• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។
ថ្នាក់ដឹកនាំខេត្ត Yen Bai បានថ្លែងអំណរគុណចំពោះស្ថានទូតស្វីសប្រចាំនៅវៀតណាម និងអ្នកជំនាញការសង្គ្រោះស្វីស។ (រូបថត៖ TTXVN)

កាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា នៅអាកាសយានដ្ឋាន Noi Bai អង្គការ Samaritans Purse (ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានបេសកកម្មជួយ ឧបត្ថម្ភមនុស្សធម៌ និងអភិវឌ្ឍន៍សហគមន៍) បានប្រគល់ទំនិញសង្គ្រោះដល់ប្រជាជន នៅតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅប្រទេសវៀតណាម។ កញ្ចប់ទំនិញរួមមាន៖ ពិល ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនចម្រោះទឹក ធុងទឹក និងទឹកស្អាតសម្រាប់គ្រួសារ... ដែលមានតម្លៃសរុបប្រមាណ ១១៦.០០០ ដុល្លារ អាមេរិក។ កញ្ចប់ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តចំនួន ៣ គឺ Yen Bai, Lao Cai និង Cao Bang ក្នុងថ្ងៃទី១៦ និងថ្ងៃទី ១៧ កញ្ញា។

នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass បានប្រគល់ឧបករណ៍ ប្រព័ន្ធសម្រាប់ផ្ទះសុវត្ថិភាព និងទឹកស្អាតដែលមានទម្ងន់ ២៦ តោន តម្លៃប៉ាន់ស្មានជិត ៤៣០ ពាន់ដុល្លារអាមេរិកដល់ប្រទេសវៀតណាម។ ប្រទេស ស្វីសក៏បានបញ្ជូនអ្នកជំនាញចំនួន ៨ នាក់ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យ ទឹកស្អាត អនាម័យ លំនៅដ្ឋានសុវត្ថិភាព...ដើម្បីធ្វើការអង្កេត ស្រាវជ្រាវស៊ីជម្រៅ លើតម្រូវការនៃខេត្ត Yen Bai និងស្នើឡើងវិធានការកសាងឡើងវិញដ៏សមស្រប។ តាមការគ្រោងទុក ក្រុមអ្នកជំនាញនឹងធ្វើការអង្កេតស្រាវជ្រាវនៅ Yen Bai ក្នុងសប្តាហ៍នេះ។ លើសពីនេះ អ្នកជំនាញស្វីសនឹងជួយដំឡើង និងណែនាំមូលដ្ឋានអំពីរបៀបប្រើប្រាស់ ឧបករណ៍ទាំងនេះ។

មុននោះ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។

ចាប់ពីថ្ងៃទី ១១ ខែកញ្ញា រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ បានទទួលការយកចិត្តទុកដាក់ពីស្ថានទូតចំនួន ១០ និងអង្គការអន្តរជាតិចំនួន ១៦ ជាមួយនឹងការសន្យាផ្ដល់ជំនួយចំនួន ១៦០ តោន ដឹកជញ្ជូនតាមផ្លូវអាកាស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធី អុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជន (វិថី Bac Son ទីក្រុងហាណូយ) និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គ តម្កល់សពនិងបំផុសចលនាប្រឡងប្រណាំង។

Top