• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម ទទួលជួបជាមួយប្រធានគណៈប្រតិភូនៃប្រទេសដែលចូលរួមក្នុងពិធីបើកការចុះហត្ថលេខាអនុសញ្ញាហាណូយ

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបជាមួយប្រធានគណៈប្រតិភូប្រទេស ដែលចូលរួមក្នុងពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការ សហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) និងសន្និសីទកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពី ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលស្វាគមន៍ប្រធានគណៈប្រតិភូមកពីប្រទេសនានាដែលចូលរួមក្នុងពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងពិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការចូលរួមរបស់តំណាងប្រទេស និងអង្គការអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់ជាសកលនេះ គឺជាការសក្ខីភាំពច្បាស់លាស់នៃស្មារតីសាមគ្គីភាពអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ហើយក៏បញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាមនិងបណ្តាប្រទេស និងប្រជាជនជុំវិញពិភពលោក។ វៀតណាមអំពាវនាវឱ្យប្រទេសនានាផ្តល់សច្ចាប័នលើអនុសញ្ញានេះឱ្យបានឆាប់ ដើម្បីឱ្យអនុសញ្ញានេះអាចចូលជាធរមានក្នុងពេលឆាប់ៗនេះ។ វៀតណាមក៏សន្យាថា នឹងរួមជាមួយប្រទេស និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការទាញយកសក្តានុពលនៃលំហអ៊ីនធឺណិត ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

លោកស្រី Ghada Waly នាយិកាប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានតំណាងឱ្យគណៈប្រតិភូអន្តរជាតិនានា បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងការចូលរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងដំណើរការចរចា និងធ្វើជាម្ចាស់ផ្ទះនៃពិធីបើកការចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយ។ UNODC បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយវៀតណាមក្នុងការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការពិចារណាលើលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងតំបន់នៅទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top