• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរបស់រដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ៦ (គណៈកម្មាធិការដឹកនាំ) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំក្នុងឆ្នាំ២០២៦។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)

កិច្ចប្រជុំនេះបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតាមអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤។ កិច្ចប្រជុំនេះ គឺសំដៅអនុវត្តន៍ភារកិច្ច និងដំណោះស្រាយសំខាន់ៗប្រកបដោយប្រសិទ្ធភាព តាមការណែនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដែលថា៖ “ទម្លុះទម្លាយក្នុងការធ្វើ
សកម្មភាព រីកសាយភាយលទ្ធផល”។

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា របៀបធ្វើ ត្រូវតែមានលក្ខណៈជាក់ស្ដែងជាងមុន ដោយយកគោលដៅជាទិសដៅ យកផលិតផលជារង្វាស់; ផ្លាស់ប្តូរផ្នត់គំនិតពី "ការធ្វើច្រើន" ទៅ "ការធ្វើឱ្យត្រឹមត្រូវ និងចំគោលដៅ"; ពីការមានសកម្មភាពទៅការបង្កើតផលិតផលជាក់លាក់ អាចវាស់វែងបាន ជាមួយនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ។

ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូផ្តោតការពិភាក្សាលើការស្រាយបំភ្លឺឱ្យច្បាស់លាស់នូវការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; ស្នើដំណោះស្រាយលេចធ្លោ ដើម្បីជំរុញយ៉ាងខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចទិន្នន័យ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្លាំងពលកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គប្រជុំកំណត់ឱ្យបានច្បាស់លាស់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងឆ្នាំនេះ ដើម្បីឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ពិតជាក្លាយជាកម្លាំងចលករទម្លុះទម្លាយ រួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ក៏ដូចជាគោលដៅ និងភារកិច្ចដែលបានដាក់ចេញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS

នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Andrey Kondrashov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS នៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។

Top