ក្នុងចំណោមអ្នកចំរៀងវៀតណាមនៅឯបរទេសខាញ់លី(Khanh Ly) គឺជាអ្នកចំរៀងដ៏ល្បីឈ្មោះមួយរូប។ ក្នុងអំឡុងពេលជិត ៦០ ឆ្នាំនៃអាជីពជាអ្នកច្រៀងលោកស្រីបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានទេ នៅក្នុងដួងចិត្តរបស់អ្នកគាំទ្រ។ ជាមួយនឹងបទចម្រៀងរាប់រយបទដែលដក់ជាប់ក្នុងដួងចិត្តទស្សនិកជនគ្រប់រូបទស្សនិកជនទាំងក្នុងស្រុកនិងក្រៅប្រទេសនឹងមិនដែលភ្លេចបាននូវ ខាញ់ លី(Khanh Ly)ជាអ្នកចំរៀងម្នាក់ងប់ងល់នឹងបទចំរៀងជាច្រើនដែលបង្ហាញអំពីក្តីស្រឡាញ់មាតុភូមិ និងក្តីស្រឡាញ់របស់គូរស្នេហ៍ ហើយអ្នកចម្រៀង ខាញ លី(Khanh Ly) ដែលមានទឹកចិត្តប្រកបដោយក្តីមេត្តាចំពោះបទចម្រៀងប្រឆាំងនឹងសង្រ្គាមរបស់តន្ត្រីករទ្រិញកុងសឺន (Trinh Cong Son)ទៀតផង។
ដូចអ្នកចូលចិត្តបទចម្រៀងរបស់តន្ត្រីករទ្រិញកុង សឺន(Trinh Cong Son) ជាច្រើនខ្ញុំក៏ចូលចិត្តអ្នកចម្រៀង ខាញ់លី (Khanh Ly)តាំងពីខ្ញុំកំពុងរៀនសូត្រ នៅមហាវិទ្យាល័យ។ សូរសម្លេងមានលក្ខណៈពិសេសប្លែកៗរបស់អ្នកចម្រៀង ខាញ់ លី (Khanh Ly)វាហាក់ដូចជាសារធាតុញៀនសម្រាប់អ្នកដែលចូលចិត្តបទចម្រៀងរបស់តន្រ្តីករទ្រិញកុង សឺន (Trinh Cong Son)។
អត្ថបទនិងរូបថត៖ ថាញ់ហ័រ