• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយនៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក

អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ និងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អប្រសើររវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយនៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិកលោកស្រី Nomvula Mokonyane (រូបថត៖ Van Hieu/VOV)

នាព្រឹកថ្ងៃទី២០ ខែឧសភា នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបអគ្គលេខាធិការរងទីមួយ នៃគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិក (ANC) អាហ្រ្វិកខាងត្បូង កំពុងកាន់អំណាចនៅអាហ្វ្រិកខាងត្បូងលោកស្រី Nomvula Mokonyane ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ឧសភា។ អគ្គលេខាបក្ស លោកតូ ឡឹម បានស្វាគមន៍ និងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ និងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អប្រសើររវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង។

អគ្គលេខាធិការរងទីមួយ  ANC លោកស្រី   Nomvula Mokonyane បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមមានគោល បំណងអនុវត្តលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងអគ្គលេខាបក្ស លោកតូ ឡឹម និងប្រធាន ANC  ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្ស ANC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; ជឿជាក់ថា លទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យគណបក្ស ANC រៀបចំផែនការកសាងបក្ស និងគោលនយោបាយកំណែទម្រង់ ដើម្បីដឹកនាំប្រទេសប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top