• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ - ដុង ដា

នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅឧទ្យានវប្បធម៌ដុង ដា នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ - ដុង ដា (១៧៨៩-២០២៥) រំលឹកដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសអាវក្រណាត់ គ័ង ជុង - ង្វៀន ហ៊ឺ រួមជាមួយនឹងមេទ័ព តី សឺន និងប្រជាជននៅសម័យនោះ បានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងការឈ្លានពានរបស់បរទេសដើម្បីការពារឯករាជ្យរបស់ប្រទេសជាតិ។

ឆ្នាំនេះ ពិធីបុណ្យជ័យជំនះ ង៉ុក ហូយ - ដុង ដា ត្រូវបានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកុម្ភៈ ដោយមានសកម្មភាពជាច្រើនដូចជា៖ ពិធីដង្ហែអុជធូប ក្បួនដង្ហែរ; របាំម៉ុងសាយ; ការសម្តែងក្បាច់គុន Binh Dinh Gia; ការប្រកួតអុក និងអុកមនុស្ស; ការសរសេរអក្សរផ្ចង់, ការណែនាំសិល្បៈប្រពៃណី។ ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺកម្មវិធីសិល្បៈពិសេសជាមួយប្រធានបទ "ដុងដា - ប្រវត្តិសាស្រ្តមាស - បោះជំហានដ៏រឹងមាំទៅអនាគត” ដែលធ្វើឡើងក្នុងទម្រង់នៃឈុតឆាកពាក់កណ្តាលប្រាកដនិយម រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាផែនទី 3D ដោយប្រើពន្លឺរួមបញ្ចូលគ្នាជាមួយតន្ត្រី និងការច្រៀង សៀក រាំ ការសម្តែងស្គរ ...។ តាមរយៈនោះ ទស្សនិកជននឹងយល់កាន់តែច្បាស់អំពីប្រវត្តិដ៏រុងរឿងនៃជ័យជំនះអតីតកាល និងការរួមចំណែករបស់ស្តេច គ័ង ជុង - ង្វៀន ហ៊ឺ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ

“បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ”

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣៩- ៣ កុម្ភៈ ២០២៥) អ្នកជំនាញ និងអ្នកប្រាជ្ញចិនជាច្រើនបានអះអាងថា ការចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការ ណ៍របត់ដ៏សំខាន់មួយ បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ ក៏នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃដែរ។

Top