ ដើម្បីអភិវឌ្ឍវា មិនចង់ឲ្យ “ទ្រព្យសម្បត្តិ” ទាំងនេះបំបាត់​ជាបណ្តើរៗ ឬប្រែក្លាយជាកន្លែង​លក់​ដូរនោះទេ” លោក ធី (Thi) បាននិយាយអំពីពីស្តុករក្សាទុក​ម៉ាស៊ីន​ចាក់​ថាសចម្រៀង​បុរាណ ដែលគាត់បានចំណាយអស់មួយជីវិតរបស់គាត់ ដើម្បីជួសជុល​និងរក្សាទុក។ រូបថត៖ លី ហ័ងឡុង

ដំណឹង​ល្អ​បានផ្សព្វផ្សាយ​ទៅ​ឆ្ងាយ អ្នក​ប្រមូល​ក្នុង​ស្រុក និង​បរទេស​ចាប់​ផ្ដើម​ស្គាល់និងបញ្ជាទិញ​។ កាលណា ង្វៀន ធី (Nguyen Thi) បានដេញតាមនិងទាក់ទាញ  ដូច្នេះហើយ គាត់បានក្លាយជាអ្នកជំនាញក្នុងការជួសជុលម៉ាស៊ីនចាក់​ថាសចម្រៀងបុរាណពីសម័យមិនស្គាល់។

ខ្ញុំរស់នៅម្នាក់ឯង ដូច្នេះហើយ ខ្ញុំមានគម្រោងប្រគល់ជាអំណោយ ឬប្រគល់វាទៅឱ្យអ្នកដែលពិតជាចូលចិត្តការងារនេះ ដើម្បីអភិវឌ្ឍវា ដោយមិនចង់ឱ្យ 'ទ្រព្យសម្បត្តិ' នេះរលាយបាត់ ឬប្រែក្លាយទៅជាអាជីវកម្មនោះទេ»

លោក ង្វៀន ធី (Nguyen Thi)

 

ប្រសិនបើអ្នកបាន​ស្គាល់នឹងគោល​ដៅដ៏គួរឱ្យធុញទ្រាន់នៅក្នុងទីក្រុង ដាឡាត (Da Lat) សូមទៅទស្សនាហាងកាហ្វេ និង​សារមន្ទី​ដាក់​តាំងម៉ាស៊ីន​ចាក់​ថាសចម្រៀងបុរាណ​ធី​តួន (Thi Tuan)  ដើម្បីស្វែងរកអតីតកាលជាមួយនឹងបទចម្រៀងអមតៈ៕

អនុវត្ត៖ លី ហ័ងឡុង


top