• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅទីក្រុង កិនធើ

ថ្លែងនៅពេលចុះត្រួតពិនិត្យការងារបោះឆ្នោត អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានតម្រូវឱ្យមូលដ្ឋាន ត្រៀមរៀបចំដំណាក់កាលនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីឱ្យថ្ងៃបោះឆ្នោតពិតជាទិវាបុណ្យរបស់ប្រជាជនទាំងមូល។
អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅទីក្រុង កិនធើ។ (រូបថត៖ VOV)

កាលពីរសៀលថ្ងៃទី៤ ខែមីនា ក្រុមអធិការកិច្ចនិងត្រួតពិនិត្យនៃអនុគណៈកម្មការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានចុះធ្វើការនៅឃុំ Nhon Ai ទីក្រុងកិនធើ អំពីការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១។

ថ្លែងនៅពេលចុះត្រួតពិនិត្យការងារបោះឆ្នោត អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានតម្រូវឱ្យមូលដ្ឋាន ត្រៀមរៀបចំដំណាក់កាលនីមួយៗឲ្យបានហ្មត់ចត់ ដើម្បីឱ្យថ្ងៃបោះឆ្នោតពិតជាទិវាបុណ្យរបស់ប្រជាជនទាំងមូល។ ផ្តោតសំខាន់លើការបង្កើនការបំប៉ន់ និងការណែនាំអំពីជំនាញវិជ្ជាជីវៈសម្រាប់មណ្ឌលបោះឆ្នោត និងក្រុមបោះឆ្នោត ដោយធានាបាននូវការអនុវត្តយ៉ាងត្រឹមត្រូវតាមគោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិ។ តំបន់បោះឆ្នោតត្រូវតែរៀបចំតាមបែបវិទ្យាសាស្ត្រ ជាមួយនឹងច្រកចេញចូលដ៏សមស្រប; បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវតែបិទផ្សាយយ៉ាងពេញលេញ និងច្បាស់លាស់; រៀបចំផែនការសម្រាប់គាំទ្រដល់ជនចាស់ជរា និងជនពិការស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ រៀបចំបុគ្គលិកយាមប្រចាំការនៅទីតាំងបោះឆ្នោត ធានាសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលបោះឆ្នោត; អនុវត្តន៍បាវចនា "នៅហ្នឹងកន្លែង ៤ យ៉ាង" ដើម្បីធានាថាការបោះឆ្នោតមានសុវត្ថិភាព ប្រជាធិបតេយ្យ និងស្របតាមច្បាប់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top