នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សម័យប្រជុំផ្លូវការនៃមហា សន្និបាតតំណាងគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិនិងអង្គការមជ្ឈឹមអាណត្តិ ២០២៥- ២០៣០ បានប្រារព្ធឡើងយ៉ាងឧិឡារិក។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានអគ្គលេខាបក្សលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ, ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូចំនួន ៣៤៦ នាក់ តំណាងឱ្យបក្ខជនជាង ៥ ពាន់នាក់នៃគណៈកម្មាធិការបក្ស។
ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ Van Hieu/VOV)
អគ្គលេខាបក្ស លោក តូ ឡឹម។ រូបថត៖ Van Hieu/VOV
អគ្គលេខាបក្ស លោក តូ ឡឹម ជូនផ្កា ដល់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien។ រូបថត៖ Van Hieu/VOV
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យបន្តថែរក្សាជីវភាពរស់នៅរបស់ប្រជាជន; បង្កើតមូលនិធិជំនួយសង្គ្រោះបន្ទាន់សហគមន៍ថ្នាក់ខេត្ត; សាកល្បងការធានារ៉ាប់រងហានិភ័យ សហគមន៍សម្រាប់ក្រុមងាយរងគ្រោះ; តភ្ជាប់សាសនា ធុរកិច្ច សប្បុរសជន ទៅក្នុងខ្សែសង្វាក់សុខុមាលភាពសង្គម ប្រកបដោយតម្លាភាព ជាមួយនឹងសវនកម្មសង្គម និងអង្គការនយោបាយនិងសង្គម ដែលប្រតិបត្តិការស្របតាមលក្ខណៈវិនិច្ឆ័យ គោលដៅត្រឹមត្រូវ បង្ហាញយ៉ាងច្បាស់ពីភាពជាតំណាង លក្ខណៈមហាជន សង្គម-មនុស្សជាតិ ស្ម័គ្រចិត្ត-ប្រជាធិបតេយ្យ; ដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ និងប្រជាជន។
ទាក់ទិននឹងភារកិច្ចសំខាន់ៗ ក្នុងអាណត្តិខាងមុខ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “សុក្រិតបទបញ្ញត្តិស្ដីពីការសម្របសម្រួលការងាររវាងអង្គការបក្ស ចំនួន ២៥ ក្រោមឧិវាទគណៈកម្មាធិការបក្សរណសិរ្ស។ ចាំបាច់ត្រូវធ្វើវិមជ្ឈការ វិសហមជ្ឈការច្បាស់លាស់។ រក្សាគោលការណ៍ប្រតិបត្តិការនៃប្រព័ន្ធនយោបាយដូចបានចែងក្នុងឯកសារច្បាប់ ក្នុងលក្ខន្តិកៈបក្ស និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ពង្រឹង និងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល។ លើកកម្ពស់សាមគ្គីភាពសាសនា; សាមគ្គីភាពជាតិ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម